ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើដំណើរទស្សនកិច្ចមកដល់ប្រទេសវៀតណាម

កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះចតនៅទីក្រុងហាណូយ ហើយវៀតណាមគឺជាគោលដៅចុងក្រោយរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី

ទីផ្សារប្តូរប្រាក់រុស្ស៊ី MOEX ផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក

ទីផ្សារប្តូរប្រាក់រុស្ស៊ី Moscow Exchange (MOEX) បានផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដោយសាររតនាគារសហរដ្ឋអាមេរិកបង្ហាញពីទណ្ឌកម្មថ្មីមកលើប្រទេសនេះ

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

តម្លៃប្រេងបន្តឡើងថ្លៃ ខណៈដែលការផ្គត់ផ្គង់អាចនឹងត្រូវបានរឹតបន្តឹងរហូតដល់ត្រីមាសទី៣ឆ្នាំនេះ

តម្លៃប្រេងម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៧ ភាគរយ ឬ ៧៨,៥០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក Brent ឡើងថ្លៃ ០,៨៣ ភាគរយ ឬ ៨២,៦០ ដុល្លារក្នុងមួយបារ៉ែល

ម៉ាឡេស៊ី ចំណាយលុយពង្រឹងវិស័យយោធាជើងទឹកតាមរយៈកុងត្រាសាងសង់នាវាចម្បាំងធុនធ្ងន់ថ្មីចំនួន៣គ្រឿង

STM នឹងចាប់ផ្តើមសាងសង់នាវាចម្បាំងទាំង៣គ្រឿងនៅក្នុងឆ្នាំ២០២៤នេះហើយនឹងបញ្ចប់ការងារព្រមទាំងប្រគល់នាវាទៅឱ្យម៉ាឡេស៊ីក្នុងរយៈពេល៣ឆ្នាំកន្លះខាងមុខ

ទើបហក់ចូលទីផ្សារបាន១ឆ្នាំ យន្តហោះ C919 បន្តវាយលុកទីផ្សារអាស៊ីជាជាងទីផ្សារនៅអឺរ៉ុប

ឆ្នាំ២០២៤ តម្លៃយន្តហោះ C919 របស់ចិនមានការកើនឡើងលើសតម្លៃកុងត្រាកាលពីឆ្នាំ២០២២ ពោលគឺពី ៩៩លានដុល្លារ ទៅដល់​ ១០៨លានដុល្លារក្នុងមួយគ្រឿង

ព្យាករណ៍ ៖ បច្ចេកវិទ្យា AI អាចក្លាយជាចំណែកដ៏ធំសម្បើមនៃសេដ្ឋកិច្ចសកលនៅត្រឹមឆ្នាំ២០៣០

មានការសិក្សាដ៏គួរឲ្យចាប់អារម្មណ៍មួយដែលព្យាករណ៍ថាសកម្មភាពនៃការរីកចម្រើនបច្ចេកវិទ្យា AI នឹងអាចគ្របដណ្តប់សេដ្ឋកិច្ចសកលលោកដល់ទៅ៧០ភាគរយនៅត្រឹមតែប៉ុន្មានឆ្នាំខាងមុខនេះប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ៖ ទឹកស្អាតមានតួនាទីសំខាន់ក្នុងជីវភាពរស់នៅ និងជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច

ទឹកគឺជាអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។សេវាផ្គត់ផ្គង់ទឹកស្អាតត្រូវឈរលើលក្ខខណ្ឌ៤៖គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃ​សមរម្យ​

៦ឆ្នាំនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សទាំងពីរនៅតែបន្តក្នុងពេលដែលសេដ្ឋកិច្ចសកលមិនទាន់ប្រសើរឡើង

អស់រយៈពេល៦ឆ្នាំមកនេះពិភពលោកចាំមិនភ្លេចទេថា ជម្លោះពាណិជ្ជកម្ម អាមេរិក-ចិន បង្កផលប៉ះពាល់ និងខាតបង់យ៉ាងច្រើន

ស្វែងយល់ពីវិធីសាស្ត្រដាក់សំពាធក្រោមរូបភាពយោធា សេដ្ឋកិច្ច និងបណ្តាញសង្គម ដែលចិនកំពុងប្រើប្រាស់លើកោះតៃវ៉ាន់

មិនដល់មួយអាទិត្យផងក្រោយការប្រកាសចូលកាន់តំណែងជាប្រមុខដឹកនាំកំពូល ចិនបានចាប់ផ្តើមធ្វើការសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញដែនកោះតៃវ៉ាន់