រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ៖ ទឹកស្អាតមានតួនាទីសំខាន់ក្នុងជីវភាពរស់នៅ និងជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច

ភ្នំពេញ ៖ ទឹកគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងប្រាំនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលហើយការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតត្រូវឈរលើលក្ខខណ្ឌគោលចំនួន៤ គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។ ទឹកស្អាត មានសារៈសំខាន់ផ្នែកសេដ្ឋកិច្ច និងមានតួនាទីសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនានា ពិសេសតំបន់ សហគ្រាស ធុនតូច និងមធ្យម, តំបន់ប្រមូលផ្តុំឧស្សាហកម្ម, និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចបន្ថែមទៀត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងដូច្នេះក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈចំនួន៦គឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្ទឹងត្រែង រដ្ឋាករទឹកបាត់ដំបង រដ្ឋាករទឹកពោធិ៍សាត់ រដ្ឋាករទឹកកំពត និងរដ្ឋាករទឹកក្រុងស្ទឹងសែនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ការកែសម្រួលសមាសភាពលើកនេះ គឺយោងទៅលើភាពចាំបាច់ក្នុងការកែតម្រូវស្ថានភាពរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាពង្រឹងយន្តការប្រតិតុល្យការ និងភាពជាតំណាងរបស់ប្រធាន។ឯកឧត្តមបានផ្តល់អនុសាសន៍ដល់រដ្ឋាករទឹកទាំងអស់ឱ្យយកចិត្តទុកដាក់លើគណនេយ្យភាព ដោយផ្តល់បច្ចុប្បន្នភាពលទ្ធផលឱ្យបានទៀតទាត់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវនីតិវិធីប្រតិបត្តិស្តង់ដារ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យរដ្ឋាករទឹកទាំងអស់ខិតខំពង្រឹងធនធានមនុស្ស ប្រសិទ្ធភាពប្រតិបត្តិការ និងនិរន្តរភាពសហគ្រាសរបស់ខ្លួន ដោយផ្តោតលើការបង្កើតផែនការមេ គម្រោងវិនិយោគ និងការលើកកម្ពស់ការលក់ទឹកដុំនៅក្នុងតំបន់ដែលមិនទាន់ទទួលសេវា។

គួរជម្រាបថា ៖ ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានថ្មីនៃក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំណាងប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកទាំងអស់ បានធ្វើការប្តេជ្ញាលើកកម្ពស់អភិបាលកិច្ច និងធ្វើឱ្យមានការរីកចម្រើនជាដុំកំភួនក្នុងវិស័យទឹកស្អាត។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងសិក្សាលទ្ធភាពរៀបចំរដ្ឋាករទឹកស្វយ័តកម្ពុជា និងនិយ័តករទឹកស្អាត ដើម្បីពង្រឹងតួនាទីយុទ្ធសាស្ត្ររបស់រដ្ឋក្នុងការផ្គត់ផ្គង់ទឹកស្អាត និងបទប្បញ្ញត្តិវិស័យនេះ។ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា តំណាងវិស័យឯកជន ក៏ត្រូវបានជំរុញឱ្យពង្រឹងសមត្ថភាពរបស់ខ្លួន ដោយស្វែងរកការគាំទ្របច្ចេកទេស និងកិច្ចសហការពីរដ្ឋាករទឹកផងដែរ។

តាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផលិតនិងការផ្គត់ផ្គង់ទឹកស្អាតសរុប ទាំងដោយរដ្ឋាករទឹក និងប្រតិបត្តិករឯកជន បានកើនដល់ជាង ៥០លានម៉ែត្រគូបក្នុងខែឧសភា ឆ្នាំ២០២៤។ ចំនួនតំណបានកើនឡើងដល់ ១.៣៦៣.០៣២ ដែលបម្រើប្រជាពលរដ្ឋចំនួន ២.៨៥៥.៥៦៥ គ្រួសារ ហើយប្រវែងនៃបណ្តាញចែកចាយទឹកស្អាតសរុបបានកើនឡើងដល់ ៣២.៨៩២ គីឡូម៉ែត្រនៅទូទាំងប្រទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន