ម៉ាឡេស៊ី ចំណាយលុយពង្រឹងវិស័យយោធាជើងទឹកតាមរយៈកុងត្រាសាងសង់នាវាចម្បាំងធុនធ្ងន់ថ្មីចំនួន៣គ្រឿង

បរទេស ៖ តាមការអះអាងដោយក្រសួងការពារជាតិរបស់ប្រទេសម៉ាឡេស៊ីកាលពីដើមសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយជាមួយនឹងក្រុមហ៊ុនអ្នកផលិតអាវុធនៃប្រទេសតួគី STM ដើម្បីចាប់ផ្តើមសាងសង់នាវាចម្បាំងធុនធ្ងន់ថ្មីចំនួន៣គ្រឿង។

គេសង្កេតឃើញថា នេះគឺជាកិច្ចព្រមព្រៀងបែបយោធាលើកដំបូងរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីអាចបញ្ជាទិញអាវុធសម្រាប់វិស័យការពារជាតិដោយកិច្ចព្រមព្រៀងនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងកិច្ចការងារឧស្សាហកម្មសម្រាប់វិស័យការពារជាតិតួគី លោក Haluk Gorgun និងរដ្ឋមន្ត្រីការពារជាតិប្រទេសម៉ាឡេស៊ី Mohamed Khaled Nordin។

រដ្ឋមន្ត្រីតួគី លោក Gorgun បានថ្លែងថា៖

«ក្រៅតែពីក្រុមហ៊ុន STM ដែលជាអ្នកម៉ៅការសាងសង់នាវាចម្បាំងទាំង៣គ្រឿងនេះ យើងក៏នឹងមានការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនអ្នកផលិតរបស់តួគីចំនួន៣ផ្សេងទៀតផងដែរ ដូចជា Havelsan, Aselsan និង Roketsan ដែលពួកគេនឹងផ្តល់ការគាំទ្រផ្នែកគ្រឿងបន្លាស់មួយចំនួននៃនាវាទាំងនោះ។ កិច្ចការងារនេះនឹងក្លាយទៅជាកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរដ្ឋាភិបាលទាំងពីរ»។

ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ្នកផលិត STM លោក Ozgur Guleryuz បាននិយាយថា ៖ ក្រុមហ៊ុនទើបតែបានបញ្ចប់ការងារសាងសង់នាវាចម្បាំងមួយចំនួនទៅឲ្យប្រទេសប៉ាគីស្ថាន ហើយបច្ចុប្បន្នកំពុងបន្តការងារសាងសង់នាវា២គ្រឿងផ្សេងទៀតទៅឲ្យប្រទេសអ៊ុយក្រែនផងដែរ។

តាមផែនការ លោក Guleryuz បានអះអាងថា STM នឹងចាប់ផ្តើមការងារសាងសង់នាវាចម្បាំងទាំង៣គ្រឿងទៅឲ្យរដ្ឋាភិបាលម៉ាឡេស៊ីនៅក្នុងឆ្នាំ២០២៤នេះ ហើយនឹងបញ្ចប់ការងារ ព្រមទាំងប្រគល់នាវាទាំងនោះនៅក្នុងរយៈពេល៣ឆ្នាំកន្លះខាងមុខ។

ទោះបីជាយ៉ាងណាក្តី ភាគីទាំងសងខាងទាំង STM និងរដ្ឋាភិបាលតួគីក្តីបានបដិសេធមិនផ្តល់ព័ត៌មានលំអិតអំពីការសាងសង់ និងតម្លៃនៃនាវាចម្បាំង ឬតម្លៃនៃកិច្ចព្រមព្រៀងនោះទេ។

តាមអ្វីដែលគេអាចដឹងបាននៅពេលនេះ នាវាចម្បាំងទាំង៣គ្រឿង ជានាវាប្រភេទធុនធ្ងន់ដែលអាចផ្ទុកនាវិកសរុប១១១នាក់ក្នុងមួយគ្រឿង មានប្រវែងទទឹង១៤,៤២ម៉ែត្រ និងបណ្តោយ៩៩,៥៦ម៉ែត្រ ហើយអាចចេញប្រតិបត្តិការពីមូលដ្ឋានរហូតទៅដល់១៤ថ្ងៃក្នុងមួយលើកដោយក្នុងនោះវានឹងមានបំពាក់ជាមួយនឹងមីស៊ីលប្រឆាំងនាវា Atmaca និងប្រព័ន្ធបាញ់គ្រាប់ទំហំ76mm gun ផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ក្បាល​ដីដែលស្ថិតនៅ​ក្នុងភូមិទាំង​២០​ ក្នុងឃុំ​ចារឈូក ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​ ត្រូ​វបានបិទផ្សាយជាសាធារណៈមុននឹង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា​ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​ លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី