តម្រូវកា​រលំនៅឋានក្នុងក្រុងភ្នំពេញ នឹង​មានកំណើន​ខ្ពស់ ​​និង​ទាមទារឱ្យ​អ្នកអភិវឌ្ឍន៍​ពង្រឹងគុណភាព

ភ្នំពេញ ៖ បើទោះជាការផ្គត់ផ្គង់​លំនៅឋាន​នៅកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេស​នៅរាជធានីភ្នំពេញមានចំនួនច្រើនលើសលប់ ជាពិសេសនៅតាមតំបន់ជាយក្រុង សម្រាប់អ្នកជំនាញនៅក្នុងវិស័យសំណង់ និងលំនៅឋានអះអាងថា ចំនួនទាំងនេះនៅមិនទាន់គ្រប់តម្រូវការនោះទេ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់ខ្ពស់នោះ គឺអ្នកអភិវឌ្ឍន៍​ចាំបាច់​ត្រូវ​តែពង្រឹងទៅលើគុណភាពជាចម្បងដើម្បីប្រកួតប្រជែងនៅលើទីផ្សាររួម។

អ្នកស្រី​ ចន្ទី ទិវា នាយិកា​ប្រតិបត្តិ​នៃក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍ថា ​នៅពេលឆាប់ៗខាងមុខនេះ តម្រូវការ​លំនៅឋាន​នៅក្នុង​រាជធានីភ្នំពេញនឹង​មាន​​កា​រកើន​​ខ្ពស់ មានអ្នកស្វែង​រកទិញផ្ទះកាន់តែច្រើន ស្របនឹង​កំណើន​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានីភ្នំពេញ​កាន់​តែកើនឡើង​​ដោយសារតែ​ការ​ផ្លាស់​ប្តូរទីលំនៅ​របស់ប្រជាពលរដ្ឋមក​ពីបណ្ដាខេត្តនានា រាប់ទាំងអ្នកមកប្រកបអាជីវកម្ម បម្រើការងារ ក៏ដូចជា សិស្ស​-និស្សិតដែលត្រូវឡើងមកបន្តការ​សិក្សា​ផងដែរ ​។

អ្នកស្រីបន្តថា ៖

“ទន្ទឹមនឹង​កំណើន​នៃចំនួនលំនៅឋាន​កាន់តែច្រើននៅរាជធានីភ្នំពេញ​នេះដែរ អ្នកអភិវឌ្ឍន៍​ក៏ត្រូវតែ​ពង្រឹង​នូវគុណភាព​សំណង់​របស់ខ្លួន​បើសិនជា​មិនចង់​បាត់បង់អតិថិជន​ ហើយ​អ្នកអភិវឌ្ឍន៍​ក៏ត្រូ​វកែប្រែ​នូវ​សោភ័ណភាពនៃផ្ទះនីមួយៗដើម្បីទាក់ទាញអតិថិជនផងដែរ”

អ្នកស្រី ចន្ទី ទិវា ​បានបញ្ជាក់ថា ៖

“នាពេលបច្ចុប្បន្ន​នេះ ជាស្ថានភាពមួយ​ដែល​អ្នកលក់អចលនទ្រព្យ​ច្រើនជាង​អ្នក​ទិញ និងជាឱកាស​សម្រាប់អ្នកស្វែងរកទិញ​អចលនទ្រព្យ​ ដែលអាច​មានជម្រើស​ច្រើន និង​មានលទ្ធភា​ព​ក្នុង​ការ​ចរចា​ជាមួយ​អ្នកលក់។​ ដូចយើង​បានឃើញស្រាប់ហើយ​ បច្ចុប្បន្ន​នេះ ថ្វីត្បិត​តែស្ថានភា​ពកូវីដ​១៩​នៅក្នុងប្រទេសកម្ពុជា​បានធូ​រស្រាល​ក៏ពិត​មែន តែ​វិបត្តិ​នៃសង្គ្រាម​រវាងរុស្ស៊ី​ និងអ៊ុយក្រែ​ន​បានចោទ​ជា​បញ្ហា​សម្រាប់សេដ្ឋកិច្ចសកល​​ និងបានជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​យើងមួយផ្នែក​ផងដែ”

អ្នកស្រីបន្ថែថា ​បើសិនជា​ស្ថានភាព​សេដ្ឋកិច្ចល្អប្រសើរឡើង​វិញ តម្រូវការ​លំនៅឋាន​នៅក្នុងប្រទេស​កម្ពុជា​នឹង​កាន់តែកើនឡើ​ងខ្ពស់​ស្របពេល​ប្រជាពលរដ្ឋ​នៅក្រុង​​ភ្នំពេ​ញ​​ភា​គ​ច្រើ​ន​មិ​ន​ទា​ន់​មា​ន​ផ្ទះ​ជា​រ​បស់​ផ្ទា​ល់​ខ្លួ​ន​​នៅឡើយ ។ ម្យ៉ាងទៀត​អ្នកដែលមានផ្ទះ​ជា​របស់​ផ្ទាល់​​​ខ្លួន​​ឯង​មួយហើយ​ក៏ចង់បានមួយល្វែង​ ឬពីរបីល្វែងទៀតដើម្បីទុកវិនិយោគបន្តយកចំណេញ ។

លោក ​ច្រឹក សុខនីម ​ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា​បានលើកឡើ​ងថា លំនៅឋាន​ជាតម្រូវការចាំបាច់ដែលមិនអាច​ខ្វះបាន ដូច្នេះនៅពេលអនាគត​តម្រូវការ​លើ​លំនៅឋាន​នេះនឹងកើនឡើង​ខ្ពស់ ជាពិសេស​នៅ​ពេលប្រជាពលរដ្ឋ​មានប្រាក់​ចំណូល​កាន់​ច្រើន និងត្រូវការទិញផ្ទះជាអចិន្ត្រៃយ៍ស្នាក់អាស្រ័យ ។

លោកបានបន្តថា នៅតំបន់ជាយក្រុងភ្នំពេញ​បានក្លាយ​ជា​តំបន់​ទាក់ទាញ​លើការ​អភិវឌ្ឍ​លំនៅឋានក្នុងរូបភាពជាបុរី ​ឬបណ្តុំសំណង់ផ្ទះល្វែងជាប់ដី ដោយក្នុងនោះដែរ ខណ្ឌ​ដង្កោ​ ​និងខណ្ឌកំបូល​ បានក្លាយជា​តំបន់ដែលមានការអភិវឌ្ឍ​គម្រោង​លំនៅ​ផ្ទះជាប់ដីច្រើនជាងគេ ស្របពេលដែលរាជរដ្ឋាភិបាលក៏មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធបន្ថែមច្រើនផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង