ភ្នំពេញ ៖ ការដាំដំណាំ ជារឿងធម្មតាមួយសម្រាប់បងប្អូននៅតាមតំបន់ទីជនបទ ឬសម្រាប់គ្រួសារកសិករណាដែលមានដីទំនេរច្រើន។ ប៉ុន្តែអ្នកជំនាញបានប្រាប់ឱ្យដឹងថា ការដាំដំណាំលើដីទំនេរជុំវិញផ្ទះ ឬលើទីធ្លាតូចក៏អាចផ្ដល់គុណប្រយោជន៍ច្រើនដែរសម្រាប់សុខភាព។

លោក ទេព ចាន់ដារ៉ា ជាសាស្ត្រាចារ្យ បង្រៀននៅសាកលវិទ្យាល័យភូមិន្ទ កសិកម្ម ព្រែកលៀប បានមានប្រសាសន៍ថា ការដាំដំណាំមិនចាំបាច់មានដីចំការសម្រាប់ដាំរាប់ហិកតានោះទេ គេក៏អាចប្រើដីទំនេរជុំវិញផ្ទះ លើដំបូល ឬក៏ដាំដាក់ផើងក៏បាន ដូចជាការដំណាំរួមផ្សំសម្រាប់ម្ហូបអាហារប្រចាំថ្ងៃដូចជា ដាំ ជី ម្ទេស ស្លឹកគ្រៃ ស្លឹកខ្ទឹម ជាដើម រួមនឹងប្រភេទបន្លែងាយៗផ្សេងទៀតដែលមិនពោបាកក្នុងការថែទាំ។

ជាក់ស្ដែង គ្រួសាររបស់លោកសាស្ត្រាចារ្យផ្ទាល់ បានធ្វើការដាំដុះក្នុងទ្រង់ទ្រាយតូចមួយនៅលើដំបូលផ្ទះ រួមមានបន្លែ និងដំណាំមួយចំនួនដូចជា ជី ម្ទេស ស្លឹកគ្រៃ ខ្ទឹម ដែលគេអាចដាំនៅកន្លែងតូចចង្អៀតដោយការប្រើធុង ឬប្រើឡាំងស្នោធ្វើជាផើងសម្រាប់ដាក់ដី លៃយ៉ាងណាឱ្យមានទឹកស្រោចតិចតួច និងពន្លឺថ្ងៃជាការស្រេច ហើយទិន្នផលដែលទទួលបានគឺសុវត្ថិភាព និងមានរសជាតិឆ្ងាញ់ថែមទៀតផង។

ទន្ទឹមគ្នានេះដែរ អ្នកស្រី សួន ចាន់នី មានទីលំនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រាប់ AMS ឱ្យដឹងដែរថា អ្នកស្រី និងក្រុមគ្រួសារចូលចិត្តដាំដំណាំ ជាពិសេសប្រភេទបន្លែ និងផ្លែឈើដែលអាចដាំនៅលើដីទំនេរជុំវិញផ្ទះ ដោយសារតែវាផ្ដល់ប្រយោជន៍ច្រើន។
អ្នកស្រីបញ្ជាក់ថា ៖
“យើងដាំបន្លែ និងផ្លែឈើតិចតួចនៅលើដីទំនេរជុំវិញផ្ទះទុកគ្រាន់ហូបដែលជារបស់ធម្មជាតិមិនប៉ះពាល់ដល់សុខភាព ហើយវាក៏ជាការកម្សាន្ត និងលម្អផ្ទះឱ្យស្រស់ស្អាតផងដែរ”
អ្នកស្រីបន្ថែមទៀតថា៖
“វាក៏ជួយឱ្យយើងស្រស់ស្រាយម្យ៉ាងដែរ នៅពេលយើងទំនេរពីការងារយើងអាចដាំ ដកស្មៅ ស្រោចទឹកបន្លែ ក៏ដូចជាប្រមូលផលដំណាំដែលយើងដាំផ្ទាល់ដែរតែម្ដង។ វាមិនលំបាកនោះទេ ហើយក៏មិនខាតបង់លុយច្រើននោះដែរ ល្អជាងការទុកដីនៅទំនេរឥតប្រយោជន៍ ហើយចំណាយលុយទៅទិញគេនៅផ្សារសូម្បីតែម្ទេស ឬស្លឹកគ្រៃ២-៣គល់នោះ”
គួរបញ្ជាក់ដែរថា រាល់ថ្ងៃ អ្នកស្រី ចាន់នី កំពុងដាំដំណាំជាច្រើនមុខនៅជុំវិញផ្ទះរួមមានដូចជា ប្រភេទផ្លែឈើហូបផ្លែ ដូង ស្វាយ ខ្នុរ ទឹកដោះគោ ចេក ទៀបស្វិត ជម្ពូ ល្មើរ អំពៅ ត្នោត ចំណែកឯប្រភេទបន្លែមានដូចជា ម្ទេស ជី ស្លឹកខ្ទឹម ជីត្រជៀកក្រាញ់ ជីពងទាកូន ក្រូចឆ្មា រមៀត រំដេងជាដើម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content