ដឹងទេថា តម្លៃដីនៅតំបន់ក្នុងឬស្សីកែវឡើងចុះដល់ណាហើយ?

ភ្នំពេញ ៖ ខណ្ឌឬស្សីកែវត្រូវបានចាត់ទុកជាតំបន់មួយកណ្ដាលរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ហើយតំបន់នេះក៏មានការអភិវឌ្ឍលើសំណង់អគារខ្ពស់ៗ សំណង់លំនៅឋានយ៉ាងច្រើនផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស សំណង់ធំៗមួយចំនួនក៏ត្រូវបានមើលឃើញថាលេចរូបរាងជាបន្តបន្ទាប់ ដែលអាចនឹងធ្វើឱ្យតម្លៃដីធ្លីក្នុងតំបន់នោះមានសន្ទុះកំណើនផងដែរ ។ តើតម្លៃដីធ្លីក្នុងខណ្ឌមួយនេះមានការប្រែប្រួលយ៉ាងណាក្នុងឆមាសទី១ឆ្នាំ២០២៣នេះ ? 

ថ្ងៃនេះបណ្ដាញព័ត៌មាន AMS Economy នឹងលម្អិតពីតម្លៃដីធ្លីតាមសង្កាត់នីមួយៗ ក្នុងខណ្ឌឬស្សីសម្រាប់ជាទុនដល់អ្នកវិនិយោគស្វែងរកដីសម្រាប់អភិវឌ្ឍន៍គម្រោងឬវិនិយោគនាពេលអនាគត ។

១. សង្កាត់ឬស្សីកែវ ៖សង្កាត់មួយនេះ ហាងឆេងដីមានតម្លៃចន្លោះពី៥៥០ដុល្លារអាមេរិកដល់៣៤០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងនោះទីតាំងតាមបបណ្ដោយផ្លូវធំមានតម្លៃចន្លោះពី១៣០០ដុល្លារអាមេរកដល់៣៤០០ដុល្លារអាមេរិកនិងទីតាំងដីនៅតាមបណ្ដោយផ្លូវតូចវិញមានតម្លៃចន្លោះពី៥៥០ដុល្លារអាមេរិកដល់១៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ។

២.សង្កាត់ទួលសង្កែទី១ ៖ តម្លៃដីក្នុងសង្កាត់មួយនេះអាចរកបានក្នុងតម្លៃចន្លោះពី១៣០០ដុល្លារអាមេរិកទៅ៣៧០០ដុល្លារអាមេរិកសម្រាប់ទីតាំងនៅតាមបផ្លូវធំនិងតម្លៃចន្លោះពី៧៥០ដុល្លារអាមេរិកដល់១៩០០ដុល្លារអាមេរិកសម្រាប់ទីតាំងដីនៅតាមបណ្ដោយផ្លូវតូច ។

៣.សង្កាត់ទួលសង្កែទី២ ៖ ក្នុងសង្កាត់នេះតម្លៃដី ក្រោមសង្កាត់ទី១ច្រើនបន្តិច ក្នុងនោះនៅតាមបណ្ដោយផ្លូវធំមានតម្លៃចន្លោះពី៩០០ដុល្លារអាមេរិកទៅ២៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃពី៤៥០ដុល្លារអាមេរិកទៅ១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងនៅតាមបណ្ដោយផ្លូវតូច ។

៤.សង្កាត់គីឡូម៉ែត្រលេខ៦ ៖ សង្កាត់នេះតម្លៃដីធ្លីប្រហាក់ប្រហែលនឹងសង្កាត់ទួលសង្កែទី២ដែរ ក្នុងនោះទីតាំងដីនៅតាមបណ្ដោយផ្លូវធំមានតម្លៃចន្លោះពី៩០០ដុល្លារអាមេរិកដល់១៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី៦៥០ដុល្លារអាមេរិកដល់១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងនៅតាមបណ្ដោយផ្លូវតូច ។ 

៥.សង្កាត់ច្រាំងចំរេះទី១ ៖ សង្កាត់នេះតម្លៃដីមិនខុសពីសង្កាត់គីឡូម៉ែត្រលេខ៦នោះទេ គឺ ទីតាំងដីនៅតាមបណ្ដោយផ្លូវធំមានតម្លៃចន្លោះពី៩០០ដុល្លារអាមេរិកដល់១៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី៦៥០ដុល្លារអាមេរិកដល់១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងនៅតាមបណ្ដោយផ្លូវតូច ។ 

៦.សង្កាត់ច្រាំងចំរេះទី២ ក៏ដូចគ្នានឹងសង្កាត់ច្រាំងចំរេះទី១ដែរ ដោយទីតាំងដីនៅតាមបណ្ដោយផ្លូវធំមានតម្លៃចន្លោះពី៩០០ដុល្លារអាមេរិកដល់១៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី៦៥០ដុល្លារអាមេរិកដល់១០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងនៅតាមបណ្ដោយផ្លូវតូច ។ 

៧.សង្កាត់ស្វាយប៉ាក ៖ ស្វាយប៉ាកជាសង្កាត់ឆ្ងាយជាងគេពីរាជធានីភ្នំពេញ ក្នុងចំណោមបណ្ដាសង្កាត់នានា ដូច្នេះតម្លៃក្នុងសង្កាត់នេះក៏ទាបជាងគេដែរក្នុងចំណោមសង្កាត់ទាំងអស់ក្នុងខណ្ឌឬស្សីកែវ ក្នុងនោះដែរទីតាំងនៅតាមបណ្ដោយផ្លូវធំមានតម្លៃចន្លោះពី៥៥០ដុល្លារអាមេរិក ដល់ ១២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី៤៥០ដុល្លារអាមេរិកទៅ៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងនៅតាមបណ្ដោយផ្លូវតូច ។

គួរបញ្ជាក់ថារបាយការណ៍តម្លៃដីធ្លីនៅតាមសង្កាត់នានាក្នុងខណ្ឌឬស្សីកែវ ដែលបានលើកយកមកចែកជូននេះគឺដកស្រង់ចេញពីសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាដែលតែងតែផ្សព្វផ្សាយជូនរៀងរាល់សប្ដាហ៍ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង