កន្ត្រក​ខ្សែកាបចម្ងាយឆ្ងាយលើកដំបូងនៅនឹងបង្ហាញវត្តមាននៅខេត្តព្រះសីហនុ

កន្ត្រកខ្សែកាប (Cable Car) គឺជាមធ្យោបាយដែលអាចជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ និងមានជាច្រើនកន្លែងនៅតាមបណ្ដាប្រទេសក្នុងប៉ែកអឺរ៉ុប ហើយមួយចំនួន​ទៀតនៅក្នុងតំបន់អាស៊ី ខណៈដែលគេប្រើប្រាស់សម្រាប់ឆ្លងពីភ្នំមួយ ទៅភ្នំមួយទៀត ឬពីកោះមួយ ទៅកាន់កោះមួយ​ទៀត។

ដោយឡែកសម្រាប់តែនៅប្រទេសកម្ពុជា ការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅកាន់តំបន់មួយទៀតហាក់មិនមានឧបសគ្គនោះទេ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅពាស់ពេញផ្ទៃប្រទេស។ យ៉ាងណាក៏ដោយ គម្រោងវិនិយោគទៅលើកន្ត្រកខ្សែកាបកម្ពស់ខ្ពស់ និងចម្ងាយនេះ នឹងបង្ហាញវត្តមានលើកដំបូងនៅកម្ពុជាក្នុងទឹកដីខេត្តព្រះសីហនុ បម្រើដល់វិស័យទេសចរណ៍។

លោក កែ ប៊ិនសូរស្មី នាយកប្រតិបត្តិក្រុមហ៊ុន ខនភ្លូអិនស៍ អាស៊ី ឯ.ក (Confluence) ដែលជាក្រុមហ៊ុនសម្របសម្រួលលើដំណើរការគម្រោងកន្ត្រកខ្សែកាបនៅកម្ពុជានេះ បានឲ្យដឹងថា៖

“កម្ពុជាមានទេសភាពស្រស់ស្អាតច្រើន មានវប្បធម៌ដ៏ល្អផូរផង់ និងមានប្រាសាទបុរាណជាច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនា ក៏ប៉ុន្តែ​បើក្រឡែកមើល​ផលិតផលថ្មីនៃវិស័យទេសចរណ៍វិញហាក់នៅ​មិន​ទាន់​មានភាពគ្រប់ជ្រុងជ្រោយ​នៅឡើយ ដូច្នេះ​យើង​គិត​ថា គម្រោងនេះនឹង​នាំ​មក​នូវគុណតម្លៃ​បន្ថែម ដល់​គោលដៅ​ទេសចរណ៍នីមួយៗ”

លោកបានបន្តថា ៖

“កន្ត្រកខ្សែកាបនេះនឹងលេចរូបរាងឡើងដំបូងបង្អស់នៅខេត្តព្រះសីហនុ ដោយឆ្លងកាត់ ឆ្នេររាម  ក្រោមគម្រោង Bay of Light ដែលអាចទាក់ទាញភ្ញៀវទេចរណ៍មកទស្សនាទេសភាព ដ៏ស្រស់ស្អាតនៃនេះផងដែរ។​ យើង​សង្ឃឹម​ថា កន្រ្កកខ្សែកាបនឹងអាចទាក់ទាញភ្ញៀវ​ទេសចរណ៍មកទស្សនា ទេសភាពស្រស់ស្អាតជំវិញឆ្នេរសមុត្ររាម ដែលជាកត្តាដ៏ប្រសើរសម្រាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា”

ជាមួយគ្នានេះផងដែរ លោក កែ ប៊ិនសូរស្មី ក៏បានលើកឡើងពីអត្ថប្រយោជន៍របស់កន្ត្រកខ្សែកាបក្នុងការជួយសម្រួលក្នុងវិស័យធ្វើដំណើរផងដែរ ជាពិសេសនៅតំបន់អឺរ៉ុប ដោយសារតែកត្តាអាកាសធាតុមិនអំណោយផល ធ្វើឱ្យការធ្វើដំណើរតាមផ្លូវគោក ឬផ្លូវទឹកមានភាពលំបាក ដូច្នេះហើយការធ្វើមធ្យោបាយដោយកន្ត្រកខ្សែកាប គឺផ្ដល់ភាពងាយស្រួល ជាមួយនឹងការធានានូវសុវត្ថិភាពខ្អស់ផងដែរ។

លោកបានបន្តថា សម្រាប់ប្រទេសកម្ពុជា វត្តមានគម្រោងកន្ត្រកខ្សែកាបក្រៅពីអាចបម្រើក្នុងវិស័យទេសចរណ៍ ក៏អាចចូលរួមក្នុងការសម្រួលដល់ការធ្វើដំណើរផងដែរ ត្បិតថា ក្រៅអំពីការធ្វើដំណើរដោយមធ្យោបាយរថភ្លើងក្រោមដី​ ឬផ្លូវអាកាសនោះ  កន្ត្រកខ្សែកាបក៏អាច ជាជម្រើសនៃមធ្យោបាយសាធារណៈដ៏ល្អមួយសម្រាប់ក្រុងភ្នំពេញផងដែរ ព្រោះថាចំពោះមធ្យោបាយនេះថវិកាដែលត្រូវចំណាយ ព្រមទាំងពេលវេលាក្នុងការសាងសង់គឺតិចជាងមធ្យោបាយសាធារណៈផ្សេងៗ។

គួរបញ្ជាក់ថា សម្រាប់គម្រោងកន្ត្រកខ្សែកាបនៅប្រទេសកម្ពុជានេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអូទ្រីស Doppelmayr Gruppe និងត្រូវបានវិនិយោគដោយក្រុមហ៊ុន Canopy Sands Development  ខណៈដែលក្រុមហ៊ុនទាំងពីរនេះ បានចុះហត្ថលេខារួមគ្នា​ក្នុងការព្រមព្រៀងនាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេមកកាន់​ប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ ក្រោមការសម្រប សម្រួលរបស់ក្រុមហ៊ុន Confluences ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ