អាមេរិក សម្រេចតម្លើងប្រាក់ខែយោធាជាង៥ភាគរយ និងកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែន

ព្រឹទ្ធសភាជាតិអាមេរិកបានឈានទៅដល់ការព្រមព្រៀងគ្នាដើម្បីបញ្ចេញកញ្ចប់ថវិកាយោធាថ្មីមានទឹកប្រាក់សរុបប្រមាណជា៨៨៦ពាន់លានដុល្លារ

ប្រទេសមួយចំនួនកំពុងចាប់អារម្មណ៍លើគម្រោងបំពង់បង្ហូរអ៊ីដ្រូសែន

អ៊ីដ្រូសែន ជាមធ្យោបាយសំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នសកល និងជួយដល់វិស័យជាច្រើនដូចជាការដឹកជញ្ជូនតាមផ្លូវឆ្ងាយ និងឧស្សាហកម្មធុនធ្ងន់។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ទុនរយលានដុល្លារសម្រាប់ជួយអភិវឌ្ឍវិស័យកសិកម្ម

២៥ ឆ្នាំ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ទុនរយលានដុល្លារអភិវឌ្ឍវិស័យកសិកម្មដូចជាការសាងសង់ឃ្លាំងស្តុក, ឡសម្ងួតស្រូវ និងម៉ាស៊ីនកិនស្រូវ

ក្រុមហ៊ុនដ៏ធំមួយរបស់ថៃ ប្រមូលទិញផលិតផលកសិកម្មក្នុងស្រុកពីកម្ពុជា

ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា នារសៀលថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ ជាមួយក្រសួងពាណិជ្ជកម្ម កម្ពុជានៅទីស្តីការក្រសួងពាណិជ្ជកម្មក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជំរុញការកៀរគរទុនវិនិយោគពីវិស័យឯកជនឲ្យបានកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម

ឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យមានការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករ ចូលរួមបង្កើនការអនុវត្ត​ផលិតកម្មកសិកម្ម​តាម​កិច្ចសន្យា ឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងចូលរួមជួយជំរុញការកែច្នៃ និងការនាំចេញនូវផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម។

ជំនាញ ៧ យ៉ាង ដែលមានតម្រូវការទីផ្សារការងារខ្ពស់សម្រាប់បច្ចុប្បន្ន និងអនាគត

សម្រាប់តែខេត្តកំពង់ចាមទទួលបានសិស្សចុះឈ្មោះចូលរៀនជំនាញ (TVET) ចំនួន ១៦០នាក់ ខណៈទូទាំងប្រទេសទទួលបានសិស្សជាង ១ម៉ឺននាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនរថយន្ត Vingroup លើសេវារថយន្តតាក់ស៊ីនៅកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី មិនបានផ្តល់គោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុន Vingroup របស់វៀតណាម មកបើកដំណើរការក្រុមហ៊ុនតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះទេ។ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Vingroup លើសេវារថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន២៥០០គ្រឿងនៅរាជធានីភ្នំពេញក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ខាងមុខនេះ ដែលធ្វើឲ្យមានការយល់ច្រឡំនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលមិនមានគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុនមកដំណើរការនៅកម្ពុជានោះទេ។ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ

វៀតណាម ជាទីផ្សារដ៏ធំសម្រាប់កម្ពុជា ខណៈភាគីទាំងពីរ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​

វៀតណាមជាដៃគូកម្ពុជាលើវិស័យពាណិជ្ជកម្ម និងជាទីផ្សារមួយដ៏ធំ ខណៈភាគីទាំង២បានជំរុញពាណិជ្ជកម្មឱ្យសម្រេចបាន២០ពាន់ លានដុល្លារនៅឆ្នាំខាងមុខ

គម្រោង​សិក្សា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ – សៀមរាប ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​កុម្ភៈ​ ឆ្នាំ២០២៤​

គម្រោងផ្លូវ​ល្បឿន​លឿនភ្នំពេញ-សៀមរាប ​កាន់តែ​ទៅមុខហើយ ដោយគម្រោង​សិក្សា​នេះ នឹ​ងបញ្ចប់​នៅ​ខែកុម្ភៈ ឆ្នាំ២០២៤​ខាងមុខនេះហើយ

ក្រុមហ៊ុនធំៗ​របស់​វៀតណាម​ចំនួន​៦ បង្ហាញពី​គម្រោង​ចូលមកវិនិយោគ​នៅ​កម្ពុជា​បន្ថែម

ក្រុមហ៊ុនវៀតណាមធំៗចំនួន​៦​បានបង្ហាញពីគម្រោង​បណ្ដាក់​ទុន​វិនិយោកគបន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា​ស្រប​ពេលរាជ​រដ្ឋាភិបាលផ្ដល់​បន្ធូរបន្ថយនីតិវិធីជាច្រើន