គម្រោងអភិវឌ្ឍន៍​ធំៗចំនួន​​១២ នៅភ្នំពេញ ត្រូវបាន​បញ្ចប់ការសាងសង់​នៅឆ្នាំ២០២៣​

ភ្នំពេញ ៖ ទោះបីជា​ឆ្នាំ២០២៣​​កន្លងទៅ​ស្ថានភាព​នៃការអភិវឌ្ឍ​ និ​ងវិនិយោគ​លើ​គម្រោងអចលនទ្រព្យ​ផុស​ផុ​ល​​ដូច​កាលពិឆ្នាំ២០១៩​ក្ដី តែ​ក៏មានគម្រោង​មួយចំនួន​បាន​បញ្ចប់ដំណើរការ​សាងសង់​របស់ខ្លួន និ​ង​បានដាក់ដំណើរការ​កាលពីឆ្នាំ២០២៣ដែរ ។

យោងតាមរបាយការណ៍សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ CBRE Cambodia  បានបង្ហាញថា​ មានគ​ម្រោង​អ​ភិ​វឌ្ឍ​ន៍ធំៗ​ចំនួន ១២​បាន​បញ្ចប់កា​រសាងសង់​ក្នុងឆ្នាំ២០២៣​កន្លងទៅ ក្នុងនោះ​រួមមានគម្រោង​លំនៅឋាន​គម្រោង​អគារ​ខ្ពស់ៗ និង​គម្រោងផ្សារ​ទំនើប ។

គម្រោង​ទាំង​១២ ​ដែល​ក្រុមហ៊ុន​ CBRE  បាន​បង្ហាញនោះរួមមាន ៖

  1. គម្រោង​ Big Tree Community Mall : គម្រោង​នេះ​ស្ថិតនៅ​តាមបណ្ដោយផ្លូវជាតិលេខ​៥ ប៉ែក​ខាងជើង​រាជធានីភ្នំពេញ ។ វាជាគម្រោងអភិវឌ្ឍន៍​ផ្សារ​សហគន៍ ដែលមានផ្ទះដី​ប្រមាន8,500ម៉ែត្រក្រឡា ។​
  2. គម្រោង​ជីបម៉ុង​ថៅវើរ៍ ៖ គម្រោងនេះស្ថិតនៅតាមបណ្ដោយមហា​វិថី​សហព័ន្ធរុស្ស៊ី និ​ងបានដាក់ដំណើរការ​រួច​ហើយដែរ​កាលពីឆ្នាំ ២០២៣ កន្លងទៅ ។​
  3. គម្រោង​ Morgan EnMaison Buildding 2 ៖ ជាគម្រោង​ខុនដូ សណ្ឋាគារ និងផ្សារទំនើប​ស្ថិតនៅ​​ខណ្ឌជ្រោយចង្វា ​។
  1. គម្រោង​ Peng Huoth Eco Collection ៖ ជាគម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណីតរបស់​ក្រុមហ៊ុន ប៉េង ហួត​គ្រុប ។
  2. គម្រោង​ PH Mera Mall ៖ ជា​គម្រោងផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ប៉េង​ហួតគ្រុប​ដូចគ្នា ។​
  3. គម្រោង​Time Square 3 : ជាគម្រោ​ងអគារ​ផ្ដោតលើ​ខុនដូ និងការិយាល័យដែលមានទីតាំង​នៅ​ខណ្ឌទួល​គោក ។
  4. គម្រោង Garden Residency 2 : គម្រោងនេះ​ជាគម្រោងអគារ​ខុនដូ មានទីតាំង​នៅ​ក្នុង​តំបន់​ភ្នំពេញថ្មី ខណ្ឌសែន​សុខ
  5. គម្រោង​ Chankiri Palm Creek ៖ គម្រោង Chankiri Palm Creek ជា​គម្រោ​ង​បុរីលំនៅឋាន​ដែលមាន​ទីតាំង​អភិវឌ្ឍន៍​នៅ​ផ្លូវ​ជាតិលេខ​២ ជាប់នឹង​ផ្លូវ​៦០ម៉ែត្រ​ដែលជា​តំបន់ដ៏មានសក្ដានុពល ។​
  6. គម្រោង​ The Ground Market ៖ ជាគម្រោងអភិវឌ្ឍន៦ផ្សា​រសហគមន៍​ ស្ថិតនៅក្នុង​តំបន់​លំនៅឋាន​ ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ ខណ្ឌច្បារអំពៅ ។​
  7. គម្រោង​ Prince International Plaza ៖ ជា​គម្រោង​ផ្សារទំនើប​​ខុនដូ និងការិយាល័យ​ នៅ​តាមបណ្ដោ​យ​ផ្លូ​វ​សហព័ន្ធរុស្ស៊ី
  8. គម្រោង​Phnom Penh Galaxy Garden ៖ ជាគម្រោង​អភិវឌ្ឍន៍​ខុនដូ​  ស្ថិតនៅសង្កាត់ភ្នំពេញ ថ្មី​ខណ្ឌសែន​សុខ​​
  9. គម្រោង​ Siha Residence : ជាគម្រោងអភិវឌ្ឍន៍វីឡា​បែប​ទំនើប​ស្ថិតនៅ​តំបន់​មហា​វិថី សម្ដេច​តេជោហ៊ុន​សែន ឬ​ផ្លូវ​ ៦០ម៉ែត្រ​៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

ទឹកជំនន់​នៅ​បាង​កក​ប៉ះ​ចំណូល​អាជីវកម្ម​ខ្នាត​តូច ​និង​បង្កើន​បន្ទុក​បំណុល​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

គ្រោះ​ទឹកជំនន់​នៅ​ទីក្រុង​បាងកក​កំពុង​បង្ក​សម្ពាធ​កាន់តែ​ខ្លាំង​លើ​សេដ្ឋកិច្ច​ថៃ ​ដោយ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​អាជីវកម្ម​ខ្នាត​តូច ​កម្មករ​ប្រចាំ​ថ្ងៃ ​និង​គ្រួសារ​ដែល​មាន​បំណុល​ ​ហើយ​បង្ខំឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បន្ទាន់​សម្រាប់​ការ​សង្គ្រោះ​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​