ធនាគារជាតិ និងក្រសួងអប់រំបន្តរួមគ្នាបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ និងពង្រីកវិសាលភាពនៃការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា។

កាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានវត្តមានចូលរួមពីតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។

របៀបវារៈមួយនៃសិក្ខាសាលានេះ គឺកម្មវិធីចុះអនុស្សរណៈនៃការយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបន្តសុពលភាពក្របខណ្ឌកិច្ចសហការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ និងពង្រីកវិសាលភាពនៃការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា សំដៅបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដែលមាន ៣ ដំណាក់កាល។ បច្ចុប្បន្ន ដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយកំណត់បាននូវមុខវិជ្ជាដែលត្រូវបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុចំនួន ៥ គឺ គណិតវិទ្យា បំណិនជីវិតតាមមូលដ្ឋាន សិក្សាសង្គម គេហសេដ្ឋកិច្ចវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា ចាប់ពីថ្នាក់ទី ៤ ដល់ថ្នាក់ទី ១២ ព្រមទាំងបានបង្កើតជាសៀវភៅ គ្រូនិងសិស្សសម្រាប់ថ្នាក់ទី ៤ លើមុខវិជ្ជា គណិតវិទ្យា បំណិនជីវិតតាមមូលដ្ឋាន និងសិក្សាសង្គម និងថ្នាក់ទី៧ លើមុខវិជ្ជាគណិតវិទ្យា បំណិនជីវិតតាមមូលដ្ឋាន គេហសេដ្ឋកិច្ចវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា។

សម្រាប់ការអនុវត្តគម្រោងដំណាក់កាលទី៣ ធនាគារជាតិនៃកម្ពុជា នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំឯកសារសិក្សាសម្រាប់ថ្នាក់ចំនួន ៧ ដែលនៅសល់ (ថ្នាក់ទី ៥, ៦, ៨, ៩, ១០, ១១ និង ១២) ការបណ្តុះបណ្តាលគ្រូបង្គោល និងធ្វើតេស្តសាកល្បងនៅតាមសាលារៀនជាក់ស្ដែង។ ការអនុវត្តគម្រោងនេះត្រូវធ្វើឡើងរយៈពេល ៣ ឆ្នាំ ដោយឆ្នាំ២០២៤ (សម្រាប់ថ្នាក់ទី៥, ៨ និង ១១) ឆ្នាំ២០២៥ (សម្រាប់ថ្នាក់ទី ៦, ៩ និង ១២) និង ឆ្នាំ២០២៦ (សម្រាប់ថ្នាក់ទី១០ និងមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋានចំពោះ គ្រប់ថ្នាក់)។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាជំនាញដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងវិវត្តជាប្រចាំ ការផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញហិរញ្ញវត្ថុ ដូចជា ការយល់ដឹងអំពីលុយ ការវិនិយោគ និងការចាត់ចែងហិរញ្ញវត្ថុ ចាប់ពីវ័យកុមារជាការងារចាំបាច់ ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតហិរញ្ញវត្ថុរបស់ពួកគេ។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចធ្វើឱ្យសិស្សានុសិស្ស ឬយុវជនប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់គេ ដូចជា ធ្លាក់ក្នុងស្ថានភាពមានបំណុល ឬការវិនិយោគមិនល្អ ដែលបណ្តាលមកពីការសម្រេចចិត្តមិនត្រឹមត្រូវ។

លោកជំទាវ គឹម សេដ្ឋានី បានមានប្រសាសន៍ថា កិច្ចការដែលធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាអនុវត្តនាពេលកន្លងមក និងជាពិសេសនៅថ្ងៃនេះ មានគោលដៅបញ្ជ្រាបចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុ មិនមែនគ្រាន់តែផ្តោតលើលេខនព្វន្ត និងការគណនាប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមបញ្ចូលនូវជំនាញ និងចំណេះដឹងជាច្រើនដែលចាំបាច់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ឧទាហរណ៍ ការយល់ដឹងអំពីផែនការថវិកា ការសន្សំ ការវិនិយោគ និងការខ្ចីប្រាក់ជាដើម ដែលតម្រូវឱ្យអនុវត្តប្រកបដោយការទទួលខុសត្រូវ។ ជំនាញទាំងនេះមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព ចៀសវាងអន្ទាក់បំណុល និងធ្វើការសម្រេចចិត្តផ្នែក៏ហិរញ្ញវត្ថុមិនត្រឹមត្រូវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង