ទំហំពាណិជ្ជកម្មបរទេសរបស់វៀតណាម ឈានដល់ ៧៦២,៤៤ ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល១០ខែឆ្នាំ២០២៥

ការនាំចេញរបស់វៀតណាមកើនឡើងដល់ ៣៩១ ពាន់លានដុល្លារ ខណៈដែលការនាំចូលសរុបមានចំនួន ៣៧១,៤៤ ពាន់លានដុល្លារ។ ជាសរុប តម្លៃពាណិជ្ជកម្មបរទេសសរុបរបស់វៀតណាមបានឈានដល់ ៧៦២,៤៤ ពាន់លានដុល្លារ

គោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៦ ត្រូវបានគិតគូរឡើងវិញ ក្រោយមានបញ្ហាទំនាស់ព្រំដែន កម្ពុជា-ថៃ

ការបំពានមកលើអធិបតេយ្យជាតិបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបិទខ្ទប់ព្រំដែន​គោក កម្ពុជា-ថៃ បានជំរុញឱ្យគោលនយោបាយហិរញ្ញវត្ថុសាធារណៈ២០២៦ ត្រូវគិតគូឡើងវិញ

វិសា K-visa របស់ចិន ប្រជែងឥទ្ធិពលវិសាអាម៉េរិក H-1B visa ក្នុងការទាក់ចិត្តបុគ្គលមានជំនាញខ្លាំងពីបរទេស

ប្រទេសចិន បានប្រកាសដាក់ឲ្យប្រើប្រាស់វិសា ឬទិដ្ឋការ ប្រភេទ K-visa ជាផ្លូវការ ដើម្បីតាមឲ្យទាន់អាម៉េរិកក្នុងការនិងទាក់ទាញយកក្រុមបុគ្គលដែលមានទេពកោសល្យ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាកម្រិតពិភពលោកមករស់នៅ និងធ្វើការនៅក្នុងប្រទេសរបស់ខ្លួន

ចំណង​ដៃថ្មីជូនពលរដ្ឋខេត្តកំពត ៖​ ស្ពានឆ្លងព្រែក​កំពង់បាយ និង​ផ្លូវក្រវាត់ក្រុង​បាន​បើក​ការដ្ឋានសាងសង់ជាផ្លូវការ

រដ្ឋបាលខេត្តកំពត​ បាន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងព្រែកកំពង់បាយ និងផ្លូវក្រវាត់ក្រុង​ដើម្បីបញ្ចៀស​ចរាចរណ៍ដែលតែងកកស្ទះពេលមានពិធីបុណ្យទាន​ និងថ្ងៃឈប់សម្រាកនានា

ជប៉ុន បង្ហាញផែនការវិនិយោគលើវិស័យសំខាន់ៗ ដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ

នៅថ្ងៃអង្គារ៍ សប្ដាហ៍នេះ រដ្ឋាភិបាលជប៉ុន បានបង្ហាញពីផែនការរបស់នាយករដ្ឋមន្ត្រីថ្មីចង់ស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ ដោយការវិនិយោគលើវិស័យសំខាន់ៗចំនួន ១៧ ខណៈដែលបច្ចុប្បន្នកំពុងរៀបចំកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីក្នុងតម្លៃលើសពី ១០ ទ្រីលានយ៉េន (៦៥ ពាន់លានដុល្លារ)

មិនធម្មតា «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់អង្ករល្អផ្តាច់គេលើពិភពលោក ជាលើកទី៧

អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៧ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក

សេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៥,២ ភាគរយនៅឆ្នាំ២០២៥ តែអាចនឹងធ្លាក់មកវិញ​នៅឆ្នាំក្រោយ

ក្រសួងសេដ្ឋកិច្ច​កម្ពុជា បាន​កែសម្រួលការព្យាករកំណើន​សម្រាប់​ឆ្នាំ២០២៥នេះ​ឡើងវិញ ដោយ​ប៉ាន់​ប្រមាណថា ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំនេះ នឹង​ឈានដល់ ៥,២ ភាគរយ ប៉ុន្តែក្រសួង​បាន​ព្រមានថា កម្ពុជា​អាច​ប្រឈម​នឹង​ការថមថយមកវិញ​នៅឆ្នាំ២០២៦

អាម៉េរិក រៀបចំកិច្ចពិភាក្សា C5 + 1 ជាមួយនឹងប្រទេសអាស៊ីកណ្តាលចំនួន ៥ ពាក់ព័ន្ធនឹងរ៉ែកម្រសំខាន់ៗ

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានរៀបចំកិច្ចប្រជុំ C5 + 1 ជាមួយនឹងមេដឹកនាំមកពីអាស៊ីកណ្តាល ៥ ប្រទេស រួមមាន កាហ្សាក់ស្ថាន, គីហ្ស៊ីស្ថាន, តាហ្ស៊ីគីស្ថាន, ធួរមេនីស្ថាន និងអ៊ូស្ប៉េគីស្ថាន ដើម្បីពិភាក្សាលើការផ្គត់ផ្គង់រ៉ែកម្រ

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យវិនិយោគិនជប៉ុនបង្កើនការបណ្តាក់ទុនលើការ​កែច្នៃ​​កសិផល និងការបណ្តុះបណ្តាល​វិជ្ជាជីវៈ បច្ចេកវិទ្យានៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជំរុញឱ្យវិនិយោគិនជប៉ុនបង្កើនការបណ្តាក់ទុនលើការ​កែច្នៃ​​កសិផល និងការបណ្តុះបណ្តាល​វិជ្ជាជីវៈ បច្ចេកវិទ្យានៅកម្ពុជា

តស់ ! ស្វែងយល់ពីសមត្ថភាពនាវាផ្ទុកយន្តហោះចម្បាំងក្នុងស្រុកដំបូងបង្អស់របស់ចិន Fujian

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ ចិន បានប្រកាសដាក់ឲ្យប្រតិបត្តិការជាផ្លូវការនូវនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងមានឈ្មោះថា Fujian ដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុកលើកដំបូងគេបង្អស់របស់រដ្ឋាភិបាលក្រុងប៉េកាំង