គោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៦ ត្រូវបានគិតគូរឡើងវិញ ក្រោយមានបញ្ហាទំនាស់ព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ ផ្អែកលើការវិវត្តជាក់ស្តែងនៃស្ថានភាពសង្គម-សេដ្ឋកិច្ច ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាកាន់តែខ្ពស់ គោលនយោបាយហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៦-២០២៨ ត្រូវបានបន្តរៀបចំឡើងវិញដោយប្រកាន់យកនូវ «ជំហរគោលនយោបាយ ពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន» ដើម្បីធានាឲ្យបាននូវចីរភាពហិរញ្ញវត្ថុសាធា​រណៈក្នុងរយៈពេលមធ្យមតាមរយៈការបន្តរក្សានូវតុល្យភាពថវិការវាងធនធានថវិការបស់រដ្ឋ និងបន្ទុកថវិការបស់រដ្ឋ និងការចាប់ផ្តើមកសាងឡើងវិញនូវទ្រនាប់ថវិកាជាតិនៅពេលកាលៈទេសៈអនុញ្ញាត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងដូច្នេះនៅក្នុងសិក្ខាសាលាសភាស្តីពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ បន្ទាប់ពីមានការបំពានមកលើអធិបតេយ្យជាតិ និងបូរណ​ភាពទឹកដីរបស់កម្ពុជា ជាមួយនឹងការបន្តបិទខ្ទប់ព្រំដែនគោក កម្ពុជា-ថៃ, គោលនយោបាយហិរញ្ញវត្ថុសាធា​រណៈ​ឆ្នាំ ២០២៦ ត្រូវបានគិតគូរឡើងវិញ ដោយប្រកាន់យកនូវជំហរថ្មី គឺ «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន» ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា៖ អនុវត្តតាមគោលជំហរថ្មីនេះ រាជរដ្ឋាភិបាល ផ្តោតជាសំខាន់លើការបន្តពង្រឹងស័ក្តិសិទ្ធិភាពថវិកា ទាំងកម្រិតវិភាជន៍ និងកម្រិតប្រតិបត្តិការ តាមរយៈការបន្តធ្វើអាទិភាវូបនីយកម្មចំណាយ ដោយក្នុងនោះ ក្របខណ្ឌចំណាយសាធារណៈ ត្រូវបានរៀបចំឡើងវិញដើម្បីតម្រង់ទិសធនធានទៅកាន់មុខសញ្ញាដែលជាអាទិភាពសំខាន់បំផុតចំពោះមុខ, ជាពិសេសការពង្រឹងសមត្ថភាពការពារអធិប​តេយ្យជាតិ និងបូរណភាពទឹកដី ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និង ជីវភាពប្រជាជន ការលើកកម្ពស់សមធម៌សង្គម ការបន្តទ្រទ្រង់ដំណើរការនៃកិច្ចអភិវឌ្ឍសង្គម ព្រមទាំងការធានានិរន្តរភាពនៃប្រតិបត្តិការការងាររបស់រាជរដ្ឋាភិបាល ស្របតាមទិសដៅ ជាយុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញក្នុង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១» របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា៖ ឈរលើមូលដ្ឋានខាងលើ ថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំដោយផ្អែកលើគោលការណ៍ និងអភិក្រមចំនួន ៨ ដូចខាងក្រោម ៖

ទី១-ការគោរពឲ្យបាននូវក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច តាមការកំណត់

ទី២-ការរក្សាតុល្យភាព និង ចីរភាពថវិកា

ទី៣-ការធានាចីរភាព និង សមិទ្ធកម្មនៃចំណូល

ទី៤-ការតម្កល់ «មនុស្ស» ជាអាទិភាពទី ១

ទី៥-ការធ្វើវិចារណកម្មលំដាប់អាទិភាព តាមរយៈ៖ (១)- ការផ្តល់អាទិភាពដល់ ការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី ទន្ទឹមនឹងការធានា ប្រក្រតីភាព និង និរន្តរភាពនៃដំណើរការក្រសួង-ស្ថាប័ន; (២)- ការគាំទ្រដល់ការបន្ត អនុវត្តគោលនយោបាយអាទិភាព និង វិធានការគន្លឹះ សម្រាប់ដោះស្រាយបញ្ហាប្រឈម ជាអាទិភាព ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា; (៣)- ការទ្រទ្រង់ការងើបវិញ និងការជំរុញ សកម្មភាពសេដ្ឋកិច្ច; និង (៤)- ការបន្តគាំទ្រ ឬ បន្ថែមការគាំទ្រ ដល់កម្មវិធី/សកម្ម​ភាព ចាំបាច់ខ្លាំង ដែលមិនខ្វះបាន ឬ មិនអាចពន្យាពេលបាន របស់ក្រសួង-ស្ថាប័ន ។

ទី៦-ការលើកកម្ពស់ប្រសិទ្ធភាពកម្មវិធី និង/ឬ សកម្មភាព ។

ទី៧ – ការផ្ទេរថវិកាឲ្យដល់អង្គភាពអនុវត្ត ។ និង

និងទី៨-ការផ្សារភ្ជាប់រវាងការប្រមូលចំណូល និង ការវិភាជថវិកា ។

នៅក្នុងសិក្ខាសាលាសភានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចនូវចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១). បរិការណ៍រួមនៃ ការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៦, (២). ទិសដៅ និងអភិក្រមនៃគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, និង (៣). ខ្លឹមសារសង្ខេបនៃសេចក្តី- ព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *