ភ្នំពេញ ៖ បន្ទាប់ពីផ្លូវល្បឿនលឿនទី១ត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ ដោយមិនគិតប្រាក់សម្រាប់រយៈពេលមួយខែ គិតចាប់ពីថ្ងៃទី១តុលាខាងមុខនេះ ផ្លូវល្បឿនលឿនទី ២គឺពីភ្នំពេញ ទៅក្រុងបាវិតត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់កាន់តែខ្លាំង តាមរយៈការសម្រេច បង្កើតគណៈកម្មការអន្តរក្រសួង។ ដែលការបង្កើតគណៈកម្មការដាច់ដោយឡែកនេះ ក៏ដើម្បីជំរុញ ការសាងសង់ឱ្យស្របតាមការគ្រោងទុក។

ដើម្បីសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមាន ភាពងាយស្រួល ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតនេះនឹងលេចរូបរាងក្នុងពេលខាងមុខ ក្រោមការត្រួតពិនិត្យ និងតាមដានពីក្រុមក្រសួងពាក់ព័ន្ធ។ ដែលក្រសួង និងស្ថាប័នទាំងនោះរួម មាន៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រសួងរ៉ែ និងថាមពល ។

ការបង្កើតគណៈកម្មការអន្តរក្រសួង ក៏ជាដំណោះស្រាយផងដែរទៅលើបញ្ហាពន្យាពេលរបស់ ក្រុមហ៊ុនទទួលបន្ទុកសាងសង់ដែលធ្លាប់បានកើតមានកន្លងមក។ ជាការធានាឱ្យបានថា ក្រុមហ៊ុន ដែលកំពុងសិក្សាពិតជាបានធ្វើការងារដុតដៃដុតជើង ដើម្បីឈានទៅបើកការដ្ឋាននៅឆ្នាំក្រោយ តាមការគ្រោងទុក។
គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល 135 គីឡូម៉ែត្រ (គ.ម)។ ផ្លូវនេះត្រូវ សាងសង់ជា 4 គន្លង តួផ្លូវមានទទឹង 25,5 ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុច ផ្លូវខ្សែក្រវ៉ាត់ក្រុងទី3 កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។
បើតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល 12 គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល 28,4 គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល 85,8 គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន 7 កន្លែង កន្លែងឈប់សម្រាក 6 កន្លែង និងច្រកទ្វារព្រំដែនថ្មីចំនួន 1៕




ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content