ក្រសួងទេសចរណ៍ និងក្រុមហ៊ុនបណ្ណទូទាត់អន្តរជាតិ សហការគ្នាជំរុញកំណើនវិស័យទេសចរណ៍នៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនបណ្ណទូទាត់អន្តរជាតិ Visa Inc.  បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ជំនួយក្នុងការពន្លឿនការ​ផ្លាស់​ប្តូ​រទៅរកឌីជីថលនៃឧស្សាហកម្មទេសចរណ៍ ជា​ពិសេសគាំទ្រនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ ក្រុមហ៊ុន Visa​ នឹងផ្តល់ជូនព័ត៌មានវិភាគទិន្នន័យ ការគាំទ្រការរៀបចំសិក្ខាសាលាសម្រាប់ដៃគូឧស្សាហកម្មទេសចរណ៍ ការប្រឹក្សាខាងផ្នែកជំនាញទីផ្សារ ការបណ្តុះបណ្តាលនូវជំនាញឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករ និងអាជីវកម្មខ្នាតតូច និងផ្តល់ជំនួយក្នុងការពន្លឿនការ​ផ្លាស់​ប្តូ​រទៅរកឌីជីថលនៃឧស្សាហកម្មទេសចរណ៍។

សម្រាប់ជំហានចាប់ផ្តើមនៃកិច្ចសហការនេះ ក្រុមហ៊ុន Visa នឹងសង្កត់ធ្ងន់លើព័ត៌មានវិភាគទិន្នន័យ ដែលជាធាតុបញ្ចូលមួយគាំទ្រដល់យុទ្ធសាស្ត្រទេសចរណ៍កម្ពុជា ក្នុងការទាក់ទាញរំហូរទេសចរពីប្រទេសគោលដៅ ពោលគឺការប្រើកម្មវិធីផ្ទុក និងវិភាគព័ត៍មាន​ ហៅថា “Visa Destination Insights”។ កម្មវិធីនេះ មានលទ្ធភាពវិភាគទិន្នន័យប្រតិបត្តិការ VisaNet ដែលអនុញ្ញាតឱ្យក្រុមហ៊ុនតាមដានឥរិយាបទ និងនិន្នាការនៃអ្នកធ្វើដំណើរ​ ទីតាំង និងប្រភេទផលិតផលទេសចរណ័៍ដែលពេញនិយម…។ល។ ដែលព័ត៌មានវិភាគទិន្នន័យអាចជួយដល់ការធ្វើយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងការសម្រេចចិត្តបានត្រឹមត្រូវ និងច្បាស់លាស់ជាងមុន។ កម្មវិធីនេះនឹងគាំទ្រដល់ក្រសួងក្នុងការសម្រេចបាននូវមហិច្ឆតា ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រទេសចរណ៍ដែលផ្តោតលើទិន្នន័យ និងការច្នៃប្រឌិតឌីជីថលដំបូងគេបង្អស់។

Visa ក៏នឹងកំពុងពន្លឿនការទូទាត់តាមរយៈឌីជីថលក្នុងវិស័យទេសចរណ៍ ជាកិច្ចខិតខំប្រឹងប្រែងមួយដែលបានចាប់ផ្តើមដោយធនាគារជាតិនៃកម្ពុជា តាមរយៈការអភិវឌ្ឍន៍កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App»​ ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា អត្រាកំណើនភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ​ ២០២៤ រកចំណូលបានប្រមាណជា ១,៧ពាន់លានដុល្លាសហរដ្ឋអាមេរិក ចូលទៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា1។

ការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីគាំទ្រនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារបស់ក្រសួងទេសចរណ៍ ដែលត្រូវបានផ្តួចផ្តើមឡើងកាលពី ខែសីហា ឆ្នាំ២០២៣ ដើម្បីជំរុញវិស័យទេសចរណ៍។​ យុទ្ធសាស្ត្រ និងផែនការសកម្មភាពទេសចរណ៍ថ្មីនេះ ហៅថា “BUILD Plus 3Ds” ត្រូវបានកំណត់ដើម្បីជំរុញការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍នៅកម្ពុជា ដែលមាន​សសរស្តម្ភ​សំ​ខាន់ៗ​ចំនួន ៤ សម្រាប់​ឧស្សាហកម្ម ក្នុងនោះរួមមាន បេ​តិក​ភណ្ឌ​វប្បធម៌ ទេសចរណ៍​ឆ្នេរ ​ទេសចរណ៍ធម្មជាតិ និង​កម្ពុជា​ស្អាត ហើយក្នុងចំណោម​សសរស្តម្ភ​ទាំងនេះ ទេសចរណ៍​ឆ្នេរ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ ក្នុងការផ្សព្វផ្សាយពី​ឆ្នេរសមុទ្រ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។

ក្នុង​ឆ្នាំ​ ២​០​២​២​ វិ​ស័​យ​ទេសចរណ៍​ ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​១​,​១​៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​បង្កើត​ការងារ​ក្នុងស្រុក​បាន​ ​១​២​,​៤​ ​ភាគរយ​ នៃ​ការងារ​សរុប​ ហើយកាលពីឆ្នាំ​ ២០២៣ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ជាង​ ​៥​,​៤​ ​លាន​នាក់​។ ​ក្រសួង​ទេសចរណ៍​រំពឹង​ថា ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ​៦​,​៦​ ​លាន​នាក់ក្នុង​ឆ្នាំ​ ​២​០​២​៤​ នេះ។​

លោក Arturo Planell ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Visa បានថ្លែងថា ក្រុមហ៊ុន Visa បានចាប់ដៃគូសហការជាមួយ ក្រសួងទេសចរណ៍ ដើម្បីគាំទ្រដល់ការជំរុញកំណើនទេសចរនៅកម្ពុជា។ ការដឹកនាំរបស់ក្រសួង គឺជាមូលដ្ឋានគ្រឹះក្នុងការស្តារវិស័យទេសចរណ៍នៅក្នុងប្រទេស ហើយ ក្រុមហ៊ុន Visa ពិតជាមានកិត្តិយស ដែលបានចូលរួមសហការក្នុងការជួយពន្លឿននូវកិច្ចខិតខំប្រឹងប្រែងទាំងនោះ។​ 

លោកបានថ្លែងបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើកទឹកចិត្តឱ្យមានកិច្ចសហការក្នុងភាពជាដៃគូ និងការចូលរួមរវាងផ្នែកសារធារណៈ និងផ្នែកឯកជន ដើម្បីរៀបចំ -អនុវត្តគម្រោងគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាព លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ យើងទន្ទឹងរង់ចាំកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ខណៈដែលពួកគេបោះជំហានដឹកនាំដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍កត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយនេះសម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ៖ កម្ពុជាទទួលស្គាល់ក្រុមហ៊ុន Visa ជាដៃគូសហការដ៏សំខាន់ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីបង្កើនការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យកម្ពុជាធ្វើសមាហរណកម្មប្រព័ន្ធទូទាត់ឌីជីថលលំដាប់ពិភពលោក និងប្រើប្រាស់ទិន្នន័យដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Visa ដើម្បីផ្តល់បទពិសោធន៍ប្រកបដោយភាពងាយស្រួល និងជឿនលឿនសម្រាប់ភ្ញៀវទេសចរ ហើយទន្ទឹមនឹងនោះ ក៏ផ្តល់សិទ្ធិអំណាចដល់អាជីវកម្មក្នុងស្រុក ក្នុងការទទួលយកដំណោះស្រាយការទូទាត់ទំនើបផងដែរ។

ឯកឧត្តម សុខ សូកេន  បានបន្តថា ការណ៍នេះនឹងជំរុញឱ្យមានការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែច្រើន និងធានាថាអត្ថប្រយោជន៍ដែលបានមកពីវិស័យទេសចរណ៍នឹងត្រូវបានបែងចែកយ៉ាងទូលំទូលាយនៅទូទាំងសង្គម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ កម្ពុជានឹងកសាងវិស័យទេសចរណ៍ដែលមានភាពធន់ នវានុវត្តន៍ និងបរិយាបន្ន ដែលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់តែអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគាំទ្រដល់សហគមន៍ និងអាជីវកម្មក្នុងតំបន់ផងដែរ។​ កិច្ចសហការនេះមិនគ្រាន់តែជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ  តែវាបង្ហាញពីចក្ខុវិស័យរួមគ្នាសម្រាប់ភាពរីកចម្រើនយូរអង្វែងនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។

ជាមួយនឹងការកើនឡើងនូវប្រជាប្រិយភាពនៃវិធីសាស្រ្តទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា អ្នកដំណើរកាន់តែច្រើនកំពុងប្រើប្រាស់កាតឥណទានរបស់ពួកគេ នៅពេលមកទស្សនាប្រទេសកម្ពុជា។ ផ្អែកលើក្រុមអ្នកប្រឹក្សា និង វិភាគរបស់ក្រុមហ៊ុន Visa (Visa Consulting & Analytics (VCA) លើការទូទាត់ដោយប្រើប្រាស់ទិន្នន័យ3 របស់ VisaNet បានបង្ហាញថា មានប្រតិបត្តិការច្រើនជាង ៦០ភាគរយ ត្រូវបានធ្វើឡើងតាមរយៈកាតឥណទាន ។

តាមរយៈទិន្នន័យរបស់ក្រុមហ៊ុន Visa ក៏បានបង្ហាញផងដែរពីការចំណាយលើវិស័យទេសចរណ៍របស់ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន និងឥណ្ឌា មានការកើន​ឡើងគួរឲ្យកត់សម្គាល់បន្ទាប់ពីជំងឺរាតត្បាត ការណ៍នេះក្រុមហ៊ុន Visa ក៏សង្ឃឹមថានឹងអាចជួយជំរុញកំណើនឲ្យកាន់តែលឿន ដើម្បីគំាទ្រដល់គម្រោងកិច្ចសហប្រតិបត្តិការរបស់ក្រសួង ស្តីពី «ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» និង «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១»។

ជាមួយនឹងការព្យាករណ៍សេដ្ឋកិច្ចដ៏រឹងមាំនៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ៦ភាគរយ នៅឆ្នាំ ២០២៤ កម្ពុជាបានបង្ហាញនូវឱកាសជាច្រើនលើការពង្រីកវិស័យទេសចរណ៍របស់ខ្លួន។ ទស្សនវិស័យវិជ្ជមាននេះត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេស។ បន្ថែមលើកំណើននេះ ក៏មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាការបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបបញ្ចប់ការសាងសង់កាលពីខែតុលា ឆ្នាំ ២០២៣ កន្លងមកនេះជាដើម។ ទាំងអស់នេះមិនត្រឹមតែអនុញ្ញាតិឱ្យយន្តហោះខ្នាតធំអាចចុះចតបាន និងបង្កើនជើងហោះហើរកាន់តែច្រើនឡើងថែមទៀតប៉ុណ្ណោះទេ តែវាក៏បានបង្កើនជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាបសម្រាប់ភ្ញៀវអន្តរជាតិផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ