ទំនេរពីការងារ សល់ពេលមកធ្វើស្ក្រាប់ខាត់ស្បែកបែបធម្មជាតិលក់ ទទួលបានការគាំទ្រច្រើនពីអតិថិជន

ភ្នំពេញ ៖ ដោយមានចិត្តស្រឡាញ់ និងយកចិត្តទុកដាក់ទៅលើការថែរក្សាស្បែក អ្នកជំនាញផាត់មុខម្នាក់បានយកពេលទំនេររបស់ខ្លួនទៅផលិតស្ក្រាប់ខាត់ស្បែកផ្សំពីវត្ថុធាតុដើមបែបធម្មជាតិ ផ្ដល់ប្រយោជន៍ល្អៗដល់ស្បែក និងបានដាក់លក់ក្នុងតម្លៃសមរម្យជាមួយនឹងការទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន។

លោក ហេង ឬគេស្គាល់ថា ហ៊ា ហេង make up ជាអ្នកជំនាញផាត់មុខតាមកម្មវិធីផ្សេងៗ ជាពិសេសពិធំមង្គលការ (អ្នកផាត់មុខចល័ត) បានចំណាយពេលទំនេរពីការងារមកផលិត និងលក់ស្ក្រាប់ក្រោមយីហោ ហេងហេង នៅម្ដុំទួលសង្កែ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជន ដោយក្នុងនោះក៏មានការលក់ដុំ និងរាយផងដែរ។

ហ៊ា ហេង បានបញញជាក់ថា៖

«អាជីវកម្មលក់ស្ក្រាប់នេះ ដំបូងឡើយយើងធ្វើខ្លួនឯងនៅផ្ទះសម្រាប់ថែស្បែកខ្លួនឯង ប៉ុន្តែដោយឃើញថាល្អ ក៏ដាក់លក់ ហើយបច្ចុប្បន្នយើងអាចផលិតបានប្រមាណ ២០០កំប៉ុងក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ឱ្យអតិថិជន និងអ្នកយកទៅលក់បន្តនៅខាងកំបូល ទួលពង្រ ស្វាយរៀង កំពង់ចាម និងព្រៃវែងផងដែរ»។

ម្ចាស់អាជីវកម្មខ្នាតតូច ផលិតស្ក្រាប់ ហេងហេង បានបន្តថា ស្ក្រាប់នេះតម្លៃមួយកំប៉ុង ៤ដុល្លារ ៣កំប៉ុង ១០ដុល្លារ ដែលផ្សំពីវត្ថុធាតុដើមសំខាន់ៗដូចជា អំពិលទុំ កាហ្វេ និងទឹកឃ្មុំ ដែលជួយឱ្យស្បែកទន់ ជម្រុះកោសិកាចាស់ៗ ធ្វើឱ្យស្បែភ្លឺថ្លា ម៉ដ្ឋរលោង និងបំបាត់ក្លិនខ្លួនបានល្អ។ ដោយសារតែគុណភាពរបស់ស្ក្រាប់នេះ បានទាក់ទាញអតិថិជនជាបន្តបន្ទាប់តាមរយៈអ្នកដែលធ្លាប់ប្រើនិយាយប្រាប់គ្នា។ ប៉ុន្តែទោះជាយ៉ាងណា ស្ក្រាប ហេងហេង នៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់នោះទេ ដោយសារការផលិតធ្វើឡើងដោយដៃ មិនមែនផលិតចេញពីរោងចក្រនោះឡើយ ដូច្នេះចំនួនផលិតផលសម្រេចដែលដាក់លក់នៅមានកម្រិតនៅឡើយ ពោលគឺផលិតតាមលទ្ធភាពដែលអាចធ្វើបាន និងពេលវេលាទំនេរពីការងារផាត់មុខដែលជាអាជីពរបស់ខ្លួនតែប៉ុណ្ណោះ។   

សូមរំលឹកដែរថា អាជីវកម្មផលិតស្ក្រាបលាបស្បែកនេះទើបតែចាប់ផ្តើមកាលពីឆ្នាំ២០២១ ជាមួយនឹងដើមទុនប្រមាណ ១០០ដុល្លារ សម្រាប់ទិញវត្ថុអាតុដើម ដូចជា ទឹកឃ្មុំ កាហ្វេ និងអម្ពិលទុំ និងសម្បកវេចខ្ចប់។ លុះដល់ឆ្នាំ២០២២ ក៏មានការបញ្ជាទិញជាបន្តបន្ទាប់ក្រោយពេលផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម។ ដោយឡែក នៅថ្ងៃអនាគតប្រសិនបើទីផ្សារស្ក្រាប់នេះបន្តលូតលាស់បន្ថែមទៀត ហ៊ា ហេង ក៏មានគម្រោងពង្រីកការផលិតឱ្យកាន់តែធំ ដោយបើកជាសិប្បកម្ម និងប្រើវត្ថុធាតុដើមនៅក្នុងស្រុកតែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

Leave a Reply

Your email address will not be published.Required fields are marked *