អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងរក្សាបានក្នុងរង្វង់ ២,៥% នៅឆ្នាំ២០២៤

ភ្នំពេញ ៖ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានរំពឹងថានឹងរក្សាបានក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ២០២៤ ដោយសារការរំពឹងទុកនូវការវិលត្រលប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេងអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ យ៉ាងណាមិញ ហានិភ័យដែលបង្កឡើងដោយភាពមិនប្រាកដប្រជាមួយចំនួនដូចជាភាពកាន់តែតានតឹងនៃភូមិសាស្ត្រសេដ្ឋកិច្ច និងនយោបាយ អាចធ្វើឱ្យអត្រាអតិផរណាមានការហក់ឡើងមកវិញ ដែលស្តែងចេញពីកត្តាផ្គត់ផ្គង់។

ទន្ទឹមនេះ អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាម៉េរិក ត្រូវបានរំពឹងថានឹងនៅបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ ដោយសារការបន្តអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។

ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានរំពឹងថានឹងបន្តរួមតូចមកត្រឹម ៩,៦% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់ឆ្នាំ២០២៤ ដោយសារការរំពឹងទុកនូវការបន្តកើនឡើងនូវការនាំចេញ និងចំណូលពីវិស័យទេសចរណ៍។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ២១ ២៨៥ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ ។

ដោយឡែក សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុង រង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀ, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើង ដល់ ២ ០៧១ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣។ ការរំពឹងទុកនូវកំណើន ៦,៦% នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម វិស័យសេវាកម្ម  និងវិស័យកសិកម្ម ដែលត្រូវបានព្យាករថានឹងបន្តនិន្នាការល្អសម្រាប់ឆ្នាំខាងមុខនេះ។

ទាក់ទងនឹងអត្រាអតិផរណានៅឆមាសទី២ ឆ្នាំ២០២៣ វិញ ដោយសារស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ ស្របពេលថ្លៃប្រេងឆៅពិភពលោកត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់ អតិផរណានៅកម្ពុជាក្នុងឆមាសទី២ ឆ្នាំ២០២៣ ត្រូវបានព្យាករថាមានកម្រិតជាមធ្យមប្រមាណ ២,៧% (១,២% នៅឆមាសទី១) ហើយអតិផរណាសម្រាប់ឆ្នាំ២០២៣ អាចមានកម្រិតជាមធ្យមប្រមាណ ២%។ នេះបើយោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍បានឱ្យដឹងទៀតថា អតិផរណានៅឆមាសទី២ អាចប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ អតិផរណាក្នុងឆមាសទី២ ឆ្នាំ២០២៣ ត្រូវបានព្យាករថាមានកម្រិតជាមធ្យមប្រមាណ ២,៧% (១,២% នៅឆមាសទី១) ហើយអតិផរណាសម្រាប់ឆ្នាំ២០២៣ អាចមានកម្រិតជាមធ្យម ប្រមាណ ២%។

ការព្យាករនេះត្រូវបានធ្វើឡើងក្រោមការសន្មត់ដូចខាងក្រោម ៖

១-ការថយថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ០,៣%“(៦,៣% នៅឆមាសទី១) ដោយសារការរំពឹងពីការថមថយកំណើនសេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យតម្រូវការប្រេងថយចុះ បើទោះជាថ្លៃប្រេងឆៅពិភពលោកត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា មុននឹងថមថយមកវិញចាប់ពីខែតុលា ក្នុងបរិការណ៍ដែល OPEC និងបណ្តាប្រទេសដៃគូ (OPEC+) បានប្រកាសកាត់បន្ថយការផលិតប្រេងឆៅចំនួន ១,២ លានបារ៉ែលក្នុងមួយថ្ងៃ នៅដើម ខែមេសា រហូតដល់ចុងឆ្នាំ២០២៣។

២-កំណើនថ្លៃម្ហូបអាហារបន្តមានកម្រិតទាប ប៉ុន្តែកើនមកវិញបន្តិច ៣,២% (២,៦% នៅឆមាសទី១) ដោយសារភាពប្រសើរឡើងនៃវិស័យកសិកម្ម គួបផ្សំនឹងមូលដ្ឋានខ្ពស់ស្រាប់កាលពីគ្រាដូចគ្នាឆ្នាំមុន និង ៣-អតិផរណាស្នូលអាចនឹងកើនឡើងមកវិញបន្តិចផងដែរ ប៉ុន្តែបន្តមានកម្រិតទាប ២,៧% (១,៥% នៅឆមាសទី១) ដោយសារកំណើនតម្រូវការ គួបផ្សំនឹងឥទ្ធិពលនៃការកើនឡើងថ្លៃម្ហូបអាហារ។

ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអត្រាអតិផរណានៅកម្ពុជា ពីព្រោះកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ ថ្លៃទំនិញនិងសេវានានានឹងអាចកើនឡើងភ្លាម។ ដូចនេះ ក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈនិងការថមថយកំណើនថ្លៃក្រុមម្ហូបអាហារ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយអត្រាអតិផរណាផងដែរ។

ជាមួយគ្នានេះ ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅមកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុក្នុងការគ្រប់គ្រងស្ថិរភាពថ្លៃនិងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។ ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ