ទាកាប៉ា ជាប្រភេទសត្វចិញ្ចឹមក្នុងស្រុកមួយប្រភេទដែលកសិករខ្មែរនិយមចូលចិត្តចិញ្ចឹម ដែលក្នុងនោះមានទាំងការចិញ្ចឹមជាលក្ខណៈគ្រួសារ និងជាលក្ខណៈកសិដ្ឋានទ្រង់ទ្រាយធំសម្រាប់ធ្វើជាមុខជំនួញ ដោយសារតែវាជាសត្វងាយចិញ្ចឹម និងមានទីផ្សារធំទូលាយ និងអាចទទួលបានតម្លៃថ្លៃជាងប្រភេទសត្វទាធម្មតា។

ជាមួយគ្នានេះផងដែរ ដើម្បីអាចចិញ្ចឹមទាកាប៉ាទទួលបានជោគជ័យ មានទិន្នផលខ្ពស់ ក៏ដូចជាទទួលបានប្រាក់ចំណេញច្រើន ក្នុងនាមជាអ្នកចិញ្ចឹម និងថែទាំ គប្បីត្រូវដឹងពីគន្លឹះសំខាន់ៗក្នុងការចិញ្ចឹមដូចខាងក្រោម៖
១. ការសង់ទ្រុង ៖ ទ្រុង ជាផ្នែកមួយសំខាន់ក្នុងការចិញ្ចឹមទាកាប៉ាឱ្យបានល្អ ដែលក្នុងនោះគេអាចសាងសង់ទ្រុងមានទីធ្លាបិទជិត ដោយមានធ្នើរ អាចការពារសត្វទាពីកម្ដៅថ្ងៃ ភ្លៀង ខ្យល់ ក៏ដូចជាសត្វផ្សេងៗខាំផងដែរ។ ក្នុងការសាងសង់ទ្រុង គេក៏អាចប្រើជាឫស្សី ដើមដូង ដើមប្រេងខ្យល់ ឬស្លឹកត្នោតជាដើម ហើយគួររើសទីតាំងនៅជិតផ្ទះដែលងាយស្រួលក្នុងការមើលថែទាំ។

២. ការជ្រើសរើសពូជ ៖ ទាកាប៉ា Cairine Moschata ជាប្រភេទល្អជាងគេសម្រាប់យកសាច់ ដោយសារវារឹងមាំ ងាយចិញ្ចឹម និងសាច់មានរសជាតិឆ្ងាញ់។ ទាប្រភេទនេះមានដុំពកសាច់ពណ៌ក្រហមភ្លឺនៅជុំវិញភ្នែក និងលើចំពុះ ហើយចូលចិត្តស៊ីស្មៅ និងរកចំណីនៅតាមទីវាលជិតៗផ្ទះផងដែរ។ ចំណែកការរើសពូជមកចិញ្ចឹមគឺត្រូវយកចេញពីកន្លែង ឬកសិដ្ឋានដែលយើងស្គាល់ប្រភពច្បាស់លាស់ ហើយរើសទាណាដែលមានលក្ខណៈស្វាហាប់ រោមភ្លឺរលោងស្អាត ជើងមានទ្រង់ទ្រាយល្អ និងចូលចិត្តស៊ីចំណីជាដើម។

៣.ចំណីទាកាប៉ា៖ ចំណីអាហារក៏ជាផ្នែកមួយសំខាន់ណាស់ដែរក្នុងការចិញ្ចឹមទាកាប៉ាឱ្យបានជោគជ័យ ដោយយើងត្រូវដឹងពីប្រភេទចំណីដែលទាកាប៉ាចូលចិត្តស៊ីដូចជា កូនត្រី កង្កែប ខ្យង កំពឹស ក្ដាម ក៏ដូចជាអាហារេផ្សេងទៀតដូចជា ស្រូវ ពោត ដំឡូងមី ត្រាវ ស្រូវ ផ្លែឈើជាដើម ដោយកិនបំបែក ឬបុលលាយបញ្ចូលគ្នាតាមក្បួនខ្នាត។ ក្រៅពីនេះ យើងក៏អាចបង្កើតចំណីបន្ថែមដូចជាធ្វើសួនបន្លែ ត្រកួន ផ្ទី និងស្មៅដើម្បីលែងឱ្យទាកាប៉ាដើរស៊ីផងដែរ។
៤. ការថែទាំ៖ ទឹក ជាផ្នែកមួយដ៏សំខាន់ដែលយើងត្រូវប្រុងប្រយ័ត្ន ដោយយើងត្រូវផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ចៀសវាងកង្វះខាតទឹកធ្វើឱ្យទាលូតលាស់មិនបានល្អ ឈឺ និងងាប់។ មួយវិញទៀត យើងក៏ត្រូវពិនិត្យមើលស្នូកទឹកឱ្យបានញឹកញាប់ ២-៣ដង ក្នុងមួយថ្ងៃ ដោយសារវាជាប្រភពជំងឺ និងសត្វល្អិតចង្រៃ។
៤. អនាម័យ៖ មុនពេលដាក់ទាកាប៉ាចូលចិញ្ចឹម ឬដាក់ទាថ្មីចូល ត្រូវសម្អាតទ្រុង និងសម្ភារនានា ដោយទឹកកំបោស ឬថ្នាំសម្លាប់មេរោគជាមុនសិន។ បាតទ្រុងត្រូវក្រាលអង្កាម កម្ទេចចំបើងស្ងួត ដើម្បីកាត់បន្ថយសំណើម និងក្លិនស្អុយរបស់លាមកទា។
៥. ជំងឺ៖ ទាកាប៉ាអាចប្រឈមនឹងជំងឺដូចជា អាសន្នរោគ និងប៉េស្តទាកាប៉ា ដែលមានរោគសញ្ញាប្រហាក់ប្រហែលគ្នាដែលធ្វើឱ្យទាល្វើយ ខ្សោយកម្លាំង មិនសូវស៊ីចំណី ជាដើម។ ហើយវិធានការការពារគឺមានតែចាក់វ៉ាក់សាំងជំងឺទាំងពីរនេះឱ្យទាកាប៉ា ឱ្យបានទៀតទាត់ ហើយសម្រាប់មេបាពូជត្រូវចាក់វ៉ាក់សាំងអាសន្នរោគឡើងវិញរៀងរាល់ ៥-៦ខែម្ដង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content