វិនិយោគិន​ជប៉ុនប្រមាណ៥០ក្រុមហ៊ុន​មកសិក្សា​ស្វែងយល់ពីសក្ដានុពល​វិនិយោគនៅកម្ពុជា​

ភ្នំពេញ​ ៖ ក្រោយ​ពេល​ដែលប្រទេស​កម្ពុជា​បានបើក​ទូលាយ​ទទួល​ស្វាគមន៍​វិនិយោគិន​បរទេស​ចូល​ម​ក​​ប​ណ្ដា​ក់​ទុន​វិនិយោគឡើ​ងវិញក្រោយ​ពីវិបត្តិកូវីដ​១៩​បានស្ងប់ស្ងាត់ គេសង្កេតឃើញថាមានបណ្តាវិនិយោគិន​បរទេ​ស​ជាច្រើ​ន​ចូលមកកម្ពុជា​ដើ​ម្បី​​សិក្សា​ស្វែងយល់ពីសក្ដានុពល​មុននឹង​បណ្ដាក់ទុនវិនិយោគ ជាក់ស្ដែង​នៅ​ថ្ងៃចុងសប្ដាហ៍កន្លងទៅ​នេះ វិនិ​យោ​គិ​ន​ជប៉ុនប្រមាណ​៥០​ក្រុមហ៊ុន​ដឹកនាំដោយ​ប្រធានសមាគមពាណិជ្ជកម្ម​ជប៉ុន​ប្រ​ចាំ​កម្ពុជាបានជួបជា​មួ​យ​អ្នក​ជំ​​នួ​​ញ​​ជោគជ័យ​នៅកម្ពុជាដើម្បីសិក្សាពី​សក្ដានុពល ​និងឱកាស​វិនិយោ​គ​នៅ​កម្ពុ​ជា ។

លោក​ KANDA Yogo ប្រធានសមាគមពាណិជ្ជកម្ម​ជប៉ុ​នប្រចាំកម្ពុជាបានថ្លែង​ឱ្យដឹងថា ក្រុមហ៊ុន​ជប៉ុន​ប្រមា​ណ​​៥០​ក្រុមហ៊ុន​ដែលជាសមាជិក​របស់សមាគម​ពាណិជ្ជកម្មជប៉ុន​នៅ​កម្ពុជា​ បាន​​ជួបជាមួយ​នឹង​អ្នក​ជំនួ​ញ​ដែល​ល្បីឈ្មោះ​ និង​ជោគជ័យ​ ដើម្បីសិក្សាបន្ថែមពី​កម្ពុជា​​ និងត្រៀម​បណ្ដាក់ទុនវិនិយោគ​និ​ងបន្ថែមទុន​វិនិយោ​គនៅក្នុងប្រទេសកម្ពុជា។ ក្រុម​ហ៊ុន​ទាំង​ដែល​បានសិក្សា​ស្វែងយល់ពីកម្ពុជា​បន្ថែមនេះ មាន​មកពី​វិស័យ​ផ្សេងៗ​ដូចជា​វិស័យ​ធនាគារ វិស័យ​សំណង់ និងអចលនទ្រព្យ វិស័យ​ផ្នែក​ធានារ៉ាប់រង វិស័យផ្នែក​ផលិត​​​និងវិស័យ​ផ្សេងៗទៀត ។

លោក​បន្តទៀតថា ៖

“បច្ចុប្បន្ននេះ យើងបានឃើញហើយ​ថា​វិនិយោគិន​ជប៉ុន​ជាច្រើន​បានបណ្ដាក់ទុនវិនិយោគ​នៅក្នុ​ង​ប្រ​ទេស​កម្ពុជា ហើយមានគម្រោងធំៗជាច្រើនបានលេចធ្លោ​ក្នុងប្រទេស​ផងដែរដូចជា​គម្រោង​ផ្សារ​ទំនើប​អ៊ីអន ដែល​រ​ហូ​តមកដល់ពេលនេះគឺមាន៣គម្រោង​ហើយ​និងសុទ្ធតែទទួលបានជោគជ័យ និង​ការ​គាំ​ទ្រ​​ពី​ប្រជាពលរដ្ឋ​កម្ពុជា ។ ក្រៅពីនេះ​ក៏មានគម្រោង​វិនិយោគ​លើ​លំនៅឋាន​ បុរី​និង​ក្រុមហ៊ុន​ជាច្រើនទៀត រួម​ទាំង​វិស័យ​ធនាគារ ​និងហិរញ្ញវត្ថុ​ផងដែរ”

ប្រធានសមាគម​ពាណិជ្ជកម្ម​ជប៉ុន​​ប្រចាំ​កម្ពុជា​បានលើកឡើងផងដែរថា​ នៅពេលអនាគត​ខាងមុខ​នេះ នឹ​ងមា​ន​ក្រុម​ហ៊ុន​​ជប៉ុន​ជាច្រើនទៀត​នឹង​បណ្ដាក់ទុនវិនិយោគនៅកម្ពុជាពីព្រោះថា​ក្នុងរយៈ​ពេល​ជា​ង២ឆ្នាំ​កន្លងនេះ កម្ពុ​ជា​ក៏​ដូចជា​ពិភព​លោក​ទាំង​មូលបានជួបនឹង​វិបត្តិកូវីដ​១៩​ ហើយធ្វើឱ្យការ​វិនិយោគពីបរទេស​បានធ្លាក់ចុះ តែ​ចាប់​ពីពេលនេះតទៅ​វា​នឹ​ងលែង​ធ្លាក់ចុះទៀត​មានតែទ្រឹង​និង​បន្ត​ងើបឡើងវិញ ។​

នៅក្នុងជំនួបពិភាក្សា​នោះដែរ លោក​បណ្ឌិត​ អ៊ិន ចាន់នី ​ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​បានផ្ដល់​ព័ត៌មាន​ទៅកាន់វិនិយោគិន​ទាំង​នោះពី​សក្ដានុពល​​​នៃការ​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​​ និង​បានប​ង្ហា​ញពី​ចំណាត់កា​ររ​បស់​រាជរដ្ឋាភិបាលកម្ពុជា​ទៅលើសេដ្ឋកិច្ច ។​ លោក​បានបង្ហាញថា​ ថ្វីត្បិត​តែស្ថា​នភា​​ព​សេ​ដ្ឋ​កិ​ច្ច​​សកល​ធ្វើឱ្យ​អតិផរណា​បានកើនឡើង​ក្ដី​តែ​សម្រាប់អត្រា​នៃកា​រកើនឡើង​អតិផរណារបស់​កម្ពុជា គឺ​ស្ថិតនៅក្នុងកម្រិត​មួយ​ដែល​រាជរដ្ឋាភិបាល​អាច​ទប់ទល់​បាន ។

លោកថា​

“កាលពី​ឆ្នាំ២០០៨​អតិ​ផរណា​របស់​កម្ពុជា​បានកើនឡើងខ្ពស់​រហូតដល់ ១៨,៧៥ភាគរយ​តែរដ្ឋាភិបាល​មានយន្តការ​គ្រប់គ្រាន់​ក្នុងការ​ធ្វើឱ្យ​អតិ​ផរ​ណា​​​ចុះមកវិញ​ក្នុងកម្រិត​មួយ​ល្អប្រសើរ ។​សម្រាប់​អត្រា​កើន​ឡើ​ង​នៃអតិផរណា​​នាពេលនេះ វាស្ថិតនៅក្នុង​កម្រិត​មិនទាន់​ខ្ពស់ដូច​ក្នុងឆ្នាំ២០០៨​ទេ ដូច្នេះយើងអត់បារម្ភ​នោះឡើយ “

លោក​បណ្ឌិត​មានប្រសាសន៍ថា​ សម្រាប់​ធនាគារ​អេស៊ីលីដាផ្ទាល់ មាន​ដៃគូជា​សាជីវកម្មជប៉ុន​ច្រើន​ក្នុងដៃ​ ដែលរ​ហូត​មក​ដល់ពេលនេះ យើង​មាន​ដៃគូរហូតដល់​ជាង​៦០០សាជីវកម្ម​ រាប់ចាប់តាំងពីសាជីវកម្ម​ខ្នាតតូច​រហូតដល់​សាជីវកម្ម​ធំៗ​​លំដាប់ពិភពលោក​ផងដែរ ។

តាមរបាយការណ៍​របស់ធនាគារ​នៃកម្ពុជា​បានបង្ហាញថា ក្នុងឆ្នាំ២០២១​កន្លងទៅរំហូរទុន​វិនិយោគផ្ទាល់ពី​ប្រទេស​ជប៉ុន​មាន​​ទឹកប្រាក់៣,៥ពាន់លានដុល្លារ​អាមេរិក​ឬប្រមាណ៥,៩ភាគរយ​នៃរំហូរ​វិនិយោ​គផ្ទា​ល់​ពីប​រ​ទេ​ស​​​សរុ​ប​​ ​ដែ​ល​​​ធ្វើឱ្យ​ប្រ​ទេសជប៉ុន​ជាប់ចំណាត់ទី​៥​នៃ​ប្រទេស​មានរំហូ​រទុន​វិនិយោគ​ផ្ទាល់ពី​បរទេស​ច្រើន​ជាង​គេ​នៅកម្ពុជា ។ វិស័យ​ដែលស្រូបបានទុនវិនិយោគ​​ពីជប៉ុនរួមមាន​វិស័យ​ហិរញ្ញវត្ថុ ឧស្សាហកម្ម​កម្ម​ន្ត​សាល វិស័យ​អចលនទ្រព្យ​ សណ្ឋាគារ និង​ភោជនីយដ្ឋាន កសិកម្ម អេឡិចត្រូនិក និង​សំណង់ ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី