បរទេស ៖ លោក Chris Halim និងអ្នកនាង Raena Lim ត្រូវបានគេស្គាល់ថាជាគូស្នេហ៍មួយគូដែលមានភាពជោគជ័យបំផុតក្នុងចំណោមគូស្នេហ៍សហគ្រិនភាពទាំងអស់លើពិភពលោក ហើយបច្ចុប្បន្នកំពុងមានឈ្មោះជាមហាសេដ្ឋីក្រោយចាប់ផ្តើមអាជីវកម្មរបស់ខ្លួនមិនទាន់បាន៦ឆ្នាំស្រួលបួលផងនោះ។

គូស្នេហ៍វ័យទើបតែ ៣២ឆ្នាំទាំង២នាក់នេះបានសម្រេចចិត្តព្រមគ្នាក្នុងការលាឈប់ពីការងារកាលពីឆ្នាំ២០១៦ ហើយក៏បានចាប់ផ្តើមអាជីវកម្មលក់សម្លៀកបំពាក់ភ្លាមៗ ទាំងដែលមិនទាន់មានគំនិត និងផែនការអាជីវកម្មនៅឡើយ ប៉ុន្តែដំណើរការអាជីវកម្មបែរជាទទួលបានភាពជោគជ័យខ្លាំង ក្រោយការប្រើកម្មវិធីលក់តាមទូរស័ព្ទមួយ ដែលមានឈ្មោះថា Style Theory ។

ជាប្រធានប្រតិបត្តិ លោក Halim បាននិយាយថា រាល់ស្ថាបនិកនៃអាជីវកម្មថ្មីៗភាគច្រើននៅពេលចាប់ផ្តើមតែងតែមានគំនិតមួយថា ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ជាមួយនឹងផលិតផលដ៏ឥតខ្ជោះមួយមុនពេលដំណើរការអាជីវកម្ម ហើយអ្វីៗទាំងអស់គឺត្រូវតែល្អបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែជាក់ស្តែងពីអ្វីដែលលោកទទួលបានបទពិសោធន៍ គឺការត្រៀមខ្លួនដូចដែលបានលើកឡើងខាងលើនេះ អាចក្លាយជាកំហុសឆ្គងទៅវិញ។
លោក Halim បានបញ្ជាក់ចំណុចចំនួន២ ដែលមានភាពសាមញ្ញ និងសំខាន់បំផុតសម្រាប់អ្នកចាប់ផ្តើមថ្មីនៃអាជីវកម្មដែលគួរតែធ្វើ។
១.ភាពសាមញ្ញ ៖ រឿងល្អបំផុតដើម្បីចាប់ផ្តើមដំបូង ទោះជាប្រភេទអាជីវកម្ម ឬជាផលិតផល ជាសេវាកម្មអ្វីក៏ដោយគឺត្រូវតែប្រាកដថាមានភាពសាមញ្ញ ហើយឆាប់បានចូលទៅក្នុងទីផ្សារលឿនបំផុត។
២.សុបិនឲ្យធំ និងរឹងម៉ាំ ៖ ក្នុងនាមជាសហគ្រិនភាព អ្នកជួបប្រទះបញ្ហាស្ទើររៀងរាល់ថ្ងៃ ប៉ុន្តែជារឿងសំខាន់អ្នកមិនត្រូវបែកចេញពីក្តីសុបិនរបស់អ្នកនោះឡើយនៅថ្ងៃបន្ទាប់។ ដូច្នេះអ្នកនឹងមិនវង្វេង ហើយនឹងអាចត្រឡប់មករកផ្លូវដើរដែលយើងបានដាក់ផែនការពីដំបូងនោះមកវិញ។
ចំណុចទាំង២ខាងលើនេះហើយដែលអាចជំរុញឲ្យអាជីវកម្មលក់សម្លៀកបំពាក់តាមកម្មវិធីទូរស័ព្ទរបស់ពួកគេទទួលបានភាពជោគជ័យ រហូតកើនទ្រព្យសម្បត្តិក្លាយជាសេដ្ឋីទាំងវ័យក្មេង។
គួរឲ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ននេះ Style Theory មានអ្នកប្រើប្រាស់ជាគណនេយ្យដល់ទៅ២០ម៉ឺន មកពីសិង្ហបុរី និងឥណ្ឌូនេស៊ី ជាមួយនឹងសម្លៀកបំពាក់សរុបដល់ទៅជាង៥ម៉ឺនឈុត ព្រមទាំងស្បែកជើងជាង ២២០០គូ ដែលកំពុងទទួលបានការគាំទ្រពីអតិថិជន ជាពិសេសឈ្មួញកណ្តាលទិញយកទៅវិនិយោគបន្ត ក្រោមកិច្ចគាំទ្រពីធនាគារ Softbank ដល់ទៅ៣០លានដុល្លារ ព្រមទាំងក្រុមហ៊ុនផ្សេងទៀតដូចជា Alpha JWC Ventures និង Paradise Group៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content