តោះ! ស្វែងយល់ពីបច្ចេកទេសងាយៗក្នុងចិញ្ចឹមអន្ទង់ ខណៈអន្ទង់សាច់អាចលក់បានរហូតដល់ ៤០០០០៛ក្នុងមួយគីឡូក្រាម

ភ្នំពេញ ៖ អន្ទង់ ជាវារីសត្វមួយប្រភេទដែលគេស្គាល់ជាទូទៅដោយសារវាជាប្រភពអាហារសម្បូរសារធាតុចិញ្ចឹមច្រើន រសជាតិឆ្ងាញ់ និងមានតម្រូវការទីផ្សារខ្ពស់។ ហេតុនេះ មុខរបរចិញ្ចឹមអន្ទង់ក៏កំពុងមានការចាប់អារម្មណ៍ច្រើនផងដែរពីសំណាក់កសិករ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ពិសេសគឺចំណេះដឹងសំខាន់ៗក្នុងការចិញ្ចឹមអន្ទង់ក្នុងអាងផ្ទាល់តែម្ដង ហើយបើនិយាយតម្លៃអន្ទង់សាច់លើទីផ្សារ គេអាចលក់បានក្នុងតម្លៃចាប់ពី ២៥ ០០០ រហូតទៅដល់ ៤០ ០០០ រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅលើទំហំអន្ទង់។

អន្ទង់ពីដើមមកត្រូវបានគេដឹងថា ជាសត្វរស់នៅតាមបឹង ​ទន្លេរ ស្រះ​ ឬក៏តាមវាលស្រែ ពោលគឺនៅតាមកន្លែងដែលសម្បូរពពួកសត្វល្អិតរស់នៅច្រើន។ នៅប្រទេសកម្ពុជាយើងគេសង្កេតឃើញថា អន្ទង់មានបីប្រភេទគឺ អន្ទង់ត្រាវ អន្ទង់ដំណើប និងអន្ទង់ព្រ័ត្រ ហើយក្នុងចំណោមនោះ អន្ទង់ដំណើប និងអន្ទង់ត្រាវមានរសជាតិឆ្ងាញ់ និងមានប្រជាប្រិយភាពជាងគេ។

ដើម្បីធ្វើការចិញ្ចឹមអន្ទង់បាន កសិករត្រូវការកូនអន្ទង់ ដែលបានមកពីការនេសាទ ឬក៏ទិញពូជដើម្បីយកមមកចិញ្ចឹម។ ក្នុងការចិញ្ចឹមនេះទៀតសោត គេអាចចិញ្ចឹមនៅតាមទ្រុង បែ ត្រែង ពិសេសការចិញ្ចឹមកក្នុងអាងតូចៗ ដែលគេអាចអនុវត្តបានគ្រប់ទីកន្លែង។  

ក្នុងការចិញ្ចឹមអន្ទង់ក្នុងអាងប្លាស្ទិកបាន យើងត្រូវការសម្ភារសំខាន់ៗដូចជា បង្គោលឈើ របាឈើ កម្រាលប្លាស្ទិក ស្បៃនីឡុងក្រឡាញឹក ខ្សែនីឡុងឬលួស ដែកគោល និងទុយោ។ សម្រាប់ទំហំអាងសមស្រប យើងអាចសាងសង់ត្រឹមទំហំ បណ្ដោយ ៥ ម៉ែត្រ ទទឹង ១.៥ ម៉ែត្រ និងកម្ពស់ ០.៧ ម៉ែត្រ ដោយប្រើវល្លិ៍ត្អើក មែកឈើដូចជា មែករាំង មែកត្រស់ សម្រាប់ធ្វើជាជម្រកអន្ទង់រស់នៅ។

ចំណែកការជ្រើសរើសពូជវិញ យើងគួររើសយកកូនពូជណាដែលគ្មានស្នាមរបួស មានទំហំប៉ុនៗគ្នា និងមានអាយុដំណាលគ្នាមកដាក់ចិញ្ចឹម ចៀសវាងអន្ទង់អាចស៊ីគ្នាឯពេលខ្វះចំណី ឬពេលវាឃ្លានចំណីខ្លាំង។ ទំហំកូនអន្ទង់ដែលសមស្របគឺ ២០ ក្បាលក្នុង ១ គីឡូក្រាម  ឬធំជាងនេះកាន់តែប្រសើរ។

ចំពោះការដាក់ចិញ្ចឹមវិញ តាមបទពិសោធរបស់កសិករដែលធ្លាប់ចិញ្ចឹមកន្លងមក យើងគួរដាក់កូនអន្ទង់ ២០០-២៥០ ក្បាលក្នុងមួយម៉ែត្រការ៉េ ដើម្បីធានាអត្រារស់របស់កូនពូជ ចំណាយពេលតិច និងទទួលបានទិន្នផលខ្ពស់។ ហើយការលែងកូនអន្ទង់ចូលក្នុងអាងត្រូវធ្វើឡើងនៅពេលមេឃត្រជាក់ អាចជាពេលព្រឹក ឬពេលរសៀល ដោយធ្វើការលែងថ្មមៗ សន្សឹមៗ ព្រមទាំងធ្វើការបាចទឹកបញ្ចូលថង់ ឬធុងបន្តិចម្ដងៗ ដើម្បីឱ្យអន្ទង់ស៊ាំនឹងមជ្ឈដ្ឋានរស់នៅថ្មី។

ចំពោះការផ្ដល់ចំណី អន្ទង់ជាសត្វងាយឱ្យចំណី ដែលអាចប្រើកាកសំណល់ត្រីនៅតាមផ្សារ ខ្យង វារីសត្វ ឬពពួកត្រីល្អិត ពិសេសជន្លេន យកមកលាយជាមួយកន្ទក់ ម្សៅត្រី ឬវីតាមីន បន្ថែមជាមួយម្សៅស្អិតដូចជាម្សៅមី ដើម្បីរក្សាគុណភាពចំណី និងអាចបណ្ដែតលើផ្ទៃទឹកបានយូរ។ ចំពោះពេលដែលត្រូវឱ្យចំណី យើងត្រូវផ្ដល់នៅពេលល្ងាច មេឃត្រជាក់ ដោយឡែកនៅពេលទឹកមានក្លិនស្អុយ ឬក៏ទើបតែធ្វើការប្ដូរទឹកថ្មីភ្លាម ហើយយើងផ្អាកដាក់ចំណីប្រមាណ ៣ ថ្ងៃសិន។

ការគ្រប់គ្រងគុណភាពក៏ជាកត្តាសំខាន់ក្នុងការចិញ្ចឹមអន្ទង់ផងដែរ ដែលត្រូវសង្កេតនៅពេលអន្ទង់ងើបក្បាលលើផ្ទៃទឹកដើម្បីដកដង្ហើម នោះមានន័យថាទឹកមានបញ្ហាហើយ ហេតុនេះកសិករគួរប្ដូរទឹកថ្មីរៀងរាល់ ៥-៧ ថ្ងៃម្ដង នូវបរិមាណ ៥០-៧០ ភាគរយនៃទឹកក្នុងអាង។

យ៉ាងណាមិញ ការចិញ្ចឹមអន្ទង់ក៏ត្រូវជួបប្រទះនូវជំងឺមួយចំនួនដូចជា ជំងឺដំបៅ បារ៉ាសិត និងពពួកផ្សិត ដែលភាគច្រើនជាជំងឺបង្កដោយបរិស្ថានជុំវិញ។ វិធីការពារ គឺត្រូវពិនិត្រ និងធ្វើអនាម័យទឹក ក៏ដូចជាកូនអន្ទង់ឱ្យបានទៀងទាត់ចៀសវាងមានបញ្ហាដែលនាំឱ្យប៉ះពាល់ដល់អន្ទង់ក្នុងអាង។

ការប្រមូលផលអន្ទង់ យើងអាចចិញ្ចឹមត្រឹមរយៈពេល ៥-៦ ខែ ឬអាចទុកដល់ ៨ ខែ ទើបប្រមូលផលម្ដងដែលមាននោះអន្ទង់អាចមានទម្ងន់ចាប់ពី ១៥០ ក្រាម ទៅ ២២០ ក្រាមក្នុងមួយក្បាល។ ក្នុងការប្រមូលផលនេះ កសិករត្រូវត្រៀមកម្លាំង សម្ភារសម្រាប់ដង និងធុងជាដើម ហើយត្រូវប្រមូលសំបុករួចបង្ហូរទឹកឱ្យអស់ចេញពីអាង ដើម្បីងាយស្រួលក្នុងការប្រមូលផល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ