ការធ្វើកសិកម្មបែបប្រព័ន្ធស្វ័យប្រវត្តិ ៣ យ៉ាង នឹងជួយជំរុញវិស័យកសិកម្មក្នុងយុគសម័យថ្មី

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា ដ្រូនកសិកម្ម ត្រាក់ទ័រគ្មានអ្នកបើកបរ និងមនុស្សយន្តដាំដំណាំ គឺបច្ចេកវិទ្យានុវានុវត្ត  ដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់សង្វាក់ផ្គត់ផ្គង់ស្បៀងនាពេលអនាគត​ ដោយសារការច្នៃប្រឌិតទាំងនេះ​​អាចផលិតស្បៀងបានច្រើនដោយចំណាយកម្លាំងពលកម្មតិច និងមិនផ្តល់ប៉ះពាល់ខ្លាំងដល់បរិស្ថាន។

យោងតាមការស្រាវជ្រាវពី Global Market Insights Inc បានព្យាករណ៍ថា ទីផ្សារវិស័យកសិកម្មតាមបែបប្រព័ន្ធស្វ័យប្រវត្តិនឹងកើនលើស ៩៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៧។ តាមការព្យាករណ៍ កង្វះកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មកសិកម្មរបស់ប្រទេសកាណាដាអាចកើនឡើងដល់ ១១៤ ០០០ នៅឆ្នាំ ២០២៥ ដែល​ស្រដៀង​គ្នានៅ​សហរដ្ឋ​អាមេរិក ដោយសារមាន​ការ​ផ្លាស់​ប្តូរ​មួយចំនួនទៅជាកសិកម្មស្វ័យប្រវត្តិ​ដែល​ធ្វើ​ឱ្យ​មាន​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម។

ខាងក្រោមនេះគឺជាវិធី ៣ យ៉ាង ដែលការធ្វើកសិកម្មបែបប្រព័ន្ធស្វ័យប្រវត្តិនឹងផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្មកសិកម្ម ៖

ទីមួយ គឺការប្រើប្រាស់កម្លាំងពលកម្មកសិកម្មដោយប្រើត្រាក់ទ័របើកដោយស្វ័យប្រវត្តិ។ ប្រព័ន្ធស្វ័យប្រវត្តិត្រូវបានកំណត់ឡើងដើម្បីធ្វើបដិវត្តន៍ឧស្សាហកម្មកសិកម្មដោយដកកម្លាំងពលកម្មមនុស្សចេញ និងកាត់បន្ថយការប្រើកម្លាំងពលកម្ម នៅពេលដែលអត្រាការងារក្នុងវិស័យនេះអាចនឹងធ្លាក់ចុះនាពេលអនាគត។

ក្នុងឆ្នាំ ១៨៣៧ ក្រុមមហ៊ុន John Deere ទទួលបានជោគជ័យលើឧបករណ៍រាស់ដីជាលើកដំបូង ហើយថ្មីៗនេះក្រុមហ៊ុននេះ បានបង្ហាញត្រាក់ទ័របើកដោយស្វ័យប្រវត្តិដំបូងបង្អស់របស់ខ្លួន (8R) នៅឯកម្មវិធី Consumer Electronics (CES) នៅរដ្ឋ Las Vegas ។ ក្រុមហ៊ុននេះបានឱ្យដឹងថា ៖ ដើមឡើយ វិស័យកសិកម្មកាន់តែទាមទារកម្លាំងកាន់តែច្រើនដូចជា កម្លាំងសេះ គ្រឿងសម្ភារៈបរិក្ខាច្រើនដើម្បីធ្វើកសិកម្មលើដីច្រើនហិចតា ប៉ុន្តែយុគសម័យឌីជីថលថ្មីកំពុងផ្លាស់ប្តូរអ្វីៗទាំងអស់។

គោលបំណងនៃត្រាក់ទ័រ​គ្មាន​អ្នក​បើកនេះ គឺដើម្បីសម្រួលកម្លាំងពលកម្ម​កសិករ​ពីការបើកបរត្រាក់ទ័រ ៨ ទៅ ១២ ម៉ោង​ ដោយវាអាចអនុញ្ញាតឱ្យកសិករគ្រប់គ្រងតាមរយៈកម្មវិធីនៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់ពួកគេ។ កសិករ​អាច​ប្រើ​កម្មវិធី​នេះ​ដើម្បី​កំណត់​ទីតាំង​ត្រាក់ទ័រ ប្រើប្រាស់លើ​វាលដំណាំ បត់​ត្រឡប់​ទៅវិញទៅមក​ និង​ធ្វើ​ចលនា​ជុំវិញ​ទីតាំងផងដែរ។

ទីពីរ គឺការធ្វើកសិកម្មប្រកបដោយនិរន្តរភាពជាមួយនឹងដ្រូន (Drone) សម្រាប់កសិកម្ម។ ដ្រូនសម្រាប់កសិកម្មអាចជួយសម្រួលដល់កសិករបង្កើនផលិតកម្មដំណាំ និងតាមដានកំណើនដំណាំសម្រាប់ទទួលទិន្នផលខ្ពស់។ កសិករអាចប្រើប្រាស់ទិន្នន័យ Drone ដើម្បីទាញយកគំរូដី ពិនិត្យមើលសីតុណ្ហភាព សំណើម និងកម្ពស់ដំណាំផងដែរ។ ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក DJI ផ្តល់ជូនបន្ថែមនូវជម្រើសកសិកម្មតាមរយៈបង្ហោះ Drone ដែលផ្តល់សេវាកម្ម ដូចជាការត្រួតពិនិត្យ និងការបាញ់ថ្នាំសម្លាប់សត្វល្អិតផងដែរ។

ទីបី គឺការបង្កើនផលិតភាពការងារកសិកម្មជាមួយមនុស្សយន្តដាំដំណាំ។ ការសាបព្រួសគ្រាប់ពូជតម្រូវឱ្យមនុស្សមានការខិតខំប្រឹងប្រែងយ៉ាងច្រើន និងត្រូវការពេលវេលាច្រើនផងដែរ ប៉ុន្តែមនុស្សយន្តដែលចេះសាបព្រួសគ្រាប់ពូជ អាចជួយសន្សំពេលវេលា និងថវិការបស់កសិករ។ មនុស្សយន្តនេះអាចដាំដំណាំនៅក្នុងទីតាំងដែលមនុស្សចង់បាន​ ដោយមិនចាំបាច់ចំណាយកម្លាំងច្រើន។ ក្រុមហ៊ុនគ្រឿងឧបករណ៍កសិកម្ម Fendt កំពុងសាកល្បងមនុស្សយន្តដាំដំណាំខ្នាតតូច ដែមមានទំហំប្រហាក់ប្រហែលនឹងទំហំម៉ាស៊ីនបោកគក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ