ក្រុមហ៊ុន​បរទេស​ និងក្នុងស្រុក​ជាច្រើន​បន្ត​សម្លឹង​រកឱកាស​វិនិយោគ​ក្នុង​ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ កំពង់​ស្ពឺជាខេត្តដែលមានសក្ដានុពល​វិនិយោគ​មួយ ក្នុង​ចំណោម​បណ្ដាខេត្ត​នានា​ ក្រៅពី​រា​ជ​ធា​នីភ្នំ​​ពេ​ញ ទាំង​ក្រុមហ៊ុនក្នុងស្រុក ​និង​មកពី​បរទេស​បន្ត​ចូលទៅកាន់តំបន់​នេះ ដើម្បីសិក្សា​ស្វែងរកឱកាស​វិនិ​យោ​គ​​​​​​បន្ថែមទៀត​ ក្នុងនោះ​ឧស្សាហកម្ម ​និ​ងកសិកម្ម​ជាអាទិភាព​សម្រាប់ការអភិវឌ្ឍ​ក្នុង​តំបន់មួយ​នេះ​។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន HLH មកពីសិង្ហបុរី ​ បានឱ្យដឹងថា ​ខ្លួនកំពុង​ស្វែងរក​ទីតាំង​​ប្រមាណ ៥ ពាន់​ហិចតា ​ដើម្បី វិនិយោគ​លើ​ដំណាំ ដំឡូង​មី កែច្នៃសម្រាប់ទីផ្សារ​ក្នុងស្រុក ​និ​​ង​នាំ​ចេញទៅ​​កា​ន់ទី​ផ្សា​រ​អន្តរជាតិ ​ស្របនឹង​តម្រូវការ​នៃផលិតផល​នេះ កំពុង​មាន​ការ​កើនឡើង​ខ្ពស់។ 

ក្រុមហ៊ុននេះបានឱ្យដឹងថា នេះជា​ជំហានដំបូង​ប៉ុណ្ណោះ សម្រាប់​ការវិនិយោគ​លើដំឡូងមី​ក្នុង​ស្រុក​ឱរ៉ាល់ នៃខេត្ត​កំពង់​ស្ពឺ​ ហើយក្រុមហ៊ុន​ក៏គ្រោង​នឹ​ងបង្កើ​តមជ្ឈមណ្ឌល​កសិកម្មកម្ពុជា-សិង្ហបុរី (CSAH) លើផ្ទៃដីប្រមាណ ១ ម៉ឺន​ហិចតា ស្ថិតនៅស្រុកឱរ៉ាល់ ខេត្ត​កំព​ង់​ស្ពឺ ដើម្បី​ប្រមូល​ផ្តុំការវិនិយោគចំរុះលើវិស័យ កសិកម្ម ដូច​ជា​​កា​រ​កែ​ច្នៃចំ​​ណីអាហារ ចិញ្ចឹមសត្វ ទីកន្លែង​ពាណិជ្ជ​​កម្ម និងចម្ការថាមពល ព្រះអាទិត្យជាដើម។

ក្រៅពីក្រុមហ៊ុនមួយនេះ​ ក៏មា​ក្រុមហ៊ុនហុងកុង​មួយចំនួន​ទៀត​បាននិងកំពុងចែចូវ ខេត្តកំពង់ស្ពឺ សម្រាប់ការ​បណ្ដាក់​ទុនវិនិយោគ​លើ​គម្រោងរបស់ខ្លួន ក្នុងនោះដែរ​ក្រុមហ៊ុនហុងកុង​ទាំង​នេះ គ្រោង​នឹង​វិនិយោគ​លើ​រោង​​ចក្រ​ឧស្សាហកម្ម ហើយ​នាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ​វិញ។

ឯកឧត្តម ​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានមានប្រសាសន៍ថា​ សព្វថ្ងៃនេះ មានក្រុមហ៊ុនបរទេស​ជាច្រើន​ចាប់អារម្មណ៍​លើ​ការ​វិនិយោគក្នុង​ខេត្តកំពង់ស្ពឺ ហើយក្រោយពីឯកឧត្តមបានដឹកនាំប្រតិភូ​​ទៅកាន់ទីក្រុង​ហុង​កុង​ជួបជាមួយ​វិនិយោគិន​ និងធុរជន​ហុងកុង​ ឯកឧត្តមរំពឹថា​វិនិយោគិន​ក្នុង​ក្រុងហុងកុង​នឹង​ចាប់អារម្មណ៍​ហើយ​មក​​បណ្ដាក់ទុនវិនិយោគ​នៅក្នុងខេត្តកំពង់​ស្ពឺ ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា​ជា​ច្រើន​ទៀត។

ទន្ទឹមនឹង​នោះដែរ ឯកឧត្តម​ក៏ធ្លាប់​បាន​ស្នើនិងអំពាវនាវ​ឱ្យវិនិយោគិន​ក្នុងស្រុក​ អភិវឌ្ឍន៍លំនៅឋានតម្លៃ​សម​រម្យ ​ដើម្បីផ្គត់ផ្គង់ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​បងប្អូនកម្មករ កម្មការិនី​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ ឧស្សាហកម្ម​នានា​ក្នុង​ខេត្តកំពង់ស្ពឺ។

​លោក ​ផូន សុអុន​ដែន​ ប្រធានផ្នែកទីផ្សា​រនៃក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋានមួយ​នៅក្នុង​តំបន់​ផ្លូវ​ ៥១​ ក៏​បានលើក​ឡើងផងដែរថា បន្ទាប់ពីមានក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ចូល​ទៅ​កាន់​តំបន់​ផ្លូវ ​៥១ និង​ចាប់​ផ្ដើម​ធ្វើសកម្មភាព​អភិវឌ្ឍន៍ឃ្លាំង​រោងចក្រ ក៏ឃើញថា​មានក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ក្នុងស្រុក​មួយ​ចំនួន​ក៏​ចាប់​ផ្ដើ​ម​ចូលទៅកាន់តំបន់​នោះ ដើម្បី​អភិវឌ្ឍន៍​លំនៅឋាន​ជូន​ពលរដ្ឋ​ ទៅតាម​តម្រូវការ​ផងដែរ។

លោក​បានរំពឹងថា​ មិនយូរមិនឆាប់​តំបន់​តាមបណ្ដោយផ្លូវ​ ៥១​ នឹងពោរពេញទៅដោយ​តំបន់ឧស្សាហកម្ម​ និ​ងតំប​ន់​​លំនៅឋាន​​ ហើយតំបន់នោះ​ក៏នឹង​ក្លាយជា​ទីក្រុង​ថ្មីមួយ​នៅប៉ែក​ខាងលិច​ភ្នំពេញ។ លោកក៏ប្រៀប​ធៀប​តំបន់ផ្លូវ ​៥១ ​នៅរយៈពេល​ខាងមុខ ​ដូច​នឹង​តំបន់​មហាវិថី​ឈ្នះឈ្នះ នាពេលបច្ចុប្បន្ន​នេះផងដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ