បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតបន្ទះឈីបរបស់កោះតៃវ៉ាន់ដែលត្រូវបានស្គាល់ឈ្មោះថា TSMC បានប្រកាសវិនិយោគប្រាក់រហូតទៅដល់ 100 ពាន់លានដុល្លារសម្រាប់កិច្ចការងាររបស់ខ្លួនរយៈពេល 3 ឆ្នាំខាងមុខដើម្បីអាចបង្កើនឲ្យបាននូវសមត្ថភាពផលិតកាន់តែច្រើនបន្ថែមទៀត។
ក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Co) ត្រូវបានគេស្គាល់ផងដែរថាគឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតលើលោកដែលមានអតិថិជនតូចធំរបស់ខ្លួនស្ទើររាប់មិនអស់ដែលសូម្បីតែ Apple Inc. ក៏ជាអតិថិជនផងដែរ។ TSMC នៅឆ្នាំ 2021 នេះទើបតែបានប្រកាសថាខ្លួននឹងវិនិយោគប្រាក់ប្រមាណជា 28ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មបន្ទះឈីបរបស់ខ្លួន។
ការប្រកាសនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅក្រោយបន្តិចដែលផលិតផលបន្ទះឈីបបានទទួលនូវបញ្ហាសង្វាក់ផលិតកម្ម ហើយមានភាពយឺតយ៉ាវខ្លាំងសម្រាប់តម្រូវការបច្ចុប្បន្ន ជាពិសេសទីផ្សារផលិតរថយន្តតែម្តង ជាក់ស្តែងដូចជាក្រុមហ៊ុន Volkswagen, Honda, Toyota និង General Motors សុទ្ធតែបានកាត់បន្ថយផលិតកម្មផលិតរថយន្តរបស់ខ្លួនទាំងអស់។

បញ្ហាដែលនាំឲ្យមានកង្វះខាតការផ្គត់ផ្គង់បន្ទះឈីបសម្រាប់ក្រុមហ៊ុនផលិតរថយន្តបែបនេះត្រូវបានកើតឡើងដោយសារតែបញ្ហារាតត្បាតកូវីដដែលវាបានធ្វើឲ្យក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនបានបង្វែរផលិតផលរបស់ខ្លួនផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនផ្សេងដែលកំពុងមានតម្រូវការជំនួសវិញ។ ដូចនេះនៅពេលដែលទីផ្សារផលិតរថយន្តទើបនឹងងើបឡើងវិញបែបនេះការផ្គត់ផ្គង់បន្ទះឈីបបែរជាជួបប្រទះបញ្ហាកង្វះខាតចំនួនទៅវិញ។
TSMC បានធ្វើការទស្សន៍ទាយថាតម្រូវការសម្រាប់ផលិតផលបន្ទះឈីបនឹងនៅតែមានកំណើនយ៉ាងខ្លាំងក្លាជាពិសេសនៅក្រោយពេលកូវីដដែលវាបានរុញឱ្យបច្ចេកវិទ្យាឌីជីថលកាន់តែមានភាពរីកចម្រើន និងល្បឿនលឿនជាងមុនខ្លាំងជាពិសេសបច្ចេកវិទ្យាសំខាន់មួយចំនួនដូចជា AI និង 5G ជាដើម។
ជាការឆ្លើយតបទៅនឹងបញ្ហាកង្វះបន្ទះឈីបលើទីផ្សារនេះផងដែរ កាលពីសប្តាហ៍មុនក្រុមហ៊ុនអាមេរិក Intel ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមួយដែរ ប៉ុន្តែផលិតសម្រាប់តែទីផ្សារក្នុងស្រុកនោះបានប្រកាសផែនការថ្មីដើម្បីទាញយកទីផ្សារបរទេសបន្ថែមទៀតតាមរយៈការវិនិយោគទៅលើរោងចក្រថ្មីចំនួន 2 កន្លែងនៅត្រង់ទីតាំងដែលមានស្រាប់នៅក្នុងរដ្ឋ Arizona ខណៈដែល TSMC ក៏ទើបតែបានប្រកាសថានឹងសាងសង់រោងចក្រផ្ទាល់ខ្លួនមួយទៀតនៅរដ្ឋ Arizona នេះផងដែរកាលពីខែឧសភាឆ្នាំ2020 កន្លងមក៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content