NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

​ភ្នំពេញ​៖​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ​។

​លោកជំទាវ​បណ្ឌិត​ ​ជា ​សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ថ្លែង​កាលពី​ថ្ងៃទី​២៧​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១​ ​និង​ទិសដៅ​ការងារ​ឆមាស​ទី​២​ ​ឆ្នាំ​២០២៦​ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២៦​ ត្រូវបាន​ព្យាករ​ថា​នឹង​ថមថយ​ល្បឿន​មក​ត្រឹម​ ​៣,៩​ ​ភាគរយ​។

​លោកជំទាវ​បណ្ឌិត​ ​ជា ​សិរី ​បាន​បញ្ជាក់​ថា​ ​ការ​ព្យាករ​នេះ​ផ្អែក​លើ​ការ​ប៉ាន់ស្មាន​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៥​ ​ភាគរយ​នៅ​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ និង​រំពឹង​ថា​នឹង​ងើបឡើង​បន្តិច​នៅ​ឆមាស​ទី​២​ ​ដល់​ ​៤,៣​ ​ភាគរយ​។

​ការ​ងើប​ឡើងវិញ​នៅ​ឆមាស​ទី​២​ ​ត្រូវបាន​គាំទ្រ​ដោយ​កំណើន​នៃ​ការ​នាំចេញ​ក្នុង​វិស័យ​កាត់ដេរ​ កម្មន្ត​សាល​មិន​មែន​កាត់ដេរ ​និង​កសិកម្ម​ ​ព្រមទាំង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។

​សម្រាប់​ឆ្នាំ​២០២៧​ ធនាគារ​ជាតិ​នៃ​កម្ពុជា​រំពឹង​ថា​ ​កំណើន​សេដ្ឋកិច្ច​នឹង​កើនឡើង​ដល់​ ​៥​ ​ភាគរយ ​ដោយ​មាន​ការ​គាំទ្រ​ពី​កំណើន​ល្អ​នៃ​ការ​នាំចេញ​ ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​និង​ការ​កើនឡើង​នៃ​ផលិតកម្ម​ក្នុង​ស្រុក​។

​ទន្ទឹមនឹង​ការ​ព្យាករ​កំណើន​ ​៣,៩​ ​ភាគរយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​លោកជំទាវ​បណ្ឌិត​ ​ជា ​សិរី ​បាន​លើកឡើង​ថា​ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​) ​បន្ទាប់ពី​បញ្ចប់​កិច្ចពិគ្រោះយោបល់​មាត្រា​ ​៤​ ​បាន​បន្ថយ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មក​ត្រឹម​ ​៣​ ​ភាគរយ ​ខណៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​និង​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​+​៣​ ​(​AMRO​) ​នៅ​បន្ត​រក្សា​ការ​ព្យាករ​ក្នុង​អត្រា​ប្រមាណ​ ​៤,២​ ​ភាគរយ​។

​លោកជំទាវ​បណ្ឌិត​ ​ជា ​សិរី ​បាន​ថ្លែង​ថា​ ​ទោះបី​មាន​ការ​ថមថយ​នៃ​កំណើន​ក៏ដោយ​ ​ការ​ដែល​កម្ពុជា​អាច​សម្រេចបាន​កំណើន​ក្នុង​កម្រិត​ពី​ ​៣​ ​ទៅ​ ​៤​ ភាគរយ​ ត្រូវបាន​ចាត់ទុក​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ធន់​ប្រឈម​នឹង​វិបត្តិ​។

​ភាព​ធន់​នេះ​ត្រូវបាន​លោកជំទាវ​បណ្ឌិត​ពន្យល់​ថា​ ​អាច​សម្រេចបាន​ដោយសារ​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​បន្ត​រក្សា​សុខ​សុវត្ថិភាព​ ស្ថិរភាព​នយោបាយ​ ​និង​ម៉ាក្រូ​សេដ្ឋកិច្ច​ ​ព្រមទាំង​ផ្លែ​ផ្កា​នៃ​ការ​កែទម្រង់​ជាបន្តបន្ទាប់​ ​ជាពិសេស​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ ​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ ​ដំណាក់កាល​ទី​១​។

​ទោះជា​យ៉ាងណា​ ​វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ​ ​ខណៈ​វិស័យ​សំណង់​ ​និង​អចលន​ទ្រព្យ​នៅតែ​មាន​ភាព​ទន់ខ្សោយ​។

​នៅក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​អតិផរណា​មាន​កម្រិត​ ​៤,៩​ ​ភាគរយ ​ដោយសារ​ថ្លៃ​ប្រេង​នៅលើ​ពិភពលោក​ហក់​ឡើង​ខ្ពស់​ បន្ទាប់ពី​ការ​ផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​។ ​ទន្ទឹមនឹង​នេះ​ ​ប្រាក់​រៀល​នៅតែ​រក្សា​បាន​ស្ថិរភាព​ល្អ ​ដោយ​អត្រា​ប្តូរ​ប្រាក់​ជា​មធ្យម​មាន​កម្រិត​ ​៤.០១៧​ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​ ​ដែល​បាន​រួមចំណែក​ក្នុង​ការ​រក្សា​ស្ថិរភាព​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​ទូទៅ​នៅលើ​ទីផ្សារ​។

​បន្ថែម​ពី​នេះ​ បរិមាណ​ទុន​បម្រុង​អន្តរជាតិ​រក្សា​បាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់​ ​ស្មើនឹង​ ​៨​ ​ខែ​នៃ​ការ​នាំចូល​ទំនិញ​ ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់ ​ខណៈ​កម្រិត​ស្តង់ដារ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​ចំនួន​ ​៣​ ​ខែ​។

​លោកជំទាវ​បណ្ឌិត​ ​ជា ​សិរី ​ក៏​បាន​លើកឡើង​ពី​ការ​សម្រេច​របស់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ​(​USTR​) ​កាលពី​ថ្ងៃទី​២៣​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ក្នុង​ការ​ដាក់​ពន្ធ​គយ​លើ​កម្ពុជា​ក្នុង​អត្រា​ ​១០​ ​ភាគរយ​ ​ដែល​ស្មើនឹង​ប្រទេស​ប្រកួតប្រជែង​ក្នុង​តំបន់​មួយចំនួន​ ​ដូចជា​ ​បង់ក្លាដេស ​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​និង​ប៉ាគីស្ថាន ​ហើយ​ទាប​ជាង​ប្រទេស​មួយចំនួន​ទៀត​ដូចជា​ ​ហ្វីលីពីន ​ថៃ​ និង​វៀតណាម​ ​ដែល​នឹង​ត្រូវ​ជាប់​ពន្ធ​គយ​ក្នុង​អត្រា ​១២,៥​ ​ភាគរយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *