រយៈពេល៨ខែ កម្ពុជានាំចេញអង្ករជិត ៥០ម៉ឺនតោន ទទួលបានចំណូលប្រមាណ ៣៤៨លានដុល្លារ

សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៨៧% ប្រភេទអង្ករសគ្រាប់វែង ៩.៧២% អង្ករចំហ៊ុយ ១% អង្ករសរីរាង្គចំនួន ១.៨៣% និងអង្ករផ្សេងៗចំនួន ០.៤៥% ។

ទំហំពាណិជ្ជកម្មចិនជាមួយនឹងបរទេសកើនឡើង ៣,៥% បើទោះបីជាមានសម្ពាធពន្ធពីអាម៉េរិក

ពាណិជ្ជកម្មចិនជាមួយនឹងបរទេសបានកើនឡើង ៣,៥% ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការនាំចូល និងការនាំចេញសរុបឈានដល់ ២៩,៥៧ ទ្រីលានយ័ន (៤,១៤ ទ្រីលានដុល្លារ)

ពិព័រណ៍​ផលិតផលខ្មែរ ឆ្នាំ២០២៥ ជាឱកាសបង្កើនភាពភាពទាក់ទាញ​ និង​គាំទ្រ​ពី​មហាជន​ក្នុងស្រុក

ប្រធានសមាគមមូលនិធិសម្តេចតេជោបានលើកឡើងពីអត្ថប្រយោជន៍នៃការរៀបចំពិព័រណ៍ផលិតផលខ្មែរក៏ដូច​ជាផ្សព្វផ្សាយដល់ពលរដ្ឋឱ្យស្គាល់ពីផលិតផលចម្រុះច្រើនប្រភេទ ដើម្បីជំរុញការគាំទ្របន្ថែម

ប្រធានាធិបតី ហ្វីលីពីន សន្យាខិតខំជួយឱ្យ កម្ពុជា-ថៃ វិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ និងជំរុញពាណិជ្ជកម្ម

ប្រធានាធិបតី ហ្វីលីពីន បានសន្យាថា នឹងខិតខំជួយឱ្យកម្ពុជា- ថៃ វិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ និងជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ

ប្រេស៊ីល និង ឥណ្ឌា កំពុងបង្វែរគោលដៅនាំចេញទៅកាន់ប្រទេសផ្សេង ក្រោយទទួលរងអត្រាពន្ធខ្ពស់ពីអាម៉េរិក

ការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump បានជំរុញឲ្យអ្នកនាំចេញបង្វែរទិសដៅទៅកាន់ប្រទេសផ្សេងទៀតជាពិសេសចិន និងជំរុញឲ្យទំនិញកាន់តែមានតម្លៃថ្លៃសម្រាប់អ្នកទិញអាម៉េរិកផងដែរ

ដើមខែកញ្ញា ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគថ្មីចំនួន៥ មានទុនសរុបជិត ៣០លានដុល្លារអាម៉េរិក

នៅដើមខែកញ្ញា ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគថ្មីៗចំនួន៥ ដែលមានទុនវិនិយោគសរុបជិត​៣០លានដុល្លារអាម៉េរិក និងបង្កើតការងារជិត២០០០កន្លែង

ក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងគ្នាបង្កើនទិន្នផលប្រេងចាប់ពីខែតុលាទៅ

OPEC+ នឹងបង្កើនផលិតកម្មក្នុងល្បឿនយឺត ១៣៧ ០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែតុលា ប៉ុន្តែបរិមាណនេះទាបជាងខែមិថុនា/ខែកក្កដា ៤១១ ០០០បារ៉ែលក្នុងមួយថ្ងៃ និង ខែសីហា/ខែកញ្ញា ៥៥៥ ០០០ បារ៉ែលក្នុងមួយថ្ងៃ

ឥណ្ឌា បន្ថយពន្ធលើទំនិញ និងសេវាកម្មមួយចំនួន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងសម្របខ្លួនទៅនឹងពន្ធ ៥០% ពីអាម៉េរិក

ឥណ្ឌាបានអនុម័តលើកំណែទម្រង់ពន្ធលើទំនិញ និងសេវាកម្ម (GST) ដោយកាត់បន្ថយពន្ធលើទំនិញប្រើប្រាស់ដូចជា ថ្នាំដុសធ្មេញ និងសាប៊ូកក់សក់ពី ១៨% មកត្រឹម ៥% ប៉ុណ្ណោះ ហើយរថយន្តខ្នាតតូច ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ពី ២៨% មកត្រឹម ១៨%

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលមានការរំពឹងថា OPEC+ អាចដំឡើងទិន្នផលបន្ថែមទៀត

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ០,៣% ឬ មានតម្លៃ ៦៦,៧៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាកចុះ ០,៣% ឬ មានតម្លៃ ៦៣,២៩ ដុល្លារក្នុងមួយបារ៉ែល

ជាប្រវត្តិសាស្ត្រ ! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ កំពុងវាយលុកទីផ្សារសហភាពអឺរ៉ុបបន្ថែមពីលើទីផ្សារប្រទេសជប៉ុន

គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ កំពុងវាយឡុកទីផ្សារសហភាពអឺរ៉ុប ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈក្រុមហ៊ុន អ៊ែមភល ​អាហ្រ្គោប្រដាក់ គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា​ ចំនួន ១៤ តោន​ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេស អ៊ីតាលី ជាលើកដំបូង