ក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងគ្នាបង្កើនទិន្នផលប្រេងចាប់ពីខែតុលាទៅ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា តម្លៃប្រេងកើនឡើងថ្លៃបន្តិចបន្ទាប់ពីក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ យល់ព្រមបង្កើនទិន្នផលក្នុងល្បឿនយឺតវិញចាប់ពីខែតុលាតទៅ ខណៈដែលមានការព្យាករណ៍អំពីតម្រូវការប្រេងសកលខ្សោយ។

កាលពីថ្ងៃចន្ទ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ០,៥% ឬ ៦៥,៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ  ០,៥% ឬ ៦២,១៧ ដុល្លារក្នុងមួយបារ៉ែល។ កាលពីសប្តាហ៍មុន តម្លៃប្រេងទាំងពីរធ្លាក់ចុះជាង ២% ដោយសាររបាយការណ៍ទីផ្សារការងាររបស់អាម៉េរិកខ្សោយ បានធ្វើឱ្យការព្យាករណ៍អំពីតម្រូវការថាមពលធ្លាក់ចុះ។ កាលពីថ្ងៃអាទិត្យ OPEC+ បានព្រមព្រៀងគ្នាបង្កើនផលិតកម្មប្រេងចាប់ពីខែតុលា ខណៈដែលអារ៉ាប៊ីសាអូឌីតដែលជាប្រធានជំរុញឱ្យស្វែងរកចំណែកពីទីផ្សារឡើងវិញ។ OPEC + បានចាប់ផ្តើមបង្កើនផលិតកម្មប្រេងចាប់តាំងពីខែមេសាមកម្ល៉េះ បន្ទាប់ពីការកាត់បន្ថយជាច្រើនឆ្នាំដើម្បីគាំទ្រទីផ្សារប្រេង ប៉ុន្តែការសម្រេចចិត្តក្នុងការជំរុញទិន្នផលបន្ថែមទៀតថ្មីៗនេះគឺជាការភ្ញាក់ផ្អើលមួយ។ OPEC+ នឹងបង្កើនផលិតកម្មក្នុងល្បឿនយឺត ១៣៧ ០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែតុលា ប៉ុន្តែបរិមាណនេះទាបជាងខែមិថុនា/ខែកក្កដា ៤១១ ០០០បារ៉ែលក្នុងមួយថ្ងៃ និង ខែសីហា/ខែកញ្ញា ៥៥៥ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

លោក Toshitaka Tazawa អ្នកវិភាគនៅក្រុមហ៊ុន Fujitomi Securities លើកឡើងថា បន្ទាប់ពីធ្លាក់ចុះកាលពីសប្តាហ៍មុន ទីផ្សារប្រេងបានស្ទុះងើបឡើងវិញបន្តិចដែលត្រូវបានគាំទ្រដោយសារការបង្កើនទិន្នផលតិចតួចរបស់ OPEC+ ។ លើសពីនេះ ទីផ្សារព្យាករណ៍ថា ការផ្គត់ផ្គង់ប្រេងនឹងកាន់តែតឹងតែងដោយសារការដាក់ទណ្ឌកម្មថ្មីរបស់អាម៉េរិកប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែទំនងជាជំរុញឲ្យ OPEC+ អាចនឹងបង្កើនផលិតកម្មបន្ថែមទៀត ដើម្បីឲ្យការផ្គត់ផ្គង់មានភាពងាយស្រួល។

កាលពីថ្ងៃអាទិត្យ រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតរបស់ខ្លួនលើអ៊ុយក្រែន ដោយបានដុតបំផ្លាញអគាររដ្ឋាភិបាលដ៏សំខាន់នៅកណ្តាលទីក្រុងគៀវ និង សម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាម៉េរិក Donald Trump បង្ហើបថា មេដឹកនាំពីអឺរ៉ុបនីមួយៗនឹងធ្វើទស្សនកិច្ចនៅអាម៉េរិកនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដើម្បីពិភាក្សាពីរបៀបដោះស្រាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ Trump បង្ហាញពីអារម្មណ៍មិនសប្បាយចិត្តចំពោះស្ថានភាពនៃសង្រ្គាមនេះ ប៉ុន្តែ​លោក​បាន​បង្ហាញ​ទំនុក​ចិត្ត​ជា​ថ្មី​ម្តង​ទៀត​ថា សង្គ្រាម​នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *