បណ្ដាខេត្ត​នានាទូទាំងប្រទេស ចាប់ផ្ដើម​សម្រុកការងារ​បិទ​ផ្សាយឯកសារ​នៃការ​វិនិច្ឆ័យ​ទិន្នន័យ​​ក្បាល​ដី​ក្រោយ​បាន​វាស់វែង​រួច​រាល់​

ស្របគ្នានឹង​ការ​វាស់វែងដីធ្លី​កាន់តែជិត​បញ្ចប់​ទាំងស្រុង ការងារ​បិទផ្សាយសាធារណៈនូវ​ឯកវិនិច្ឆ័យ​ទិន្នន័យ​ក្បាលដី​នៅតាមតំបន់​នានាទូទាំងប្រទេស កំពុងមានភាពមមាញឹក

ផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក នឹងដាក់សម្ពោធជា​ផ្លូ​វ​ការ​ឆាប់​ៗ​នេះ ក្រោម​អធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត

ទីបំផុត​គម្រោងផ្លូវ​ជាតិលេខ ​៣៣​ ពីកំពតទៅកាន់ច្រក​ព្រំដែនកម្ពុជា-​វៀតណាម ​ព្រែក​ចាក​ នឹង​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការនៅពេលឆាប់ៗនេះហើយ​

តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ

ក្រសួង​រៀបចំដែនដីនគរូ​បនីយកម្ម​និងសំណង់​បានសម្រេច​ចុះបញ្ជី​ដី​នៅតំបន់​គ្រប់​គ្រង​និងការពារ​សត្វ​ផ្សោត​នៅខេត្តក្រចេះជាដីរដ្ឋ

មុនពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ ពលរដ្ឋ​កម្ពុជា​នឹង​ទទួលបានចំណង​ដៃថ្មី​ៗ​ជា​ប្រវត្តិសាស្ត្រ

នៅមុន​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខនេះ ពលរដ្ឋ​កម្ពុជា​នឹងទទួលបាន​ចំណងដៃ​ថ្មី​ៗដែលជាសមិទ្ធផល​ប្រវត្តិសាស្ត្រ​មិនធ្លាប់មាន

ក្រសួងរៀបចំដែនដី សម្រេចជ្រើសយកតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ សិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ លំហបៃតង

ក្រសួងរៀបចំដែនដី បានសម្រេចជ្រើសរើសយកស្រុកពញាឮ ក្នុងខេត្តកណ្តាល ជាស្រុកដំបូងគេក្នុងការសិក្សាគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ ជាពិសេសតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ សម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ និងទេសចរណ៍

ក្រសួងរៀបចំដែនដី, ក្រសួងប្រៃសណីយ៍, ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកភាពគ្នាប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់កម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ និងអជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ បានឯកភាពគ្នាផ្តើមដាក់ចេញដើម្បីប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីបម្រើដល់ឧត្តមប្រយោជន៍របស់សង្គមជាតិយើង

រដ្ឋបាលខេត្តកំពត​ កំពុងជំរុញការវាស់វែង និងវិនិច្ឆ័យក្បាលដីជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ក្រសួងរៀបចំដែនដី

រដ្ឋបាលខេត្តកំពត​ កំពុងជំរុញការវាស់វែង និងវិនិច្ឆ័យក្បាលដីជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

តស់ ! ភ្លក់រសជាតិថ្មី KOFI Shake‘n Ice រសជាតិសូកូឡា និងម៉ូកា

ខូហ្វី ដែលជាក្រុមហ៊ុនក្នុងស្រុកធំជាងគេ ហើយមានសាខាចំនួន០៥ ផ្គត់ផ្គង់ និងចែកចាយសម្ភារៈកាហ្វេរហូតដល់ ២៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា បានប្រកាសចេញលក់ផលិតផលថ្មី «ខូហ្វី ស្សេក អេន អាយស៍ KOFI Shake‘n Ice» ចំនួន ២ រសជាតិថ្មីបន្ថែមទៀត គឺ សូកូឡា ( Chocolate) និង ម៉ូកា (Mocha)

ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីដីជូនកងទ័ព និងជំរុញនូវការបង្កើតប្រព័ន្ធផលិតកម្មស្បៀងសម្រាប់កងទ័ពផងដែរ

ការចុះបញ្ជីដីធ្លីបង្ហើយ គឺដើម្បីផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ លុបបំបាត់ទំនាស់ដីធ្លី និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ រីឯការរៀបចំសម្បទានដីសង្គមកិច្ចប្រៀបបីដូចជាការចាប់ទាញប្រជាជនប្រមាណ ៥០ម៉ឺនគ្រួសារឱ្យចាកចេញពីភាពក្រីក្រ

ស្វែងយល់ពី​នីតិវិធី​ និង​បែប​បទស្នើសុំ​អនុញ្ញាត​សាងសង់

ការ​សាងសង់​សំណង់​អ្វីមួយស្ថិតនៅទីតាំង​ដែល​បានកំណត់គឺត្រូវតែសុំ​ច្បាប់សាងសង់ដើម្បី​ឱ្យ​ក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យ និងសម្រេចឱ្យដំណើរការ​សាងសង់