ក្រសួងរៀបចំដែនដី, ក្រសួងប្រៃសណីយ៍, ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកភាពគ្នាប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់កម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ និងអជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ បានឯកភាពគ្នាផ្តើមដាក់ចេញដើម្បីប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីបម្រើដល់ឧត្តមប្រយោជន៍របស់សង្គមជាតិយើង

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ និងអជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ បានឯកភាពគ្នាផ្តើមដាក់ចេញដើម្បីប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីបម្រើដល់ឧត្តមប្រយោជន៍របស់សង្គមជាតិយើង។ ការឯកភាពនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំលេខរដ្ឋបាលផ្លូវនិងផ្ទះនៅទូទាំងប្រទេស ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា បច្ចុប្បន្ន តាមរយៈការងារចុះបញ្ជីដីធ្លី បានធ្វើឱ្យក្បាលដីនីមួយៗមានអាសយដ្ឋានពិតប្រាកដរួចអស់ហើយ ដែលនេះគឺជាប្រយោជន៍ជួយសម្រួលដល់ការងាររៀបចំប្រព័ន្ធអាសយដ្ឋានឱ្យបានត្រឹមត្រូវច្បាស់លាស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដល់ពេលវេលាហើយ ដែលកម្ពុជាគួរតែមានប្រព័ន្ធអាសយដ្ឋានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ដែលនេះបង្ហាញឱ្យឃើញពីភាពរីកចម្រើនជឿនលឿនរបស់កម្ពុជានាយុគសម័យឌីជីថលហើយក៏ជាចំណុចយុទ្ធសាស្ត្រនយោបាយមួយក្នុងការរៀបចំប្រទេសជាតិឱ្យមានរបៀបរៀបរយផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងអំណរគុណដល់ឯកឧត្តម សាយ សំអាល់ ដែលបានគិតគូរផ្ដួចផ្ដើមរៀបចំកិច្ចការនេះ ហើយនេះគឺជាចំណុចចាប់ផ្ដើមមួយដ៏ល្អដែលយើងសង្ឃឹមថាប្រព័ន្ធអាសយដ្ឋាននៅកម្ពុជានឹងអាចដំណើរការបានល្អ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចូលរួមសហការអនុវត្តតាមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាដើម្បីឱ្យកិច្ចការរៀបចំប្រព័ន្ធអាសយដ្ឋាននេះទទួលបានជោគជ័យ។

ប្រព័ន្ធអាសយដ្ឋាននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះសហសម័យ អនុញ្ញាតអោយមានការទំនាក់ទំនង អភិបាលកិច្ច និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនោះ វាមានសារៈសំខាន់លើភស្តុភារ សុវត្ថិភាព សន្តិសុខសង្គម បច្ចេកវិទ្យា និងសមធម៌សង្គម ហើយវាបម្រើជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ និងការអភិវឌ្ឍជាតិ។ សូមជម្រាបជូនថា ប្រព័ន្ធអាសយដ្ឋាន ជាក្របខ័ណ្ឌស្តង់ដាមួយដែលប្រើដើម្បីកំណត់អត្តសញ្ញាណនៃទីតាំងជាក់លាក់ក្នុងតំបន់ភូមិសាស្ត្រមួយ ដែលរួមបញ្ចូលគ្នានូវលេខផ្ទះ/អគារ លេខ/ឈ្មោះផ្លូវ ឈ្មោះនៃទីតាំងរដ្ឋបាល (ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ រាជធានីខេត្ត) លេខកូដប្រៃសណីយ៍ និងឈ្មោះប្រទេស ដែលបញ្ជាក់ជាទីសម្រាប់នៅអាស្រ័យ /លំនៅនៃជនណាមួយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

Leave a Reply

Your email address will not be published.Required fields are marked *