តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ

ភ្នំពេញ ៖ ក្នុងគោលបំណងទប់​ស្កាត់​ការទន្ទ្រាន​ដីរដ្ឋធ្វើជាកម្ម​សិទ្ធិ​ ឬទប់ស្កាត់​ការ​បំផ្លាញធនធានធម្មជាតិ រាជរដ្ឋាភិបាល​ដែលមាន​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ ជាសេនាធិការ បានជំរុញឱ្យ​ចុះបញ្ជី​តំបន់​ការពារ​ធម្មជាតិមួយចំនួន​ជា​កម្មសិទ្ធិ​របស់រដ្ឋ ជាក់ស្ដែង​តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ដែលស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋរួចរាល់ ។

បើតាម​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យដឹងថា តំបន់គ្រប់​គ្រង​ និ​ង​កា​រ​ពា​រ​ស​​ត្វផ្សោ​ត​​ទន្លេ​មេ​គង្គ​ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូប​នី​យ​កម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​​មា​ន​ការ​​គ្រប់​គ្រ​ងពី​ក្រ​​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន ។

យោង​តាម​ប្រសាសន៍​ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគ​រូប​នី​យ​ក​ម្ម​​ និងសំណង់ ធ្លាប់បានលើកឡើងថា កិច្ចការពារធម្មជាតិ​​គឺមានសារ​សំខាន់​​ក្នុងការ​រក្សា​ធន​ធា​ន​​សម្រាប់​មនុស្សជំនាន់​ក្រោយ ព្រោះតែ​ធនធានធម្មជាតិទាំង​នេះ​បានផ្ដល់​ប្រយោជន៍​ដល់សេដ្ឋកិច្ច​កម្ពុជា​ ជាក់​ស្ដែង ​បឹងទន្លេសាប ត្រូវបានប៉ាន់​ប្រមាណថា​ បានផ្ដល់​ប្រយោជន៍​ជាសេដ្ឋកិច្ច​កម្ពុជា​ក្នុងទំហំ​ប្រមា​ណ ​២​ពាន់​​លានដុល្លារ​អាមេរិ​កក្នុងមួយឆ្នាំ ។​

ឯកឧត្តម​បន្តថា ទន្លេ​មេគង្គ​ក៏បានផ្ដល់​ប្រយោជន៍​ខ្ពស់ដល់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ដោយ​វា​ជា​ផ្លូវដឹកជញ្ជូន​ដ៏សំខាន់មួយ​ ផ្ដល់ជា​ប្រភពត្រីដល់ពលរដ្ឋ ផ្ដល់ប្រភពទឹក​សម្រាប់​ពលរដ្ឋ​រស់នៅតាមដង​ទន្លេ​មេគង្គ​ក្នុងកា​រ​ស្រោច​ស្រពដំណាំ​នានា​​ជាដើម ។

បើតាមការ​បញ្ជាក់​របស់ ​ឯកឧត្តម​ សាយ សំអាល់​ ក៏បានឱ្យដឹងថា​ ការវាស់​វែងដីធ្លីមាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នឹង​ត្រូវ​បញ្ចប់​នៅអំឡុង​ខែមេសា​ ឆ្នាំ២០២៥ ពោលគឺនៅ​មុន​មកដល់នៃពិធីបុណ្យ​ចូ​ល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ ។​ បន្ទាប់ពីនោះ ក្រុមការងារ​នឹង​ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី បិទផ្សាយ​ជាសាធារណៈ និង​ចេញ​បណ្ណជូនពលរដ្ឋ​ឱ្យបានគ្រប់ៗគ្នា ។​

ទន្ទឹមនឹង​ការ​ចុះបញ្ជី​ដីឯកជននៅទូទាំង​ប្រទេស ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ក៏បាន​ចុះវាស់វែងចុះបញ្ជី​ដី​រដ្ឋ​​ជាច្រើន​កន្លែងផងដែរ ដើម្បី​ទប់ស្កាត់ការ​ទន្ទ្រាន​ដីរដ្ឋ​ធ្វើជាកម្មសិទ្ធិ​ឯកជន ហើយ​ការ​ចុះបញ្ជីដីរដ្ឋ និងឯកជន​នេះដែរ ក៏​នឹងអាច​បញ្ឈប់​នូវទំនាស់​ដីធ្លី​ដែលកើត​ឡើងរវាង​រដ្ឋ​ និង​ឯកជន រវាង​ឯកជន និងឯកជន​ផងដែរ ។​

ទាក់ទង​នឹង​ការ​​អភិរក្ស​សត្វផ្សោតនៅកម្ពុជា​នេះដែរ ឯកឧត្តម នេត្រ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ក៏បាន​ជំរុញ ​និងអំពាវនាវ​ឱ្យពលរដ្ឋ​ក្នុង​សហគមន៍​ក៏ដូចជា​អាជ្ញាធរមូលដ្ឋាន រួមគ្នា​ការពារ​ និងអភិរក្ស​សត្វ​ផ្សោត​ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិមកទស្សនា​សត្វ​ផ្សោត​កាន់តែច្រើន បង្កើន​ចំណូលដល់ពលរដ្ឋ​ក្នុងមូលដ្ឋានបន្ថែម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រិន​កម្ពុជា​រំពឹង​ថា​​អង្គភាព​ SME ​ថ្មី​ ​នឹង​ជួយ​ធ្វើឱ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

ហគ្រិន ​និង​ពាណិជ្ជករ​កម្ពុជា​ ​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ការ​បង្កើត​អង្គភាព​សម្របសម្រួល​សហគ្រាស​ធុន​តូច ​និង​មធ្យម ​(​SME​)​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះមហាក្សត្រ​ ​ដោយ​ស្ថិត​ក្រោម​ការ​បញ្ជា ​និង​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី ​ដោយ​រំពឹង​ថា​ ​អង្គភាព​នេះ​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន ​និង​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ

អឺរ៉ុប ​ត្រៀម​ជួប​ចិន​នៅ​ប៉េកាំង ​​គោលដៅ​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​របស់​សហ​ភាព​អឺរ៉ុប ​លោក​ ​Maros ​Sefcovic ​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន​រយៈពេល​ ២ ​ថ្ងៃ ​ក្នុង​គោលបំណង​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​កើតមាន​

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ


Leave a Reply

Your email address will not be published.Required fields are marked *