បណ្ដាខេត្ត​នានាទូទាំងប្រទេស ចាប់ផ្ដើម​សម្រុកការងារ​បិទ​ផ្សាយឯកសារ​នៃការ​វិនិច្ឆ័យ​ទិន្នន័យ​​ក្បាល​ដី​ក្រោយ​បាន​វាស់វែង​រួច​រាល់​

ភ្នំពេញ ៖ កាលពីមួយរយៈពេល​មុន ក្រុមការងារ​ចុះវាស់វែង​ដីធ្លី​របស់ក្រសួ​ងរៀបចំដែន​ដី​ នគរូប​នីយ​ក​ម្ម​ និង​សំ​ណង់ បានសម្រុកធ្វើការងារ​ចុះវាស់វែងដីជូន​ប្រជាពលរដ្ឋ​នៅតាមតំបន់ដែល​បានកំណត់​​ ហើយការ​វាស់វែង​ដីធ្លីនេះ​ក៏នឹង​ត្រូ​វបញ្ចប់​ទូទាំង​ប្រទេស​នៅ​ពេលឆាប់ៗខាងមុខនេះ ​។ បន្ទាប់ពីការ​ងារ​ចុះ​វាស់វែង​ដី ក្រុមការងាររបស់ក្រសួង​រៀបចំដែន​ដី ​នគរូបណីយកម្ម​ និងសំណង់ បាន និងកំពុង​សម្រុក​លើការ​បិទផ្សាយ​ជា​សា​ធារណៈនូវ​ឯកសារ​វិនិច្ឆ័យ​ទិន្នន័យក្បាលដី​​តាមតំបន់​​ដែលបានចុះបញ្ជីរួច ។

បើតាមការ​ផ្សព្វផ្សាយជា​បន្តបន្ទាប់របស់​ក្រសួង​រៀបចំដែនដី ក៏ដូចជា​រដ្ឋបាល​តាមបណ្ដា​ខេត្ត​នានា​បាន​ប្រ​កា​ស​​ពីកា​រ​បិទផ្សាយ​នូវ​ឯកសារ​​នៃការ​វិនិច្ឆ័យ​លើការ​បចុះបញ្ជីដីធ្លី​មានលក្ខណៈប្រព័ន្ធ​នៅតាមភូមិ ឃុំ ស្រុកនានា​ក្នុង​រដ្ឋបាលខេត្ត​នីមួយ​ៗ ។​​

គួរ​បញ្ជាក់ថា​ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ​ គឺជាដំណាក់​កាលនៃ​ការ​ចុះបញ្ជី​ដីធ្លី ដោយការ​បិទផ្សាយ​នេះ​ នឹងទុក​រយៈពេល១៥ ថ្ងៃ ដើម្បីឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែកំណើតរបស់ម្ចាស់កម្មសិទ្ធិដីធ្លី និងក្បាលដី​របស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង ។ ដំណាក់​កាល​នេះ គឺជា​ដំ​ណា​ក់​កា​លមួយ​ក្រោយ​ពីការ​ចុះវាស់វែង​ដីធ្លី​រួចរាល់ ។

ទន្ទឹមនឹង​ការ​បិទផ្សាយជា​សាធារណៈនូវ​ឯកសារ​វិនិច្ឆ័យ​នេះដែរ ក្រសួង​រៀបចំដែនដី​ នគរូបនី​យកម្ម និ​ង​សំ​ណង់ ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី ជាសេនាធិការ ក៏បាន​ចាប់ផ្ដើម​ចែក​វិញ្ញា​​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ ឬយើង​ហៅថា ​ប្លង់​រឹង ជូនពលរដ្ឋជា​បន្ត​បន្ទាប់​ផងដែរ ។ ការ​ប្រគល់​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ជូនពលរដ្ឋ​នៅតាមតំបន់​នានា​នៅ​ពេលនេះ ក៏ជា​ចំណង​ដៃ​ថ្មី​ស​ម្រា​ប់​ព​លរដ្ឋដែល​កន្លងមក​មិនទាន់មាន ​និងមិនទាន់មានភាពកក់ក្ដៅ​លើការរស់​នៅ និងអាស្រ័យផល​លើ​ដី​របស់​ខ្លួន​ ​។

ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានថ្លែង​ថា​​​ ការ​បញ្ចប់ការ​វាស់វែង​ ចុះបញ្ជី​ និងចេញបណ្ណជូនពលរដ្ឋ​នៅទូទាំ​ងប្រទេស​នាពេលនេះ គឺជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា ហើយវានឹងអាច​កាត់បន្ថយ​បាននូវទំនាស់ដីធ្លី​ដែល​ធ្លាប់តែកើតឡើង​នា​ពេល​កន្លងមក​ ។

ឯកឧត្តម​បានបញ្ជាក់ថា ក្នុងអាណត្តិ​ទី ៧នៃរដ្ឋសភា​នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​សម្របសម្រួល ​និង​ដោះស្រាយ​វិវាទដីធ្លី​បានរាប់​ម៉ឺន​ករណី​ និង​នៅមាន​ករណីវិវាទជាច្រើនទៀត ​ដែល​ក្រុមការងាររបស់​ក្រសួង​កំពុង​សម្របសម្រួល ​និង​ដោះស្រាយជូន ដោយរំពឹងថា​​ បញ្ហា​វិវាទដីធ្លី​នឹង​កាត់បន្ថយឱ្យនៅទាបបំផុត ឬគ្មាន​តែម្ដង ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *