រដ្ឋបាលខេត្តកំពត​ កំពុងជំរុញការវាស់វែង និងវិនិច្ឆ័យក្បាលដីជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ក្រសួងរៀបចំដែនដី

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពត បាន និងកំពុងពន្លឿននូវសកម្មភាពវាសវែង ចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុជូនប្រជាពលរដ្ឋនៅទូទាំងខេត្តស្របតាមគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ជាក់ស្ដែង នៅក្នុងសប្ដាហ៍នេះ រដ្ឋបាលខេត្តបានប្រកាសជូនដំណឹងដល់ពលរដ្ឋ​​ក្នុងស្រុក​ឈូក និងដង​ទង់ ​​ពីកា​រចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ នៅ​ថ្ងៃចុងសប្ដាហ៍​ទី​២ ​នៃ​ខែមីនា ឆ្នាំ២០២៥ មាន​ពលរដ្ឋ​រស់នៅឃុំ​ចំ​នួន​​២ មកពីស្រុកឈូក និងឃុំចំនួន១ ​មកពីស្រុកដងទង់ ។

បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋ​បាលខេត្តកំពត​ បានឱ្យដឹងថា នៅថ្ងៃទី​១៤ ខែមីនា ឆ្នាំ ២០២៥​ រដ្ឋ​បាល​ខេត្តកំពត​ នឹង​ចែក​វិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់​អចលនវត្ថុដល​ម្ចាស់​ក្បាល​ដី​ដែលស្ថិតនៅ​ក្នុង​​​តំបន់​វិនិច្ឆ័យនៃភូមិ​ស្រែជ្រៅ ភូមិត្រពាំង​គគីរ ឃុំល្បើក​ ភូមិ​ត្រពាំង​ស្ដៅ​ ឃុំ​ត្រពាំងភ្លាំង​ ស្រុកឈូក​ ខេត្ត​កំពត ។

​ទន្ទឹមនឹ​ងការ​ប្រកាសចែក​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុនេះដែរ រដ្ឋបាលខេត្តក៏បានប្រកាស​មោឃៈ​ភាពនៃបណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​ប្រើប្រាស់ដីធ្លី ឬបណ្ណ​សម្គាល់​សិទ្ធិកាន់​កាប់​អចលនវត្ថុ​ចាស់ដែលនៅក្នុងភូមិឃុំ នៃ​ស្រុក​​ឈូក​ខេត្តកំពត​ខាង​លើផងដែរ ។

រដ្ឋបាលខេត្តកំពត ​ក៏បានប្រកាស​ឱ្យ​ម្ចាស់ក្បាលដីដែលស្ថិតនៅ​មូលដ្ឋាន​ភូមិ ស្រែជ្រោ និងភូមិត្រពាំង​គគីរ ឃុំ ល្បើ​កស្រុកឈូកដែល​មាន​បណ្ណ​សម្គាល់សិទ្ធិ​កាន់​កាប់​ប្រើប្រាស់​ដីធ្លី ឬបណ្ណ​សម្គាល់សិទ្ធិ​កាន់កាប់​អចលនវត្ថុ​កន្លងមក​ មេត្តាយក​បណ្ណ ទាំង​នោះមក​ប្រគល់ឱ្យ​មន្ត្រីរដ្ឋបាល​សរិយោ​ដី ដើម្បីទទួល​យក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថថ្មីជំនួសវិញ ដែល​ត្រូវ​ដោយមន្ត្រីរដ្ឋបាល​សុរិយោដី​ ស្ថិតនៅ​បរិវេណ​វត្ត​អង្គល្បើក​ ក្នុងភូមិស្រែជ្រៅ ឃុំ​ល្បើក ស្រុកឈូក​ខេត្ត​កំពត នៅថ្ងៃទី១៤ ដល់ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០២៥ ។​

ដោយឡែក​ម្ចាស់​ក្បាលដីស្ថិតនៅក្នុងភូមិ​ត្រពាំង​ភ្លាំង ស្រុកឈូក​ ខេត្តកំពត ដែលមាន​បណ្ណ​សម្គាល់​​សិទ្ធិ​កាន់​កា​ប់​ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក ក៏សូមអញ្ជើញ​យក​បណ្ណ​ទាំង​នោះ​មក​ប្រគល់ឱ្យ​មន្ត្រី​រដ្ឋបាល​សុរិយោដី ដើម្បីទទួល​យក​វិញ្ញបន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ថ្មីជំនួស​វិញ ដែល​នឹង​ត្រូវ​ប្រគល់ជូន​ដោយមន្ត្រីរដ្ឋបាល​សុរិយោដី ស្ថិតនៅ​បរិវេណ​ការិយាល័យ​រៀបចំ​ដែនដី​ នគរូប​នីយកម្ម​សំណង់ និងភូមិ​បាល​ស្រុកឈូក នៅថ្ងៃទី១៤ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០២៥ ។

បើតាម​សេចក្ដីជូនដំណឹង​មួយទៀត​របស់​រដ្ឋបាលខេត្តកំពត ក៏បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមីនា ២០២៥ ខាងមុខនេះ រដ្ឋ​បាលខេត្តកំពត​ក៏នឹង​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ ជូន​ម្ចាស់នៃក្បាល​ដី​ដែលមានក្បាល​ដីស្ថិតនៅតំបន់​វិនិច្ឆ័យ​ នៃភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស​ ស្រុកដងទង់​ខេត្តកំពត​ផងដែរ ។ ទន្ទឹមនឹង​នោះដែរ រដ្ឋបាល​ខេត្តក៏បានប្រកាស​មោឃៈភាព​នៃបណ្ណ​សម្គាល់​សិទ្ធិកាន់​កាប់​ប្រើប្រាស់ដីធ្លី ឬ​ប​ណ្ណ​​សម្គាល់​សិទ្ធិ​កាន់​កាប់អចលនវត្ថុនៅ​មូលដ្ឋានភូមិឃុំ​​នេះដែរ ដោយ​ប្រកាស​ឱ្យ​ពលរដ្ឋ​ដែល​មាន​សម្គា​ល់​សិទ្ធិ​កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក ត្រូវ​យកទៅប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​សុរិយោដី​ ដើម្បីទទួល​យក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ថ្មី​ជំនួស​វិញ ដែលត្រូវ​ប្រ​គល់​ជូន​ដោយ​មន្ត្រី​រដ្ឋបាល​សុរិយោដី​ ស្ថិតនៅ​បរិវេណ​ វត្តទ្វេរសិក្ខារតនារាម ហៅវត្ត​ថៅកុង ក្នុង​ភូមិ​ព្រៃឃ្មុំ​ ឃុំ​ខ្ជាយ​ខាង​ជើង ស្រុកដង​ទង់ខេត្តកំពង់ ចាប់ពីថ្ងៃទី​១៥ ដល់​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។​

គួរ​បញ្ជាក់ថា ​ស្រ​បជាមួយ​នឹង​ការ​បញ្ចប់​ការវាស់វែង​ចុះបញ្ជីដីធ្លី​នៅទូទាំង​ប្រទេស ក្រសួង​រៀបចំដែន​ដី​ នគរូប​នីយកម្ម​ និងសំណង់ នឹង​បន្ត​ការងារ​របស់ខ្លួន​ដោយ​នឹង​ចេញបណ្ណ​សម្គាល់​ម្ចាស់អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​​ឱ្យ​បានគ្រប់គ្នា ដើម្បី​បញ្ចប់​បញ្ហា​ដែល​ធ្លាប់កើត​មានឡើង​កន្លង​មកឱ្យ​នៅតិច​ ឬមិនមានតែម្ដង ខណៈដែលបច្ចុប្បន្ន​នេះ បណ្ដា​ខេត្តជាច្រើន បាន និងកំពុង​ជំរុញការ​ងារ​បញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លី ហើយនឹងត្រៀម​ប្រកាស​បិទផ្សាយជាសាធារណៈ និង​ចេញបណ្ណជូនពលរដ្ឋ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​


Leave a Reply

Your email address will not be published.Required fields are marked *