តស់ ! ភ្លក់រសជាតិថ្មី KOFI Shake‘n Ice រសជាតិសូកូឡា និងម៉ូកា

ភ្នំពេញ៖ ខូហ្វី ដែលជាក្រុមហ៊ុនក្នុងស្រុកធំជាងគេ ហើយមានសាខាចំនួន០៥ ផ្គត់ផ្គង់ និងចែកចាយសម្ភារៈកាហ្វេរហូតដល់ ២៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ បានប្រកាសចេញលក់ផលិតផលថ្មី «ខូហ្វី ស្សេក អេន អាយស៍ KOFI Shake‘n Ice» ចំនួន ២ រសជាតិថ្មីបន្ថែមទៀត គឺ សូកូឡា ( Chocolate) និង ម៉ូកា (Mocha) ។

ការដាក់ចេញលក់រសជាតិថ្មី KOFI Shake ‘n Ice នៅលើទីផ្សារនេះ ក៏ព្រោះតែបានមើលឃើញពីតម្រូវការនៃការគាំទ្រទទួលទានពីសំណាក់អតិថិជននាពេលកន្លងមក និងទន្ទឹងរង់ចាំឲ្យក្រុមហ៊ុនចេញលក់នៅរសជាតិថ្មីឆាប់ៗ ដើម្បីបំពេញចិត្តរបស់អ្នកគាំទ្រនៅលើទីផ្សារ។

គួរម្លឹកផងដែរថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន ខូហ្វី បានប្រកាសចេញលក់ KOFI Shake ‘n Ic ជាលើកដំបូងនៅលើទីផ្សារដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជន ទៅលើស្តង់ដាបច្ចេកទេសថ្មី អាចឆុងជាមួយនឹងទឹកពិសាធម្មតាផងដែរ។ ដោយឡែក នៅក្នុងថ្ងៃ១២ ខែមីនា មិនមែនមានតែការប្រកាសរសជាតិថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាពិធីអបអរសាទរចំពោះការធ្វើដំណើររបស់ Kofi រយៈពេលជិត ១ ឆ្នាំផងដែរ ដោយកន្លងមកបានបញ្ចេញរសជាតិជាច្រើន ដូចជា ៖ រសជាតិកាហ្វេទឹកកកទឹកដោះគោផ្អែម ម៉ាតឆា និងរសជាតិកាហ្វេទឹកកកទឹកដោះគោបន្ថយជាតិផ្អែមជាដើម ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

លោក  រុន សុភ័ក្រ្ត ប្រធាននាយកដ្នានផ្នែកទីផ្សារនៃក្រុមហ៊ុន ខូហ្វី និងតំណាងឲ្យក្រុមហ៊ុនខូហ្វីទាំង​មូល បានលើកឡើងថា

«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានសម្ពោធជាផ្លូវការប្រកា​សចេញលក់រសជាតិថ្មី KOFI Shake ‘n Ice  ប្រកបដោយភាពច្នៃប្រឌិត គុណភាព និងផ្តល់ឲ្យអតិថិជនទាំងអស់ក៏ដូចជាម្ទាស់អាជីវកម្មកាហ្វេ បានសាកភ្លក្សរសជាតិថ្មី។តួយ៉ាង នៅក្រុមហ៊ុន ខូហ្វី ការច្នៃប្រឌិតគឺជាចំណុចសំខាន់ នៅក្នុងអាជីវកម្មរបស់យើង ដោយគុណតម្លៃស្នូលតាំងពីដំបូងមកដែលគោលបំណងរបស់យើងគឺបង្កើតភេសជ្ជៈមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះ​ទេ ប៉ុន្តែអាចបំពេញតម្រូវការរបស់អតិថិជនបានផងដែរ»។

លោកប្រធាននាយកដ្នានផ្នែកទីផ្សារ បានឱ្យដឹងថា៖ថ្ងៃនេះ(១២ មីនា) ក្រុមហ៊ុន ខូហ្វី ពិតជាមានកិត្តិយសដ៏អស្ចារ្យក្នុងការប្រកាសចេញលក់ រសជាតិថ្មី ២ មុខ សូកូឡា ( Chocolate) និង ម៉ូកា (Mocha)  ដែលរសជាតិទាំងពីរនេះ មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់និងរមួតនោះទេប៉ុន្តែវាជាបទពិសោធន៍ថ្មីផងដែរដែលសម្រាប់សូកូឡា សូម្បីតែកូនក្មេងអាយុចាប់ពី ៥ឆ្នាំឡើងទៅ ក៏អាចទទួលទានបានដែរ ចំណែកឯ ម៉ូកា ជាសមាសភាពដ៏ល្អឥតខ្ចោះរវាងកាហ្វេ និងសូកូឡា ដើម្បីបង្កើតរសជាតិថ្មីនេះ ផ្តល់ឲ្យថាមពលនិងឆ្ងាញ់ពិសា។ 

ក្រុមហ៊ុនខូហ្វី នៅតែបន្តនូវការច្នៃប្រឌិតភេសជ្ចៈថ្មីជានិច្ច។ ឥឡូវនេះ ក្រុមហ៊ុនកំពុងស្រាវជ្រាវផលិតភេសជ្ជៈថ្មីៗទៀត ដែលមានតម្រូវការប្រកបដោយសុខភាព និងអាចបំពេញតម្រូវការអតិថិជន។

ទាំងអស់នេះមិនអាចកើតឡើងបានឡើយ បើគ្មានការគាំទ្រពីអតិថិជន ដៃគូសហការអាជីវកម្មទាំងអស់ ដែលអាចឲ្យផលិតផលខ្មែរ អាចឈានជើងឈរនៅលើទីផ្សារបាន ហើយការគាំទ្ររបស់អ្នកទាំងអស់គ្នា វាពិតជាផ្តល់កម្លាំងចិត្តមួយដ៏ធំសម្រាប់យើងក្នុងការបន្តបង្កើតផលិតផលថ្មីៗទៀតផងដែរ។ 

ពត៌មានបន្ថែម សូមទំនាក់ទំនង ហ្វេសប៊ុកផេក KOFI Shake ’n Ice ឬទំនាក់ទំនងលេខទូរស័ព្ទ 069 666 888៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *