ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរ និងកង់បាន និងកំពុងបន្តបង្ហាញនូវសញ្ញាវិជ្ជមាន និងលូតលាស់យ៉ាងលឿន ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវអត្រាកំណើននាំចេញ និងការធ្វើពិពិធកម្មទំនិញ។ នេះបើយោងតាមឯកសារក្របខណ្ឌយុទ្ធសាស្រ្ដ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។

ជាក់ស្តែង វិស័យកម្មន្តសាលមិនមែនកាត់ដេរនៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ នៅអាចរក្សាបានកំណើនខ្ពស់ តាមរយៈកំណើននាំចេញនៃផលិតផលកម្មន្តសាលទាំងនោះ ដែលរួមមាន ៖ កង់ក្តារបន្ទះ គ្រឿងសង្ហារិម បន្ទះសូឡា គ្រឿងបង្គុំអេឡិចត្រូនិក ជាដើម។
ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ វិស័យនេះមានសក្តានុពលធំធេងចូលរួមរុញច្រានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយម្យ៉ាង ការរំពឹងទុកនូវការបន្តនិន្នាការនៃការផ្លាស់ប្តូរ ទីតាំងរោងចក្រ និងការធ្វើពិពិធកម្មប្រភពផលិតកម្មរបស់ក្រុមហ៊ុនអន្តរជាតិមួយចំនួនមកកម្ពុជា និងភាពអំណោយផលនៃបរិយាកាសវិនិយោគ និងធុរកិច្ច ក៏ដូចជាកំណើននៃទីផ្សារតាមរយៈច្បាប់ស្តីពីវិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាជាដើម។

ទោះជាយ៉ាងនេះក្តី វិស័យនេះនៅតែមានការប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវដោះស្រាយចំពោះមុខ ដើម្បីបន្តពង្រឹង និងលើកកម្ពស់សមត្ថភាព និងផលិតភាព ដូចជា កង្វះវត្ថុធាតុដើមក្នុងស្រុកភាពមានកម្រិត និងកង្វះកម្មករជំនាញបច្ចេកទេស កង្វះខាតប្រភេទអាជីវកម្មធុនកណ្ដាល (missing middles) និងភាពមានកម្រិតក្នុងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកល ដែលកំពុងបន្តរារាំងវិស័យនេះក្នុងការបង្កើនសមត្ថភាពទាញយកកាលានុវត្តភាពទាំងនេះឱ្យបានជាអតិបរមា។
ជាទិសដៅរួម រាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដោយផ្តោតសំខាន់លើការពង្រឹង និងការពង្រីកមូលដ្ឋានឧស្សាហកម្មកម្ពុជា ជាពិសេស ទំនិញដែលមានតម្រូវការខ្ពស់ និងតម្លៃបន្ថែមខ្ពស់ ដែលអាចបម្រើតម្រូវការក្នុងស្រុកផង និងនាំចេញផង តាមរយៈការលើកកម្ពស់ការតភ្ជាប់ទៅនឹងខ្សែច្រវាក់ក្នុងតំបន់ និងសកលលោក។
ដោយឡែកក្នុងរយៈពេល១០ខែ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ ការនាំចេញកង់ជួយឱ្យកម្ពុជា រកចំណូលបានជាង៥១៤លានដុល្លារ កើន២១%។ ក្នុងនោះទីផ្សារគោលដៅដែលកម្ពុជា នាំចេញកង់រួមមាន៖សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស ជប៉ុនចិន អាស៊ាន ប៊ែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី សាធារណរដ្ឋឆែក អ៊ីតាលី កូឡុំប៊ី សាធារណរដ្ឋកូរ៉េ អេស្ប៉ាញ ស្លូវេនី និងកាណាដា -ល-។
បច្ចុប្បន្នកម្ពុជា មានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ក្នុងខេត្តស្វាយរៀង រួមមាន៖ ១- A AND J (CAMBODIA) CO.,LTD. ទី២- SPEED TECH INDUSTRIAL CO., LTD.ទី៣- SMART TECH (CAMBODIA) CO.,LTD. ទី៤- XDS BICYCLE (CAMBODIA) CO.,LTDទី៥- EVERGRAND BICYCLE (CAMBODIA) CO., LTD។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ទោះបីជាមានការរំខាន ពីការរីករាលដាលនៃជំងឺកូវីដ១៩ក្តី ក៏កម្ពុជានៅតែនាំចេញបាន ក្នុងអត្រាមួយគួរឲ្យកត់សម្គាល់ ដោយក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២១នេះ តម្លៃនាំចេញមានចំនួន ១៥ ៧២៩ លានដុល្លារអាមេរិក។
ឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូល ពីការនាំចេញកង់ សរុបចំនួន ៥២៧,០៨២,២២៨ ដុល្លារអាមេរិក កើនឡើង២៧.៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយក្នុងរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ ការនាំចេញកង់ជួយឱ្យកម្ពុជា រកចំណូលបានជាង៥១៤លានដុល្លារ កើន២១% បើប្រៀបធៀបនឹងឆ្នាំ២០២០ ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content