នៅក្នុងសប្ដាហ៍ដំបូងដើមខែមិថុនា ឆ្នាំ2021នេះ កម្ពុជាទទួលបានទុនវិនិយោគបន្ថែមថ្មីសរុបចំនួនជិត 100លានដុល្លារលើគម្រោងបង្កើតរោងចក្រចំនួន3 និងគម្រោងអភិវឌ្ឍន៍សណ្ឋាគារលំដាប់អន្តរជាតិកម្រិតផ្កាយ4ចំនួន1គម្រោង។
តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនដែលជាគម្រោងថ្មីចំនួន4 គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី1- ក្រុមហ៊ុន IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ 5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 603កន្លែង។
ទី2- ក្រុមហ៊ុន WING CHENG PACKAGING CO., LTD: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ5.6លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 237កន្លែង។

ទី3- ក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 6.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 500កន្លែង។
ទី4- ក្រុមហ៊ុន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ4 ចំនួន275បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ1679 ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន2 សង្កាត់កាកាបទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 79លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 678កន្លែង។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content