តម្លៃដីនៅអរិយក្សត្រស្ទុះ​ងើបឡើង​យ៉ាងលឿន​ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ​

ភ្នំពេញ ៖ តម្លៃដីធ្លីនៅតំបន់អរិយក្សត្រដែលកំពុងមានគម្រោងអភិវឌ្ឍន៍ជាក្រុងថ្មីចំណុះឱ្យខេត្តកណ្តាល ​បានហក់ងើបឡើង​យ៉ាង​លឿនក្នុងរយៈ​ពេលប៉ុន្មានខែចុងក្រោយនេះ ជា​ពិសេស​នៅក្រោយ​ពេលរាជរដ្ឋាភិបាល​ប្រកាសសាងសង់​ស្ពាន​ឆ្លងទន្លេ​ភ្ជាប់ពីអរិយក្សត្រ មកកាន់ភ្នំពេញ និង​បានចុះ​ហត្ថលេខាជាមួយភាគីកូរ៉េ​រួចរាល់​មក។

បើតាម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​នៅតំបន់អរិយក្សត្រ ​និងវិហារ​សួរ​ឱ្យ​ដឹងថា តម្លៃដីនៅតំបន់អរិយក្សត្រពីមុន​ត្រឹមតែ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែ​ពេលនេះ បានហក់ឡើង​ដល់​៣០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ដែលមានការកើនឡើងខ្ពស់ ​និងកំពុងពិបាក​ក្នុងការស្វែងរកទិញ​ដើម្បីអភិវឌ្ឍន៍​។

​លោក​ ថាន់ ចាន់ណា​ អ្នកអភិវឌ្ឍន៍​លំនៅឋាននៃបុរី ​ចាន់​ណា ​លែន ក្នុង​តំបន់​វិហារសួគ៌​បានប្រាប់​ AMS នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ២០២៣ ​ឱ្យដឹងថា បន្ទាប់ពីគម្រោងស្ពាន​មិត្តភាពកម្ពុជា កូរ៉េ​បាន​ចុះហត្ថលេខា ​និង​គ្រោង​បើកការដ្ឋាន​នៅ​ពេលខាងមុខ​ ឃើញថា​តម្លៃដីធ្លី​​នៅតំបន់អរិយក្សត្រ​ និងវិហារសួគ៌​បានហក់​ឡើង​លឿន​តែ​ម្ដង ដែលជាការពិបាក​មួយសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការស្វែងរកដីធ្លី។​

លោក​បន្តថា​ ៖

“បច្ចុប្បន្ន​នេះតម្លៃផ្ទះនៅតំបន់ទាំងនេះ នៅមានកម្រិតទាប​នៅឡើយទេ តែរយៈពេល​ពីរ ​ឬបីឆ្នាំ​ខាងមុខខ្ញុំជឿជាក់ថា​ តម្លៃផ្ទះនឹ​ងហក់ឡើង​ដូចគ្នា ហើយប្រជាពលរដ្ឋ​នឹង​ទៅរស់​នៅតំបន់​នោះ​កាន់​តែ​ច្រើន​​ផងដែរ ខណៈ​បច្ចុប្បន្ននេះ មានគម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​បាន ​និងកំពុង​រៀបចំផែនការត្រៀម​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់”

លោក ​ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនឡាក់គី ក៏បានឱ្យដឹងថា​​ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនៅតំប​ន់អរិ​យក្សត្រ​ ​​និងការតភ្ជាប់ស្ពាន​ពី​ភ្នំពេញ នឹងជំរុញឱ្យមានការ​អភិវឌ្ឍ​បន្ថែមទៀត​នៅតំបន់នោះ។ ក្នុងនោះដែរ ​​ការអភិវឌ្ឍលំនៅឋាន​គឺជា​អាទិភាពមួយ​សម្រាប់​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​នឹង​ចាប់ផ្ដើម​ទៅកាន់ទីនោះ​កាន់តែច្រើន ។

លោកបានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះឃើញមានគម្រោង​ធំៗ​​ចាប់ផ្ដើម​លេច​វត្តមាននៅតំបន់​ត្រើយ​ខាងកើតរាជធានីភ្នំពេញ ដោយក្នុងនោះមានដូចជា​ក្រុមហ៊ុនបុរី​ប៉េង​ហួត ក្រុមហ៊ុន​របស់អ្នកឧកញ៉ា ឡេង​ ណាវ៉ាត្រា គម្រោងសាលារៀនអន្តរជាតិ ក្លីនិកឯកជន និង​ផ្សារ​ទំនើបសហគមន៍មួយចំនួន​ក៏​កំពុង​តែត្រៀមខ្លួន​ក្នុងការអភិវឌ្ឍ​នៅតំបន់នេះផងដែរ ដែល​វានឹងជំរុញឱ្យ​ក្រុ​ងអរិយក្សត្រ​កាន់តែមានភាព​ទាក់ទាញខ្លាំង​នៅពេលឆាប់ៗខាងមុខនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ