ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកហៅកាត់ថា FBI នៅក្នុងខែសីហានេះបានបើកប្រតិបត្តិការមួយដែលត្រូវបានដាក់ឈ្មោះថា Operation Cross Country មានរយៈពេល២សប្តាហ៍ប៉ុណ្ណោះដើម្បីស្វែងរក និងជួយសង្គ្រោះអ្នករងគ្រោះដោយសារការជួញដូរមនុស្ស ជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅទូទាំងប្រទេស។

ជាលទ្ធផល FBI អាចកំណត់បានអត្តសញ្ញាណ និងជួយសង្គ្រោះជនរងគ្រោះជាកុមារ និងទីតាំងរបស់ពួកគេសរុបដល់ទៅ៨៤នាក់ដែលបានក្លាយទៅជាទំនិញជូញដូររបស់ឈ្មួញ ហើយក៏បានកំណត់ទីតាំងកុមាររងគ្រោះចំនួន៣៧ទីតាំងផ្សេងទៀតផងដែរនៅក្នុងយុទ្ធនាការលើកនេះ។
អគ្គមេធាវី Merrick B. Garland ថ្លែងនៅក្រោយបេសកកម្មនេះថា ៖
“ក្រសួងយុត្តិធម៍បានប្តេជ្ញាចិត្តថានឹងធ្វើអ្វីគ្រប់យ៉ាងតាមរយៈកម្លាំងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មជួញដូរមនុស្សដែលវាពិតជាបានធ្វើឲ្យមានភាពសោកសៅជាទីបំផុតចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រុមការងារជំនាញរបស់យើងដែលបានខិតខំប្រឹងប្រែងមិនចេះនឿយហត់ក្នុងការជួយសង្គ្រោះអ្នករស់រានមានជីវិតពីការជួញដូរ រួមទាំងកុមារដែលត្រូវបានកេងប្រវ័ញ្ច ហើយដើម្បីបន្តការស៊ើបអង្កេត និងកាត់ទោសជនល្មើសនៃឧក្រិដ្ឋកម្មជួញដូរ និងផ្តល់សេវាកម្មទាំងនោះផងដែរ”

បន្ថែមពីនេះ FBI និងដៃគូក៏បានឈានទៅដល់ការកំណត់បាន និងជួយសង្គ្រោះក្រុមមនុស្សពេញវ័យដែលត្រូវបានគេជួញដូរប្រមាណជា១៤១ករណីផ្សេងទៀតផងដែរ ព្រមទាំងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធទៅនឹងការជួញដូរកុមារចំនួន៨៥នាក់ផង។
គួរឲ្យដឹងដែរថា ជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះនៅក្នុងប្រតិបត្តិការត្រឹមតែ២សប្តាហ៍លើកនេះមានអាយុជាមធ្យមត្រឹមតែ១៥,៥ឆ្នាំប៉ុណ្ណោះ ហើយក្នុងនោះជនរងគ្រោះដែលមានវ័យក្មេងជាងគេបំផុតគឺមានម្នាក់អាយុ១១ឆ្នាំ។ យោងតាមទិន្នន័យដោយ World Population Review គិតត្រឹមឆ្នាំ២០១៩ប៉ុណ្ណោះ ចំនួននៃករណីជួញដូរមនុស្សនៅទូទាំងសហរដ្ឋអាមេរិកមានរហូតទៅដល់ ១១ ៥០០ករណី ដែលក្នុងនោះភាគច្រើន ឬប្រមាណជា ៨ ២៤៨ករណីជាការជួញដូរផ្លូវភេទ ហើយករណីផ្សេងទៀតត្រូវបានបង្កប់រូបភាពនៅក្នុងហាងម៉ាស្សាកន្លែងស្បា និងកន្លែងធ្វើអាជីវកម្មផ្សេងទៀត ហើយក្នុងនោះរដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋដែលមានករណីជូញដូរច្រើនជាងគេបំផុតប្រមាណជា១៥០៧ករណី៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content