ភ្នំពេញ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស) មានចំណូលសរុបចំនួន ៩០ ៣៨៣ ០៥៤ ០០០រៀល ក្នុងត្រីមាសទី១ ឆ្នំា២០២២ (ជាង ២២ លានដុល្លារ) កើនឡើងជាងក្នុងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ៩ ០៩១ ៩៤១ ០០០រៀល ស្មើនឹង១១,១៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៣៣ ០៤១ ៨៥៤ ០០០រៀល ថយចុះចំនួន ៣ ៧៦៣ ៣៥២ ០០០រៀល ស្មើនឹង ១០,២៣%។ នេះបើយោងតាមរបាយការណ៍របស់ ក.ស.ស ដែលត្រូវបានចេញផ្សាយនៅផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងថា លទ្ធផលនេះបណ្តាលមកពីបរិមាណកុងតែន័រ និងទំនិញរាយឆ្លងកាត់ ក.ស.ស មានការកើនឡើង ប៉ុន្តែការ ចំណេញពីអត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) មានការថយចុះធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កុងតែន័រ ដែលបានឆ្លងកាត់ កសស មានចំនួន ១៩៨ ១៨២ TEUs ពោលគឺ កើនឡើងចំនួន ២៧ ៨១២ TEUs ស្មើនឹង ១៦,៣២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ។

ក.ស.ស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឱ្យកាន់តែប្រសើរ និងសម្រេចបានលទ្ធ ផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ ក.ស.ស បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម លូ គឹមឈន់ បានថ្លែងបន្តថា ដោយសារតែមានការកើនឡើងនូវបរិមាណទំនិញ និងកុងតែន័រឆ្លងកាត់ ក.ស.ស បានធ្វើការកែសម្រួលផែ ច្រាំងថ្មី (សាងសង់ឆ្នាំ១៩៦៩, ប្រវែង ៣៥០ ម៉ែត្រ) ទៅជាចំណតផែកុងតែន័រប្រវែង ២៤៣ ម៉ែត្រ ដើម្បីក្លាយជា ចំណតកុងតែន័រមួយបន្ថែមទៀត ដែលបច្ចុប្បន្នមានត្រឹមតែពីរចំណតប៉ុណ្ណោះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក.ស.ស បាន នឹងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ផែកុងតែន័រថ្មី (ជំហានទី១) ប្រវែង ៣៥០ ម៉ែត្រ និងមានជម្រៅទឹក ១៤,៥ ម៉ែត្រ រួមបញ្ចូលទាំងការបំពាក់គ្រឿងចក្រលើកដាក់កុងតែន័រទំនើប ប្រភេទ QC ចំនួន ០៣ គ្រឿង និងប្រភេទ RTG ចំនួន ០៩ គ្រឿង រថលើកកុងតែន័រទទេ (Empty Reach Stacker) ចំនួន ០២ គ្រឿង ក្បាលសណ្តោងកុងតែន័រ ចំនួន ១៦ គ្រឿង និងប្រព័ន្ធគ្រប់គ្រងចំណតផែកុងតែន័រស្វ័យប្រវត្តិកម្ម ០១ កំភ្លេ។ សម្រាប់ចំណតផែកុងតែន័រថ្មី នេះ អាចអនុញ្ញាតឱ្យនាវាដឹកជញ្ជូនកុងតែន័រធុនធំក្នុងតំបន់ចូលចតនៅ ក.ស.ស បាន ដែលនឹងធ្វើឱ្យឧបសគ្គអំពីជម្រៅទឹកសម្រាប់កំពង់ផែត្រូវបានដោះស្រាយ ព្រមទាំងតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean Freight Cost) មានតម្លៃប្រហាក់ប្រហែលបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដែលជាការរួមចំណែកដល់ការជួយសម្រួលផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។
តាមការរំពឹងទុកគម្រោងនេះនឹងគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្តាល ឆ្នាំ២០២៥ ហើយសមត្ថភាពលើកដាក់កុងតែន័រដល់ ១ ១៥០ ០០០ TEUs ក្នុង ១ឆ្នាំ នៅពេលដែលចំណតផែកុងតែន័រនេះដាក់ឱ្យប្រតិបត្តិការនៅឆ្នាំ២០២៥ ខាងមុខ។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១ ៤២៨ ៥២៤ ៧៣៥ ០០០រៀល កើនឡើងចំនួន ១ ៣៧៥ ០៦៥ ០០០រៀល ស្មើនឹង ០,១០% និងមូលធនសរុប មានចំនួន ៨១៦ ៩៣៦ ០១៣ ០០០រៀល កើនឡើងចំនួន ៣៣ ០៤១ ៨៥៤ ០០០រៀល ស្មើនឹង ៤,២២%៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content