ស្វែងយល់ពីបច្ចេកទេសដាំផ្កាស្រលិត ដែលមានភាពងាយស្រួលដាំ និងអាចប្រមូលផលបានច្រើនឆ្នាំ

ស្រលិត ឬគេចំណាំហៅថា ឡៃហៀង ជារុក្ខជាតិវល្លិ៍មួយប្រភេទដែលគេនិយមដាំទាំងសម្រាប់លម្អ និងអាចទទួលទានផ្ការបស់វា​ ដែលគេអាចយកទៅច្នៃជាម្ហូបបានច្រើនមុខ និងមានឱជារសឈ្ងុយឆ្ងាញ់។ មិនត្រឹមតែប៉ុណ្ណោះ ស្រលិត ក៏ជាដំណាំដែលងាយស្រួលដាំ មិនពិបាកថែទាំ និងអាចទទួលបានទិន្នផលរយៈពេលយូរ។

ផ្កាស្រលិត ជាផ្កាដែលគេអាចដាំលម្អក៏បាន ព្រោះវាមានភាពស្រស់ស្អាត ហើយផ្ការបស់វាក៏អាចយកទៅចម្អិនធ្វើជា​ម្ហូបបានច្រើនមុខ មិនថា ស្ងោរ ឆា និងចៀនជាមួយស៊ុតក៏បាន។ មិនត្រឹមតែមានប្រយោជន៍ច្រើនប៉ុណ្ណោះទេ ផ្កាស្រលិត គឺជារុក្ខជាតិដែលងាយស្រួលដាំ និងត្រូវការយៈពេលដាំត្រឹមតែប្រមាណ ៣០ថ្ងៃប៉ុណ្ណោះ និងអាចប្រមូលផលរហូតដល់ទៅ ៥ឆ្នាំ។   

គេអាចដាំស្រលិតតាមរយៈការបំបៅមែក ឬទិញកូនដំណាំពីសួននានា ហើយក្នុងករណីដាំតាមរយៈកាត់យកមែក គេអាចយកមែកមកបណ្ដុះដោយរើសយកមកមែកណាដែលល្អ មិនចាស់ពេក មិនខ្ចីពេក ប្រវែងប្រមាណ ៣-៥សង់ទីម៉ែត្រ ដាក់បណ្ដុះក្នុងថង់បណ្ដុះ រយៈពេលត្រឹម ១៥ថ្ងៃវាក៏ចាប់ផ្ដើមដុះឫស និងទុក ១សប្ដាហ៍ក្រោយទើបអាចយកទៅដាំបាន។  

ចំពោះការរៀបចំដី ក្នុងករណីកសិករដាំលក្ខណៈអាជីវកម្ម គេត្រូវព្យួរសម្អាតដី និងលើករងសម្រាប់ដាំ តែបើស្ថានភាពដីមិនសូវល្អ គេក៏អាចជីកជារណ្ដៅដើម្បីដាំក៏បាន។ ការជីករណ្ដៅដាំនេះ គេអាចជីកជម្រៅប្រមាណ ៣០-៥០សង់ទីម៉ែត្រ ដោយបន្ថែមជីលាមកសត្វ និងជីផ្សេងទៀតដើម្បីជំនួយឫសដំណាំ។ បន្ទាប់ពីដាំបាន ១៥-៣០ថ្ងៃ អ្នកដាំគួរធ្វើទ្រើង ឬបង្គោលសំណាញ់ដើម្បីឱ្យស្រលិតតោងឡើង តែមិនត្រូវដាក់បង្គោលជិតៗគ្នាពេកនោះទេ ព្រោះដំណាំត្រូវការរងងាយលូតលាស់ ស្រូបយកពន្លឺបានគ្រប់គ្រាន់ ចេញផ្កាល្អ និងងាយស្រួលប្រមូលផលផ្កា។

​ពាក់ព័ន្ធនឹងការថែទាំស្រលិត ក្នុងករណីគេដាំជាលក្ខណៈគ្រួសារទុកគ្រាន់សម្រាប់ហូប គេមិនបាច់មើលថែខ្លាំងក៏បាន ប៉ុន្តែក្នុងលក្ខណៈអាជីវកម្ម អ្នកដាំស្រលិតត្រូវប្រើប្រាស់ជីទឹក ឬជីកំប៉ុស្ត និងជីលាមកសត្វ ២សប្ដាហ៍ម្ដង ដើម្បីបំប៉នដំណាំឱ្យលូតលាស់បានល្អ។ ក្រៅពីនេះ ដើម្បីជំរុញឱ្យស្រលិតចេញផ្កាល្អ និងមានទម្ងន់ធ្ងន់ គេត្រូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ ហើយការតាក់តែងមែកក៏ជារឿងសំខាន់ដែរ ដោយសារនៅពេលយើងប្រមូផលផ្កាហើយ ការកាត់មែកចាស់ចោលធ្វើឱ្យស្រលិតពន្លកថ្មី និងឆាប់ចេញផ្កាជាបន្តបន្ទាប់។

ប្រសិនបើមានសត្វល្អិតបំផ្លាញ កសិករក៏អាចលាយជី រូបមន្ត ១៥:១៥ ឆ្លាស់គ្នាជាមួយជីរូបមន្ត ២៥ : ៧ : ៧ ដើម្បីលាយបាញ់ក្នុងរយៈពេល ២សប្ដាហ៍ម្ដងដែរ។ ត្បិតថា យើងអាចប្រមូលផលស្រលិតបានច្រើនក៏ពិតមែន តែកំឡុងពេលរដូវរងារចន្លោះពីខែ តុលា ដល់ខែវិច្ឆិកា ស្រលិតមិនសូវចេញផ្កាល្អនោះទេ ដែលជាពេលមួយកសិករអាចឆ្លៀតតាក់តែងមែក និងថែទាំដើមឱ្យបានល្អ ត្រៀមចេញផ្កានៅខែបន្ទាប់ ហើយការកាត់មែកចាស់ៗចោលនេះ ក្នុងរយៈពេលត្រឹម ២-៣សប្ដាហ៍ ពន្លកថ្មីៗនឹងដុះចេញមកផងដែរ។ គួរបញ្ជាក់ដែរថា ស្រលិតជាដំណាំត្រូវការរយៈពេលដាំត្រឹម ៣០ថ្ងៃ វានឹងចេញផ្កា តែការឱ្យផលដំបូងៗគឺមិនសូវបានផ្កាល្អនោះទេ លុះដល់រយៈពេលដែលវាចេញផ្កាល្អបំផុត គឺកំឡុងពេល ៨-១០ខែបន្ទាប់ ហើយវាចេញផ្កាច្រើននៅចន្លោះខែឧសភា ដល់ខែកក្កដា៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ