Donald Trump ពន្យារពេលយកពន្ធគយពីប្រទេសម៉ិកស៊ិក និងកាណាដាចំនួន ៣០ ថ្ងៃ

Donald Trump ផ្អាកការយកពន្ធលើប្រទេសជិតខាងរបស់ខ្លួនទាំងពីរចំនួន ៣០ ថ្ងៃ បន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានធ្វើការប្តេជ្ញាចិត្ត ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនរៀងៗខ្លួនជាមួយសហរដ្ឋអាម៉េរិក

Donald Trump គំរាមយកពន្ធ ២៥ ភាគរយលើកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃសៅរ៍ សប្ដាហ៍នេះតទៅ

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានលើកឡើងថា នឹងយកពន្ធ ២៥ ភាគរយលើប្រទេសកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃសៅរ៍ សប្ដាហ៍នេះតទៅ

ការគំរាមគំហែងដាក់ពន្ធរបស់ Donald Trump មកលើចិន ៦០ ភាគរយ ថយចុះមកត្រឹម ១០ ភាគរយ

បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃចន្ទ លោក Donald Trump កំពុងពិចារណាដាក់ពន្ធ ១០ ភាគរយលើការនាំចូលទំនិញដែលផលិតដោយចិនគីតចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ

ទំនាក់ទំនងកាណាដា-ចិន អាចមានឱកាសផ្លាស់ប្តូរក្រោយការចាកចេញរបស់លោក Trudeau

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសកាលពីដើមសប្តាហ៍នេះថា លោកនឹងលាលែងពីតំណែងក្រោយពេលដែលបក្សកាន់អំណាច Liberal Party អាចជ្រើសរើសបានមេដឹកនាំថ្មីនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ

Donald Trump បន្តគំរាមគំហែងផ្នែកសេដ្ឋកិច្ចលើកាណាដា និងចង់ឲ្យប្រទេសនេះក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាម៉េរិក

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រឆាំងនឹងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចពី Donald Trump និងវាយបកថា គ្មានផ្លូវនោះទេដែលកាណាដានឹងក្លាយជាផ្នែកមួយនៃសហរដ្ឋអាម៉េរិក

ចិន ដាក់ចេញយុទ្ធសាស្ត្រទាក់ទាញទេសចរ ផ្តល់ទិដ្ឋាការឥតគិតថ្លៃដល់ទៅ១០ថ្ងៃសម្រាប់ជាង៥០ប្រទេស រួមទាំងអាមេរិកផងដែរ

ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បាន និងកំពុងព្យាយាមក្នុងការទាក់ទាញនាំយកភ្ញៀវអន្តរជាតិត្រឡប់មកទស្សនាប្រទេសឡើងវិញ

កាណាដា កំពុងពិចារណាលើការដាក់ពន្ធនាំចេញសារធាតុ​អ៊ុយរ៉ាញ៉ូម និង​ប្រេងរបស់ខ្លួនទៅកាន់អាម៉េរិក

មន្ត្រីនៅក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Justin Trudeau កំពុងពិភាក្សាអំពីលទ្ធភាពនៃការដំឡើងពន្ធលើការនាំចេញលើទំនិញដូចជា អ៊ុយរ៉ាញ៉ូម ប្រេង និងប៉ូតាស្យូម។ មធ្យោបាយនេះត្រូវបានលើក​ឡើង​ បន្ទាប់ពី Donald Trump ប្រកាសពីការដាក់​ពន្ធលើការនាំចូលពីកាណាដា ម៉ិកស៊ិក និងចិន។

កាណាដា ម៉ិកស៊ិក និងចិន ឆ្លើយតបទៅនឹងការដាក់ពន្ធថ្មីរបស់ Donald Trump

កាលពីថ្ងៃចន្ទ លោក Donald Trump បានប្រកាសពីផែនការដាក់ពន្ធ ២៥ ភាគរយលើទំនិញដែលនាំចូលពីម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយបន្ថែមលើទំនិញដែលនាំចូលពីប្រទេសចិន ដោយលើកឡើងហេតុផលថា ដើម្បី​ដេញ​បង្ក្រាប​គ្រឿងញៀន និង​អន្តោប្រវេសន៍​ខុស​ច្បាប់

ធនាគារជាតិកាណាដា និង ABA គូសបញ្ជាក់ពីបរិយាកាសវិនិយោគវិជ្ជមាននៅក្នុងប្រទេសកម្ពុជា

ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតលំដាប់ទី ៦ នៅក្នុងប្រទេសកាណាដា និងជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA បានចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលរវាងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងអ្នកតំណាងមកពីវិស័យឯកជន និងបណ្ដាវិនិយោគិនកាណាដា។

7-Eleven បដិសេធការទិញយកភាគហ៊ុនក្នុងតម្លៃ ៣៨ ពាន់លានដុល្លារពីគូប្រជែង Circle K

ក្រុមហ៊ុនកាណាដា Alimentation Couche-Tard (ម្ចាស់់ Circle K) បានផ្តល់សំណើរទិញភាគហ៊ុនដែលនៅសេសសល់ទាំងអស់របស់ ក្រុមហ៊ុន Seven & i Holdings (ម្ចាស់ 7-Eleven) ក្នុងតម្លៃ ១៤,៨៦ ដុល្លារក្នុងមួយហ៊ុន គិតជាសរុបមានតម្លៃ ៣៨,៥ ពាន់លានដុល្លារ