កាណាដា ម៉ិកស៊ិក និងចិន ឆ្លើយតបទៅនឹងការដាក់ពន្ធថ្មីរបស់ Donald Trump

បរទេស​៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា កាណាដា ម៉ិកស៊ិក និងចិន បានឆ្លើយតបទៅនឹងការដាក់ពន្ធថ្មីរបស់អាម៉េរិក ក្រោយពី Donald Trump ប្រកាសពីការដាក់ពន្ធថ្មីលើប្រទេសទាំង៣ ដែលសុទ្ធតែជាដៃគូពាណិជ្ជកម្មធំៗរបស់ប្រទេស។

កាលពីថ្ងៃចន្ទ លោក Donald Trump បានប្រកាសពីផែនការដាក់ពន្ធ ២៥ ភាគរយលើទំនិញដែលនាំចូលពីម៉ិកស៊ិក និងកាណាដា ហើយ ១០ ភាគរយបន្ថែមលើទំនិញដែលនាំចូលពីប្រទេសចិន ដោយលើកឡើងហេតុផលថា ដើម្បី​ដេញ​បង្ក្រាប​គ្រឿងញៀន និង​អន្តោប្រវេសន៍​ខុស​ច្បាប់។

លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានលើកឡើងថា លោកបានពិភាក្សាជាមួយនឹង Trump បន្ទាប់ពីមានការប្រកាសនេះ ហើយគ្រោងនឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តរបស់ប្រទេសកាណាដានៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការឆ្លើយតបទៅខាងអាម៉េរិកវិញ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ Trump លោក Trudeau បាននិយាយថា ពួកគេទាំង២ បានពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខតាមព្រំដែន ដោយបានចង្អុលថា ចំនួនជនចំណាកស្រុកឆ្លងកាត់ព្រំដែនកាណាដាមានចំនួនតិចជាងបើធៀបនឹងព្រំដែនអាមេរិក-ម៉ិកស៊ិក។ យ៉ាងណាមិញ ក្រុមការងាររបស់ Trump បានបដិសេធ និងមិនបញ្ជាក់ពីការហៅទូរស័ព្ទនោះទេ។

ថ្លែងនៅក្នុងសភានាទីក្រុង Ottawa លោក Trudeau បានប្រាប់សមាជិកសភាថា គ្មាននរណាម្នាក់មានគំនិតចង់ធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកនោះទេ ដោយបាន​អំពាវនាវ​ឲ្យ​​ធ្វើ​ការ​ជាមួយ​គ្នា យក​ចិត្ត​ទុក​ដាក់​តាមយុទ្ធ​សាស្រ្ត។ យ៉ាងណាមិញ មេដឹកនាំតាមបណ្តាខេត្តរបស់កាណាដាបានស្នើលើការដាក់ពន្ធរបស់សហរដ្ឋអាមេរិកវិញ ខណៈដែលកាណាដាលក់អ្វីដែលសហរដ្ឋអាមេរិកត្រូវការដូចជា ​សារធាតុ​រ៉ែ និង​លោហធាតុ​សំខាន់ៗជាដើម។

យោងតាមទិន្នន័យរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា កាណាដា គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញរបស់សហរដ្ឋអាមេរិក។ លើសពីនេះ កាណាដានាំចេញទៅកាន់សហរដ្ឋអាម៉េរិកប្រហែល ៧៥ ភាគរយនៃការនាំចេញសរុបរបស់ខ្លួន និងមានចំណែកប្រហែល ៤៣៧ ពាន់លានដុល្លារនៃការនាំចូលរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២២។

ជាការឆ្លើយតប ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានលើកឡើងថា ការដាក់ពន្ធគយនឹងធ្វើឲ្យភាគីម្ខាងទៀតដែលរងប៉ះពាល់អាចឆ្លើយតបដោយការដាក់ពន្ធគយទៅវិញ ប៉ុន្តែជាលទ្ធផល ក្រុមហ៊ុន ឬ អាជីវកម្មប្រឈមនឹងហានិភ័យ។ លោកស្រីបានបន្ថែមថា ទាំងបញ្ហាចំណាកស្រុក និងការប្រើប្រាស់គ្រឿងញៀននៅសហរដ្ឋអាមេរិកនឹងមិនត្រូវបានដោះស្រាយតាមរយៈការគំរាមគំហែង ឬការដំឡើងពន្ធនោះទេ ហើយបញ្ហា​គ្រឿង​ញៀន​គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ និង​ការ​ប្រើ​ប្រាស់​ក្នុង​សង្គម​អាម៉េរិក។ លោកស្រីកត់សម្គាល់ថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកផលិតគ្រឿងបន្លាស់មួយចំនួនរបស់ពួកគេនៅក្នុងប្រទេសម៉ិកស៊ិក និងកាណាដា។ លោកស្រីក៏បានព្រមានវិញថា ម៉ិកស៊ិកនឹងសងសឹកដោយការដាក់ពន្ធផ្ទាល់ខ្លួនលើការនាំចូលរបស់សហរដ្ឋអាមេរិកដែលនឹងធ្វើឱ្យអាជីវកម្ម ឬ សហគ្រាសប្រឈមនឹងហានិភ័យ។ លើសពីនេះ ម៉ិកស៊ិកបានចាត់វិធានការដើម្បីដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន Liu Pengyu លើកឡើងថា គ្មាន​នរណា​ម្នាក់​ឈ្នះនៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ឬ​សង្គ្រាមដាក់​ពន្ធគយ​ឡើយ។ លោក​បាន​បដិសេធ​អំពីបញ្ហាដែលចិន​អនុញ្ញាត​ឲ្យ​មាន​សារធាតុ​គីមី​ដែល​ប្រើ​ក្នុង​ការ​ផលិត​ថ្នាំ​ខុស​ច្បាប់ រួម​ទាំង​ថ្នាំ fentanyl ត្រូវ​បាន​រត់ពន្ធ​ទៅ​អាមេរិក។ ចិនបានឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការត្រួតពិនិត្យលើករណីមួយចំនួន និងការចាត់វិធានការផងដែរ។ គួរឲ្យបញ្ជាក់ដែរថា ពន្ធដែលដាក់លើប្រទេសចិនដោយ Trump កាលពីអាណត្តិមុនត្រូវបានបន្សល់ទុកដល់ប្រធានាធិបតី Joe Biden ហើយឥឡូវនេះ Trump  មានបំណងដាក់ពន្ធបន្ថែមទៀត។ បច្ចុប្បន្ននេះ ការនាំចូលពីចិនទៅកាន់សហរដ្ឋអាម៉េរិកជាប់ពន្ធ ៦៦,៤ ភាគរយ ខណៈដែលការនាំចូលពីសហរដ្ឋអាមេរិកមកកាន់ចិនជាប់ពន្ធ ៥៨,៣ ភាគរយប៉ុណ្ណោះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ីសាអ៊ូឌីត សម្រេចកិច្ចព្រមព្រៀងស្តុកទុកប្រេងឆៅនៅរូងថ្មក្រោមដីរបស់សិង្ហបុរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោងចក្រ នុយក្លេអ៊ែរ របស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​


Leave a Reply

Your email address will not be published.Required fields are marked *