ទំនាក់ទំនងកាណាដា-ចិន អាចមានឱកាសផ្លាស់ប្តូរក្រោយការចាកចេញរបស់លោក Trudeau

បរទេស ៖ ការប្រកាសគួរឲ្យភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីដើមសប្តាហ៍នេះថា លោកនឹងលាលែងពីតំណែងក្រោយពេលដែលបក្សកាន់អំណាច Liberal Party អាចជ្រើសរើសបានមេដឹកនាំថ្មីនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះអ្នកជំនាញល្បីៗនៅប្រទេសចិនបាននាំគ្នាវិភាគថា វាអាចក្លាយទៅជាឱកាសល្អនៃការពង្រឹងទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំង២បន្ទាប់ពីមានភាពរកាំរកូសអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ជាពិសេស អាចបង្ករស្ថានការពាណិជ្ជកម្មឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ន។

លោក Trudeau ត្រូវបានគេទទួលស្គាល់ថាគឺជាមេដឹកនាំដែលបានកាន់អំណាចយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកាណាដា ហើយក៏ជាមេដឹកនាំដែលកាន់តំណែងយូរជាងគេបំផុតនៅក្នុងជួរមេដឹកនាំរបស់ក្រុមប្រទេស G7 ផងដែរ។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃទីក្រុងសៀងហៃ លោក Shen Dingli បានលើកឡើងថា ការផ្លាស់ប្តូរមេដឹកនាំនយោបាយរបស់ប្រទេសកាណាដានៅពេលនេះនឹងក្លាយទៅជាច្រកចេញមួយដែលជាឱកាសក្នុងការធ្វើឲ្យភាពតានតឹងផ្នែកនយោបាយរវាងប្រទេសទាំងពីរបានធូរស្រាល។

សូមរំលឹកដែរថា ក្រោមការដឹកនាំរបស់លោក Trudeau ចាប់តាំងតែពីឆ្នាំ២០១៥ មក ទំនាក់ទំនងរវាងប្រទេសចិន និងកាណាដា បានដាំក្បាលចុះជាបន្តបន្ទាប់ដល់កម្រិតមួយដែលពិបាកនឹងស្រោចស្រង់បំផុត ពីព្រោះថាវាបានឈានទៅដល់ការដាក់ពន្ធតម្លៃទំនិញប្រឆាំងគ្នាទៅវិញទៅមក។

មកទល់ឆ្នាំ២០១៨ ទំនាក់ទំនងរវាងប្រទេសទាំង២បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅពេលដែលរដ្ឋាភិបាលកាណាដាបានសម្រេចចិត្តក្នុងការឃាត់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនយក្សរបស់ចិន Huawei គឺលោកស្រី Meng Wanzhou ក្នុងនាមជំនួសឲ្យសហរដ្ឋអាមេរិកប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា អនាគតមេដឹកនាំ និងបក្សកាន់អំណាចរបស់កាណាដាគួរតែប្រយ័ត្នប្រយែងឲ្យបានល្អជាងនេះចំពោះការរក្សាតុល្យភាពទំនាក់ទំនងកាទូតរវាងសហរដ្ឋអាមេរិកនិងភាគីខាងរដ្ឋាភិបាលចិន ជៀសវាងខាតបង់ផលប្រយោជន៍ធំនាពេលខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

Leave a Reply

Your email address will not be published.Required fields are marked *