Donald Trump បន្តគំរាមគំហែងផ្នែកសេដ្ឋកិច្ចលើកាណាដា និងចង់ឲ្យប្រទេសនេះក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា នាយករដ្ឋមន្រ្តីកាណាដាបានវាយបកចំពោះការគំរាមកំហែងរបស់លោក Donald Trump ក្នុងការប្រើប្រាស់កម្លាំងសេដ្ឋកិច្ច ដើម្បីទាញយកប្រទេសកាណាដាឲ្យក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាម៉េរិក។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានគំរាមគំហែងម្តងហើយម្តងទៀតអំពីការទាញយកប្រទេសកាណាដាឲ្យក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Trump បាននិយាយថា វានឹងកាន់តែល្អសម្រាប់សន្តិសុខជាតិ ប្រសិនបើកាណាដាដករនាំងរវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ លោក Trump នៅបន្តគំរាមកំហែងក្នុងកាដំឡើងពន្ធយ៉ាងច្រើនលើទំនិញកាណាដា លុះត្រាតែកាណាដាចាត់វិធានការដើម្បីបង្កើនសន្តិសុខនៅតាមព្រំដែនជាមួយនឹងសហរដ្ឋអាមេរិករួមគ្នា។ ការ​គំរាម​កំហែង​ពន្ធ​​កំពុង​បន្ត ខណៈដែល​​បញ្ហា​នយោបាយកំពុងកើតឡើង​នៅប្រទេស​កាណាដា។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រឆាំងនឹងការគំរាមកំហែងផ្នែកសេដ្ឋកិច្ចពី Donald Trump និងវាយបកថា គ្មានផ្លូវនោះទេដែលកាណាដានឹងក្លាយជាផ្នែកមួយនៃសហរដ្ឋអាម៉េរិក។ រដ្ឋាភិបាល Trudeau បាននិយាយថា ខ្លួនកំពុងពិចារណាលើការដាក់ពន្ធប្រឆាំងទៅវិញ ប្រសិនបើ Trump ធ្វើតាមការគំរាមកំហែងរបស់ខ្លួននោះ។

យ៉ាងណាក៏ដោយ ទោះបីជានាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ទើបប្រកាសលាលែងពីតំណែងពិតមែន ប៉ុន្តែលោកនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់បក្សសេរីនិយមជ្រើសរើសមេដឹកនាំថ្មីសម្រាប់កាណាដា។ សភារបស់ប្រទេសកាណាដាត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីទុកពេលសម្រាប់ការប្រកួតប្រជែងរើសមេដឹកនាំ។

ទោះបីជា Trump មិនពិចារណាប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើឱ្យកាណាដាក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិកពិតមែន ប៉ុន្តែបានលើកឡើងពីការចំណាយលើយោធារបស់ប្រទេសនេះ។ Trump លើកឡើងថា កាណាដាមានយោធាតិចតួចណាស់ និងពឹងផ្អែកលើយោធារបស់អាម៉េរិក។ លោកយល់ឃើញថា វាជារឿងអយុត្តិធម៌ ហើយកាណាដាត្រូវតបស្នងសងវិញ។

សេដ្ឋវិទូបានព្រមានថា ប្រសិនបើ Trump ពិតជាអនុវត្តការដំឡើងពន្ធពិតមែន បន្ទាប់ពីលោកកាន់តំណែងពេញលេញនៅថ្ងៃទី ២០ ខែមករា នោះវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចកាណាដាយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ កាណាដាស្ថិតនៅក្រោមសម្ពាធក្នុងការបង្កើនការចំណាយផ្នែកយោធារបស់ខ្លួន ខណៈដែលប្រទេសនេះចំណាយមិនទាន់គ្រប់គ្រាន់សម្រាប់គោលដៅដែលបានកំណត់ដោយណាតូនៅឡើយ។ បច្ចុប្បន្ននេះ ថវិកាការពារជាតិរបស់កាណដាមានចំនួន ២៧ ពាន់លានដុល្លារកាណាដា (១៩,៨ ពាន់លានដុល្លារអាម៉េរិក) ខណៈដែលរដ្ឋាភិបាល Trudeau បានសន្យាថា នឹងបង្កើនការចំណាយរហូតដល់ជិត ៥០ ពាន់លានដុល្លារកាណដានៅឆ្នាំ ២០៣០។

គួរកត់សម្គាល់ថា ក្នុងអំឡុងពេលសន្និសីទកាសែត Mar-a-Lago Donald Trump បានរំលឹកឡើងវិញនូវការព្រួយបារម្ភរបស់គាត់អំពីបញ្ហាគ្រឿងញៀនឆ្លងព្រំដែនម៉ិចស៊ិក និងកាណាដា ចូលមកកាន់សហរដ្ឋអាមេរិក។ លើសពីនេះ កាណាដា និងម៉ិចស៊ិក ក៏ប្រឈមនឹងការគំរាមកំហែងពន្ធ ២៥ ភាគរយពីអាម៉េរិក។

យោងតាមទិន្នន័យរបស់សហរដ្ឋអាម៉េរិកបានឱ្យដឹងថា ចំនួនសារធាតុ fentanyl ដែលរឹបអូសបាននៅព្រំដែនសហរដ្ឋអាមេរិក-កាណាដា គឺមានកម្រិតទាបជាងនៅព្រំដែនភាគខាងត្បូង។ កាណាដាបានសន្យាថានឹងអនុវត្តនូវវិធានការរឹតបន្តឹងនៅតាមព្រំដែនរួមមាន ការពង្រឹងការឃ្លាំមើល និងបន្ថែមកម្លាំងបង្រ្កាបរួមគ្នាដើម្បីកំណត់គោលដៅឧក្រិដ្ឋកម្មឆ្លងដែន។

លើសពីនេះ ចៅហ្វាយខេត្តមួយចំនួនរបស់កាណាដានឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចុះបញ្ចូលប្រឆាំងនឹងពន្ធដែលអាចកើតមាន។

កាលពីថ្ងៃចន្ទ Doug Ford ចៅហ្វាយខេត្ត Ontario ដែលមានប្រជាជនច្រើនបំផុតរបស់កាណាដាបានលើកឡើងថា Trudeau នឹងត្រូវតែចំណាយពេលប៉ុន្មានសប្តាហ៍ទៀតជាមួយនឹងតំណែងជានាយករដ្ឋមន្រ្តីធ្វើការជាមួយនឹងខេត្តនានាដើម្បីដោះស្រាយការគំរាមកំហែងរបស់ Trump ។ ខេត្ត Ontario គឺជាបេះដូងនៃឧស្សាហកម្មរថយន្តរបស់កាណាដា ហើយខេត្តនេះពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។ ពាណិជ្ជកម្មរវាង Ontario និងសហរដ្ឋអាមេរិកមានចំនួនសរុបច្រើនជាង ៣៥០ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប​រទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT


Leave a Reply

Your email address will not be published.Required fields are marked *