7-Eleven បដិសេធការទិញយកភាគហ៊ុនក្នុងតម្លៃ ៣៨ ពាន់លានដុល្លារពីគូប្រជែង Circle K

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ម្ចាស់ហាងទំនិញរបស់ជប៉ុន 7-Eleven បានបដិសេធទៅលើព័ត៌មានថា ខ្លួនបានដេញថ្លៃទិញយកភាគហ៊ុនក្រុមហ៊ុនដែលជាដៃគូប្រជែង Circle K ក្នុងតម្លៃ ៣៨ ពាន់លានដុល្លារ។

កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Seven & i Holdings ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និងជាម្ចាស់ 7-Eleven បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានឆន្ទៈក្នុងការពិចារណាដោយស្មោះត្រង់នូវសំណើណាមួយដែលអាចផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។ ទោះជាយ៉ាងណាក្តី Seven & i Holdings នឹងជំទាស់លើសំណើទាំងឡាយណាដែលបដិសេធម្ចាស់ភាគហ៊ុនពាក់ព័ន្ធតម្លៃខាងក្នុងរបស់ក្រុមហ៊ុន ឬ បរាជ័យក្នុងការដោះស្រាយតាមបទប្បញ្ញត្តិយ៉ាងត្រឹមត្រូវ។

ក្រុមហ៊ុនកាណាដា Alimentation Couche-Tard (ម្ចាស់់ Circle K) បានផ្តល់សំណើទិញភាគហ៊ុនដែលនៅសេសសល់ទាំងអស់ក្នុងតម្លៃ ១៤,៨៦ ដុល្លារក្នុងមួយហ៊ុន គិតសរុបមានតម្លៃ ៣៨,៥ ពាន់លានដុល្លារ។ ការផ្តល់ជូនតម្លៃដោយក្រុមហ៊ុន Alimentation Couche-Tard គឺច្រើនជាង ២០ ភាគរយលើតម្លៃភាគហ៊ុនរបស់ Seven & i មុនពេលប្រកាសលក់ភាគហ៊ុន។ យ៉ាងណាមិញ ការផ្តល់ជូនតម្លៃនេះបានកើតឡើងនៅពេលដែលប្រាក់យ៉េនជប៉ុនធ្លាក់ចុះខ្លាំងជាងប្រាក់ដុល្លារអាមេរិក ដែលធ្វើឱ្យការផ្តល់ជូនរបស់ម្ចាស់ Circle K មានតម្លៃទាប និងមានហានិភ័យផ្នែកច្បាប់។

ទន្ទឹមនឹងនេះ Seven & i នៅតែបើកចំហរសម្រាប់ការចរចា ដើម្បីពិចារណាលើការផ្តល់ជូនក្នុងតម្លៃខ្ពស់ពីអ្នកទិញផ្សេងទៀត។ ប្រសិនបើការទិញទទួលបានការចរចាដោយជោគជ័យនោះអាចនឹងបង្កើតបានជាហាងទំនិញជាង ១ ម៉ឺនកន្លែងលើទូទាំងពិភពលោក។ ចាប់តាំងពីមានព័ត៌មានលក់ភាគហ៊ុននេះកាលពីខែមុនមក ភាគហ៊ុននៅក្នុង Seven & i បានកើនឡើងដែលជំរុញឱ្យតម្លៃទីផ្សាររបស់ខ្លួនមានតម្លៃលើសពី ៣៨ ពាន់លានដុល្លារ។

លោក Stephen Dacus ប្រធានក្រុមប្រឹក្សាភិបាល Seven & i ដែលកំពុងពិចារណាលើកិច្ចព្រមព្រៀងនេះបានលើកឡើងថា សំណើនេះមានតម្លៃសរុបទាបសម្រាប់ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុនមួយនេះ ខណៈដែលសក្តានុពលរបស់ខ្លួនអាចបង្កើតតម្លៃកាន់តែច្រើនសម្រាប់ម្ចាស់ភាគហ៊ុន។

ការបដិសេធលើការផ្តល់ជូនតម្លៃនេះ ក្រុមហ៊ុន Seven & i បានលើកឡើងបញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលកិច្ចព្រមព្រៀងអាចនឹងត្រូវប្រឈមមុខពីការប្រកួតប្រជែងរបស់និយតករអាមេរិក។ ប្រសិនបើការទិញរបស់ Alimentation Couche-Tard ទទួលបានការជោគជ័យ នោះទីតាំងរបស់ខ្លួនអាចនឹងកើនឡើងទ្វេដង ប្រហែល ២ ម៉ឺនកន្លែងនៅទូទាំងអាម៉េរិក និងកាណាដា។ ជាប្រវត្តិសាស្ត្រ ក្រុមហ៊ុន​ជប៉ុនមិនដែលត្រូវបានទិញក្នុង​ទំហំធំបែប​នេះ​ពីក្រុមហ៊ុន​បរទេស​នោះទេ ប៉ុន្តែក្រុមហ៊ុនជប៉ុនទំនងជាទិញអាជីវកម្មនៅក្រៅប្រទេសច្រើនជាង។

លោក Neil Newman ប្រធានផ្នែកយុទ្ធសាស្ត្រនៅ Astris Advisory Japan បាននិយាយថា ជប៉ុនត្រូវការការពារទ្រព្យសម្បត្តិជាតិរបស់ខ្លួន ហើយ Seven & i គឺជាទ្រព្យសកម្មដ៏សំខាន់មួយរបស់ជាតិ។ ដូច្នេះហើយ គេមិនរំពឹងថា ដំណើរការនៃចរចារទទួលបានជោគជ័យនោះទេ។ ​ប្រសិន​បើ​វាទទួល​ជោគជ័យពិតមែននោះ មានន័យថា ​ជប៉ុន​បើក​ចំហ​សម្រាប់​អាជីវកម្ម​ និង​ស្វាគមន៍​ការ​វិនិយោគ​ពី​បរទេសទូលំទូលាយជាងមុន។ កាលពីឆ្នាំមុន រដ្ឋាភិបាលជប៉ុនបានចេញគោលការណ៍ណែនាំថ្មីស្តីពីការច្របាច់បញ្ចូលគ្នា និងការទិញយក ដោយអំពាវនាវឱ្យក្រុមហ៊ុន ឬ អាជីវកម្មពិនិត្យមើលដោយប្រុងប្រយ័ត្នមុននឹងបដិសេធសំណើទិញ។

គួរឲ្យបញ្ជាក់ដែរថា ក្រុមហ៊ុន Alimentation Couche-Tard (ACT) ដែលមានមូលដ្ឋាននៅទីក្រុងកេប៊ិចកំពុងដំណើរការហាងប្រហែល ១៧ ០០០ កន្លែងនៅទូទាំងអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី ក្រោមម៉ាកសញ្ញា Circle K និង Couche-Tard ។ ក្រុមហ៊ុន Seven & i Holdings មានមូលដ្ឋាននៅទីក្រុងតូក្យូ និងជាម្ចាស់ 7-Eleven ដែលជាហាងទំនិញធំជាងគេបំផុតរបស់ពិភពលោក និងមានហាងចំនួន ៨៥ ០០០ កន្លែងនៅជាង ២០ ប្រទេស និងតំបន់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ