ការដាក់ពន្ធបន្ថែមពី​ ១០ ទៅ ១៥ ភាគរយរបស់ចិនទៅលើទំនិញកសិផលអាម៉េរិកចូលជាធរមានហើយ

កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានចាប់ផ្តើមអនុម័តដំឡើងពន្ធលើផលិតផលកសិកម្មជាច្រើនពីសហរដ្ឋអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ដែលដាក់ពន្ធបន្ថែម ១០ ភាគរយលើផលិតផលទាំងអស់ពីប្រទេសចិន

ក្រុងវ៉ាស៊ីនតោន បន្តរកកូរកកាយសណ្តាប់ធ្នាប់ពិភពលោក ខណៈភាគីចិនបង្ហាញជំហរក្សាស្ថិរភាព

នៅសប្តាហ៍នេះ NBC News បានចេញផ្សាយនូវអត្ថបទមួយដោយមានចំណងជើងធំៗថា «ខណៈដែល Trump កំពុងធ្វើឲ្យរង្គោះរង្គើរសណ្តាប់ធ្នាប់ពិភពលោក ប៉ុន្តែចិនបែរជាបន្តរក្សាជំហដើម្បីស្ថិរភាពពិភពលោក»

ក្រុមហ៊ុនហុងកុងលក់ភាគហ៊ុនកំពង់ផែសំខាន់ៗចំនួន ២ នៅលើព្រែកជីកប៉ាណាម៉ាទៅឱ្យក្រុមហ៊ុនអាម៉េរិក BlackRock

ក្រុមហ៊ុនហុងកុងបានយល់ព្រមលក់ភាគហ៊ុនកំពង់ផែសំខាន់ៗចំនួន ២ របស់ខ្លួនស្ទើតែទាំងអស់នៅលើព្រែកជីកប៉ាណាម៉ាទៅឱ្យក្រុមហ៊ុនអាម៉េរិក BlackRock ក្នុងតម្លៃ ២២,៨ ពាន់លានដុល្លារ

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ច ៥​ ភាគរយសម្រាប់ឆ្នាំ២០២៥

ទីក្រុងប៉េកាំងបានប្រកាសអំពីការកំណត់គោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ៥ ភាគរយ ជាមួយនឹងការសន្យាថានឹងបញ្ជេញប្រាក់រាប់ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងរងគ្រោះ ខណៈដែលកំពុងប្រឈមមុខនឹងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

ចិនដំឡើងពន្ធវាយបកទៅ Donald Trump វិញរហូតដល់ ១៥ ភាគរយលើទំនិញម្ហូបអាហារដែលនាំចូលពីសហរដ្ឋអាម៉េរិក

កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសអំពីការយកពន្ធចំនួន ១៥ ភាគរយលើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ ភាគរយលើអង្ករ សណ្តែកសៀង សាច់ជ្រូក សាច់គោ ផលិតផលវារីវប្បកម្ម ផ្លែឈើ បន្លែ និងទឹកដោះគោពីសហរដ្ឋអាម៉េរិក។ វិធានការ​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា។

ឥណ្ឌា ចង់បង្កើនការផលិតអាវុធក្នុងស្រុក និងការនាំចេញតាមរយៈព្រឹត្តិការណ៍ពិព័រណ៍យន្តហោះចម្បាំងដ៏ធំបំផុត

ការផលិតសព្វាវុធក្នុងស្រុករបស់ឥណ្ឌាកើនឡើងដល់ ១,២៥ទ្រីលានរូពី ឬត្រូវជា ១៤,២៤ពាន់លានដុល្លារ ខណៈការនាំចេញសព្វាវុធទៅក្រៅមានទំហំត្រឹមតែ ២១០ពាន់លានរូពីប៉ុណ្ណោះ

ចិនដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធគយរបស់អាម៉េរិក

កាលពីថ្ងៃពុធ ចិនបានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការដាក់ពន្ធថ្មី ១០ ភាគរយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump លើការនាំចូលរបស់ចិន និងប្រឆាំងទៅនឹងការលុបចោលរបស់អាម៉េរិកលើការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាប

Donald Trump ពន្យារពេលយកពន្ធគយពីប្រទេសម៉ិកស៊ិក និងកាណាដាចំនួន ៣០ ថ្ងៃ

Donald Trump ផ្អាកការយកពន្ធលើប្រទេសជិតខាងរបស់ខ្លួនទាំងពីរចំនួន ៣០ ថ្ងៃ បន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានធ្វើការប្តេជ្ញាចិត្ត ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែនរៀងៗខ្លួនជាមួយសហរដ្ឋអាម៉េរិក

វត្តមាន Deepseek របស់ចិនធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនបចេ្ចកវិទ្យានៅលើពិភពលោកជាច្រើនធ្លាក់ចុះ

ភាគហ៊ុនរបស់ក្រុមហ៊ុនបចេ្ចកវិទ្យាល្បីៗជាច្រើនបានធ្លាក់ចុះ បន្ទាប់ពី DeepSeek បានបង្ហាញគំរូ AI ថ្មីរបស់ខ្លួន ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃសមរម្យជាង និងអាចដំណើរការលើបន្ទះឈីបកម្រិតខ្ពស់មិនស្មុគស្មាញដូចជា ChatGPT របស់ OpenAI

ការគំរាមគំហែងដាក់ពន្ធរបស់ Donald Trump មកលើចិន ៦០ ភាគរយ ថយចុះមកត្រឹម ១០ ភាគរយ

បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃចន្ទ លោក Donald Trump កំពុងពិចារណាដាក់ពន្ធ ១០ ភាគរយលើការនាំចូលទំនិញដែលផលិតដោយចិនគីតចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ