ការដាក់ពន្ធបន្ថែមពី​ ១០ ទៅ ១៥ ភាគរយរបស់ចិនទៅលើទំនិញកសិផលអាម៉េរិកចូលជាធរមានហើយ

បរទេស៖ យោងតាមប្រភពព័ត៌មានពី Financial Times បានរាយការណ៍ថា ចិនបានអនុម័តនូវពន្ធសងសឹកលើទំនិញអាមេរិកមានតម្លៃប្រហែល ២២ ពាន់លានដុល្លារ ដែលភាគច្រើនកំណត់គោលដៅលើទំនិញកសិផល។

ចិន គឺជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់អាម៉េរិក ប៉ុន្តែជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរកាន់តែតានតឹងក្នុងពេលថ្មីៗនេះ។ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ទីក្រុងប៉េកាំងបានចាប់ផ្តើមអនុម័តដំឡើងពន្ធលើផលិតផលកសិកម្មជាច្រើនពីសហរដ្ឋអាម៉េរិក។ នេះគឺជាវិធានការចុងក្រោយរបស់ទីក្រុងប៉េកាំងកំណត់គោលដៅលើទំនិញកសិផលរបស់សហរដ្ឋអាម៉េរិក ដែលបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបទៅនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ដែលដាក់ពន្ធបន្ថែម ១០ ភាគរយលើផលិតផលទាំងអស់ពីប្រទេសចិន។ ឥឡូវនេះ ការនាំចេញកសិផលភាគច្រើនរបស់អាម៉េរិកទៅកាន់ប្រទេសចិនទទួលរងនូវពន្ធបន្ថែមដែលនឹងប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ពួកគេនៅក្នុងទីផ្សារប្រទេសចិន។ ជាក់ស្តែង សណ្តែកសៀង គឺជាទំនិញនាំចេញដ៏ធំបំផុតមួយរបស់អាម៉េរិកទៅកាន់ប្រទេសចិន ដែលមានតម្លៃ ១២ ពាន់លានដុល្លារកាលពីឆ្នាំមុន ប៉ុន្តែវានឹងត្រូវរងផលប៉ះពាល់ពីការយកពន្ធបន្ថែម ១០ ភាគរយ។ លើសពីនេះ ពន្ធរបស់​កប្បាស មាន់ និង​ពោត​នឹងត្រូវ​បន្ថែម​ ១៥ ភាគរយ។ 

អ្នកវិភាគនៅ Nomura បានប៉ាន់ប្រមាណថា ពន្ធបន្ថែម ១០ ភាគរយរបស់ចិននឹងគ្របដណ្តប់លើការនាំចូលពីអាម៉េរិកជិត ១៩ ពាន់លានដុល្លារ​ ហើយពន្ធបន្ថែម ១៥ ភាគរយនឹងគ្របដណ្តប់លើការនាំចូល ៣ ពាន់លានដុល្លារ។ កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងក៏បានផ្អាកការនាំចូលឈើទាំងអស់ពីសហរដ្ឋអាម៉េរិកផងដែរ ដោយលើកឡើងពីការព្រួយបារម្ភលើបញ្ហាសត្វល្អិត។ ​កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​អាម៉េរិក​បាននាំចេញឈើ​ប្រណិតៗ​ប្រមាណ ៨៥០ លាន​ដុល្លារ​ទៅកាន់​ប្រទេស​ចិន។

កាលពីដើមខែកុម្ភៈកន្លងទៅ លោក Donald Trump បានដាក់ពន្ធបន្ថែម ១០ ភាគរយលើការនាំចូលស្ទើរតែទាំងអស់ពីប្រទេសចិន ហើយពន្ធត្រូវបានដំឡើងបន្ថែមដល់ទៅ ២០ ភាគរយកាលពីសប្តាហ៍មុន។ Trump បានលើកឡើងថា គោលបំណងមួយផ្នែកនៃវិធានការនេះ គឺដើម្បីដាក់សម្ពាធដល់ចិនឱ្យកាត់បន្ថយលំហូរនៃសារធាតុគ្រឿនញៀន fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។ ទោះបីជា Trump ទទួលស្គាល់ថាពន្ធនឹងបង្កឱ្យមានការរំខានតិចតួច និងបានជំរុញឲ្យកសិករអាម៉េរិកចាប់ផ្តើមផលិតផលិតផលកសិកម្មជាច្រើនដើម្បីលក់ក្នុងស្រុកក៏ដោយ ប៉ុន្តែអ្នកជំនាញ និងកសិករអាម៉េរិកជាច្រើនកំពុងចាប់ផ្តើមភ័យខ្លាចថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងកាន់តែតានតឹងដូចទៅនឹងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *