ក្រុមហ៊ុនហុងកុងលក់ភាគហ៊ុនកំពង់ផែសំខាន់ៗចំនួន ២ នៅលើព្រែកជីកប៉ាណាម៉ាទៅឱ្យក្រុមហ៊ុនអាម៉េរិក BlackRock

បរទេស៖​ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ក្រុមហ៊ុនហុងកុងបានយល់ព្រមលក់ភាគហ៊ុនកំពង់ផែសំខាន់ៗចំនួន ២ របស់ខ្លួនស្ទើតែទាំងអស់នៅលើព្រែកជីកប៉ាណាម៉ាទៅឱ្យក្រុមហ៊ុនអាម៉េរិក BlackRock។

ការទិញនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានត្អូញត្អែរថា ព្រែកជីកនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ហើយសហរដ្ឋអាមេរិកគួរតែជាអ្នកគ្រប់គ្រងផ្លូវដឹកជញ្ជូនដ៏សំខាន់នេះវិញ។ កំពង់ផែទាំងពីរនេះត្រូវបានគ្រប់គ្រង់ដោយក្រុមហ៊ុន CK Hutchison Holding របស់កំពូលមហាសេដ្ឋីហុងកុង (Li Ka-shing)។ ក្រុមហ៊ុននេះមានដំណើរការកំពង់ផែនៅមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិកដែលនៅចុងសងខាងព្រែកជីកប៉ាណាម៉ាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ។ កាលពីថ្ងៃអង្គារ ក្រុមហ៊ុនហុងកុងមួយនេះលើកឡើងថា ខ្លួននឹងលក់ភាគហ៊ុនស្ទើតែទាំងអស់ទៅឲ្យក្រុមហ៊ុនវិនិយោគអាម៉េរិក BlackRock ក្នុងតម្លៃ ២២,៨ ពាន់លានដុល្លារ។ BlackRock គឺជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មដ៏ធំបំផុតមួយរបស់ពិភពលោក ហើយក្រុមហ៊ុននេះគ្រោងនឹងទិញយកកំពង់ផែចំនួន ៤៣ កន្លែងរបស់ ២៣ ប្រទេសផ្សេងទៀតផងដែរ។

យ៉ាងណាក៏ដោយ ទោះបីជាក្រុមហ៊ុន CK Hutchison ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីហុងកុង និងមិនមែនជាកម្មសិទ្ធិរបស់រដ្ឋាភិបាលចិនក៏ពិតមែន ប៉ុន្តែមូលដ្ឋានរបស់ក្រុមហ៊ុនគឺនៅទីក្រុងហុងកុងមានន័យថា វាដំណើរការនៅក្រោមច្បាប់ហិរញ្ញវត្ថុរបស់ចិន។ ក្រុមហ៊ុននេះបានដំណើរការកំពង់ផែតាំងពីឆ្នាំ១៩៩៧ ។

គួរឲ្យបញ្ជាក់ដែរថា ព្រែកជីកប៉ាណាម៉ា គឺជាព្រែកជីកសិប្បនិម្មិតនៅទ្វីបអាមេរិកកណ្ដាល​ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក ដែលមានប្រវែង ៨២ គីឡូម៉ែត្រ។ ជារៀងរាល់ឆ្នាំ នាវារហូតដល់ ១៤​ ០០០ គ្រឿងបានធ្វើដំណើរឆ្លងកាត់ព្រែកជីកនេះរួមមាន កប៉ាល់កុងតឺន័រដែលផ្ទុករថយន្ត, កប៉ាល់ផ្ទុកឧស្ម័នធម្មជាតិ និងទំនិញ, និងនាវាយោធាជាដើម។ ព្រែកជីកប៉ាណាម៉ាត្រូវបានសាងសង់នៅដើមទសវត្សរ៍ឆ្នាំ១៩០០។ កាលពីដំបូង សហរដ្ឋអាមេរិកបានរក្សាអធិបតេយ្យភាពនៅតំបន់ព្រែកជីករហូតដល់ឆ្នាំ១៩៧៧ ដែលបានគ្រប់គ្រងរួមគ្នាជាមួយនឹងប៉ាណាម៉ា។ ក្រោយមក ប៉ាណាម៉ាបានគ្រប់គ្រងលើតំបន់នេះតែម្នាក់ឯងវិញនៅឆ្នាំ១៩៩៩ ។

ទោះជាយ៉ាងណាមិញ Donald Trump បានលើកអំណះអំណាង​ជាច្រើន​សម្រាប់​ការ​ដណ្តើម​គ្រប់គ្រង​ព្រែកជីក និង​តំបន់​ជុំវិញ​ឡើងវិញ។ ប្រធានាធិបតីរូបនេះបានអះអាងថា ឥទ្ធិពលរបស់ចិនគឺជាការគំរាមកំហែងសន្តិសុខជាតិ ដែលសហរដ្ឋអាមេរិកទៅវិញទេគួរតែជាអ្នកវិនិយោគលើការសាងសង់ព្រែកជីកនេះ ហើយកប៉ាល់អាមេរិកត្រូវចំណាយច្រើនសម្រាប់ការប្រើប្រាស់ផ្លូវទឹកមួយនេះ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាណាម៉ាកាលពីខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាម៉េរិក Marco Rubio បានទាមទារឱ្យប្រទេសនេះផ្លាស់ប្តូរជាបន្ទាន់ ដោយសារមើលឃើញពីឥទ្ធិពល និងការគ្រប់គ្រងរបស់ប្រទេសចិនលើព្រែកជីកនេះ។ យ៉ាងណាមិញ ប្រធានាធិបតីប៉ាណាម៉ា Jose Raul Mulino បានច្រានចោលការអះអាងរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដោយលើកឡើងថា ព្រែកជីកនឹងនៅបន្តក្នុងដៃរបស់ប្រទេសអាមេរិកកណ្តាល។ យ៉ាងណាមិញ ក្រុមហ៊ុន CK Hutchison អះអាងថា កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន BlackRock គឺមានលក្ខណៈពាណិជ្ជកម្មសុទ្ធសាធ ដែលមិនពាក់ព័ន្ធទាំងស្រុងទៅនឹងព័ត៌មាននយោបាយទាក់ទងនឹងកំពង់ផែប៉ាណាម៉ាទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *