តុលាការកំពូលរបស់ប្រទេសថៃបង្គាប់ឱ្យ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សងសំណងពន្ធប្រហែល ៥៤០ លានដុល្លារ

កាលពីឆ្នាំ ២០០៦  លោក ថាក់ស៊ីន ត្រូវបានជាប់ចោទប្រកាន់ពីបទពុករលួយ និង ​ភាព​ចម្រូងចម្រាស​ជុំវិញ​ការ​លក់​ក្រុមហ៊ុន Shin Corp ដោយ​មិន​​បាន​បង់ពន្ធ​ចូល​រដ្ឋ​​

អាម៉េរិក ចុះហត្ថលេខាធ្វើពាណិជ្ជកម្ម និងរ៉ែសំខាន់ៗជាមួយប្រទេសចំនួន៤ នៅអាស៊ីអាគ្នេយ៍

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅគូឡាឡាំពួកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ៤ ប្រទេសរួមមាន ម៉ាឡេស៊ី កម្ពុជា ថៃ​ និងវៀតណាម

ទីផ្សារដូងក្រអូបថៃកំពុងជួបហានិភ័យខ្ពស់ អ្នកដាំដុះថ្ងួចថ្ងូរ ក្រោយមានការប្រកួតប្រជែងពីវៀតណាម

តម្លៃដូងក្រអូបថៃធ្លាក់ចុះមកត្រឹម ៣ បាតប៉ុណ្ណោះក្នុងមួយផ្លែ បង្កឱ្យមានការខាតបង់រាប់រយលានដុល្លារ ខណៈដែលដូងរបស់វៀតណាមទទួលបានការចាប់អារម្មណ៍ពីអ្នកទិញសំខាន់ៗនៅចិន

វិស័យឯកជននៅប្រទេសថៃ ជំរុញឱ្យរដ្ឋាភិបាលពង្រឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ខណៈបច្ចុប្បន្នកំពុងដាំក្បាលចុះ

វិស័យឯកជននៅប្រទេសថៃ ជំរុញឱ្យរដ្ឋាភិបាលពង្រឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ខណៈបច្ចុប្បន្នកំពុងដាំក្បាលចុះយ៉ាងខ្លាំង

ពលរដ្ឋ និងបណ្តាពាណិជ្ជករថៃ កំពុងជួបផលលំបាកដោយសារតម្លៃលុយបាតឡើងថ្លៃខ្លាំង

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ និងបណ្តាពាណិជ្ជករ ក៏ដូចជាអាជីវកម្មថៃ កំពុងជួបផលលំបាកដោយសារតែតម្លៃលុយបាតឡើងថ្លៃខ្លាំង ជាពិសេសចំពោះអ្នកវិនិយោគ និងការនាំចេញទំនិញដែលកំពុងធ្លាក់ចុះ

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ អានុទីន ចាន់វីរ៉ាគុល ស្បថចូលកាន់តំណែងជាមួយនឹងការប្តេជ្ញារំលាយសភាក្នុងរយៈពេល ៤ ខែ

កាលពីថ្ងៃពុធ សប្ដាហ៍នេះ នាយករដ្ឋមន្ត្រីថ្មីរយៈពេលខ្លីរបស់ថៃ លោក អានុទីន ចាន់វីរ៉ាគុល និង គណៈរដ្ឋមន្រ្តីថ្មីបានស្បថចូលកាន់តំណែងជាផ្លូវការ ជាមួយនឹងការប្តេជ្ញារំលាយសភាតំណាងរាស្រ្តចាស់ក្នុងរយៈពេល ៤ ខែយ៉ាងយូរ

ការជឿជាក់ និងទំនុកចិត្តនៅក្នុងឧស្សាហកម្មថៃ បន្តដាំក្បាល់ចុះដល់អត្រាទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ

កាលពីថ្ងៃពុធ សហព័ន្ធឧស្សាហកម្មថៃ បង្ហាញថា សន្ទស្សន៍នៃមនោសញ្ចេតនា ឬការជឿជាក់ និងទំនុកចិត្តលើឧស្សាហកម្មបានធ្លាក់ចុះពីពិន្ទុ ៨៦,៦ ក្នុងខែកក្កដាមកត្រឹមពិន្ទុ ៨៦,៤ ក្នុងខែសីហា ដែលជាអត្រាទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ

អត្រាស្នាក់នៅរបស់ទេសចរក្នុងប្រទេសថៃបន្តធ្លាក់ចុះ​ខ្លាំង ខណៈដែលវៀតណាមកំពុងមានកំណើនខ្ពស់

ប្រភពព័ត៌មានពី VN Express បានរាយការណ៍ថា ដោយសារតែជម្លោះព្រំដែនរវាងប្រទេសថៃ ជាមួយបណ្តាប្រទេសជិតខាង ជាពិសេស បញ្ហាព្រំដែន កម្ពុជា-ថៃ បានកាត់បន្ថយអត្រាស្នាក់នៅរបស់ទេសចរបរទេសនៅតាមសណ្ឋាគារនានាក្នុងប្រទេសថៃជាបន្តបន្ទាប់

ការបិទព្រំដែនជាមួយប្រទេសជិតខាងចំនួន២ក្នុងពេលតែមួយអាចធ្វើឲ្យពាណិជ្ជកម្មថៃធ្លាក់ចូលវិបត្តិ

ការបិទច្រកព្រំដែនកម្ពុជា-ថៃកើតឡើងចាប់តាំងពីខែមិថុនា បានប៉ះពាល់ដោយផ្ទាល់ដល់ពាណិជ្ជកម្មដែលមានតម្លៃជាមធ្យម ៨៣២,៨៥ លានដុល្លារក្នុងមួយខែ។ មីយ៉ាន់ម៉ាបិទច្រកព្រំដែន Mae Sot-Myawaddy កំពុងប៉ះពាល់ដល់ព្រំដែនខេត្តចំនួន ៨ និង ប៉ះពាល់ដល់លំហូរពាណិជ្ជកម្មជាង ៨០% នៃតម្លៃពាណិជ្ជកម្មសរុបជាមួយថៃ

ព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះម្នាក់នៅប្រទេសថៃ និង ៧ នាក់ទៀតនៅវៀតណាម

រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះទីហ្វុង និងទឹកជំនន់បានបំផ្លាញផ្ទះ និងការិយាល័យជាង ១០ ០០០ កន្លែង ព្រមបំផ្លាញទាំងស្រូវ និងដំណាំជាង ៨៦ ហិកតា