ពលរដ្ឋ និងបណ្តាពាណិជ្ជករថៃ កំពុងជួបផលលំបាកដោយសារតម្លៃលុយបាតឡើងថ្លៃខ្លាំង

បរទស៖​ យោងតាមប្រភពព័ត៌មានពី​ South China Morning Post បានរាយការណ៍ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ និងបណ្តាពាណិជ្ជករ ក៏ដូចជាអាជីវកម្មថៃ កំពុងជួបផលលំបាកដោយសារតែតម្លៃលុយបាតឡើងថ្លៃខ្លាំង ជាពិសេសចំពោះអ្នកវិនិយោគ និងការនាំចេញទំនិញដែលកំពុងធ្លាក់ចុះ។

ការឡើងថ្លៃនៃលុយបាតដែលកំពុងបន្ថែមបញ្ហាទៅលើសេដ្ឋកិច្ចរបស់ថៃនាពេលនេះ គឺមានអត្រាធៀបនឹងលុយអាម៉េរិក ១ដុល្លារ មានតម្លៃ ៣១,៧០ បាត ពោលគឺកើនឡើងប្រមាណ ៨ភាគរយ បើធៀបទៅនឹងខែកញ្ញាកន្លងទៅ។ ការឡើងថ្លៃតម្លៃលុយបាតបានកាត់បន្ថយតម្លៃនៃការនាំចេញរបស់ប្រទេស ខណៈពេលកំពុងរងសម្ពាធពីពន្ធគយ ១៩% របស់អាម៉េរិក។

Peyton Enloe ដែលជាអ្នកនាំចេញកសិផលរបស់ប្រទេសថៃបានលើកឡើងថា ការឡើងតម្លៃរបស់លុយបាតបានធ្វើឱ្យការលក់ទទួលបានប្រាក់ចំណេញតិចជាងមុន ហើយផែនការអាជីវកម្មកាន់តែមានភាពមិនច្បាស់លាស់ លំបាកក្នុងការរៀបចំផែនការសម្រាប់កិច្ចសន្យារយៈពេលវែង ។ លើសពីនេះ វាបានកាត់បន្ថយសមត្ថភាពការប្រកួតប្រជែងជាមួយប្រទេសជិតខាង ដែលមានតម្លៃលុយទាបជាង។

ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ថៃ បាននិយាយថា អាជីវកម្ម និងធុរកិច្ចបារម្ភថាផលប៉ះពាល់អាចនឹងធ្ងន់ធ្ងរ ដោយអ្នកធ្វើដំណើរអាចសន្សំសំចៃ និងងាកទៅរកផលិតផលដែលមានតម្លៃទាបជាង ដូចជា ផលិតផលវៀតណាម និងម៉ាឡេស៊ី ជាដើម។ ជាក់ស្ដែង ការមកដល់នៃចំនួនភ្ញៀវបរទេសបានធ្លាក់ចុះ ៧,៥២% ចន្លោះខែមករា និងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ថែមពីនេះ ចំនួននៃការមកដល់របស់ជនជាតិចិនត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ២៤% ធៀបទៅនឹងឆ្នាំ២០២៤។

គួរជម្រាបថា បញ្ហារូបិយវត្ថុឡើងថ្លៃគឺជាភាពស្មុគស្មាញសម្រាប់រដ្ឋាភិបាលក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មីរយៈពេលខ្លី Anutin Charnvirakul ដែលបានប្ដេជ្ញាជំរុញវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ជាមួយនឹងការរំពឹងថា នឹងកើនឡើងត្រឹមតែ ១,៨% នៅឆ្នាំនេះ។ ផែនការរបស់នាយករដ្ឋមន្ត្រីថ្មីរូបនេះរួមមាន ការកាត់បន្ថយថ្លៃដើមរស់នៅ ដោះស្រាយបំណុលគ្រួសារខ្ពស់ និងការផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាប ដើម្បីជួយអាជីវកម្មខ្នាតតូចគេចផុតពីវិបត្តិសេដ្ឋកិច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

Leave a Reply

Your email address will not be published.Required fields are marked *