បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្ស ៨ នាក់ ក្នុងនោះមាន ១ នាក់នៅក្នុងប្រទេសថៃ និង ៧ នាក់ទៀតនៅប្រទេសវៀតណាម។

កាលពីថ្ងៃពុធ រដ្ឋាភិបាលវៀតណាមបានព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដីដែលនឹងបង្កឡើងដោយសារព្យុះទីហ្វុង Kajiki បន្ទាប់ពីបោកបក់មកកាន់ប្រទេសវៀតណាមកាលពីរសៀលថ្ងៃចន្ទ។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្យុះទីហ្វុង និងទឹកជំនន់បានបំផ្លាញផ្ទះ និងការិយាល័យជាង ១០ ០០០ កន្លែង ព្រមបំផ្លាញទាំងស្រូវ និងដំណាំជាង ៨៦ ហិកតា។ មិនត្រឹមតែប៉ុណ្ណោះ វាបង្កឲ្យដួលរលំបង្គោលភ្លើងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ដែលប៉ះពាល់ផ្ទាល់ដល់ប្រជាជន ១,៦ លាននាក់ ដែលភាគច្រើននៅក្នុងខេត្ត Ha Tinh និង Nghe An ។ លើសពីនេះ ផ្លូវនានាក្នុងទីក្រុងហាណូយក៏ត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរផងដែរ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ខណៈដែលទីក្រុងនេះកំពុងរៀបចំពិធីប្រារព្ធខួបលើកទី ៨០ នៃការប្រកាសឯករាជ្យរបស់ខ្លួន។
ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិរបស់វៀតណាម លើកឡើងថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តវាយប្រហារខេត្តភាគខាងជើង ដោយតំបន់ខ្លះទំនងជាកើនឡើងដល់ ៧០ មីលីម៉ែត្រក្នុងរយៈពេលពី ៣ ទៅ ៦ ម៉ោង។ លើសពីនេះ ទឹកជំនន់ និងការរអិលបាក់ដីអាចកើតឡើងភ្លាមៗ ដែលជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន គំរាមកំហែងដល់អាយុជីវិតមនុស្សនិងបណ្តាលឱ្យខូចខាតដល់ផលិតកម្ម និងសកម្មភាពសេដ្ឋកិច្ចសង្គមបន្ថែមទៀត។ មុនពេលបោកបក់មកដល់វៀតណាម ព្យុះ Kajiki បានឆ្លងកាត់លើឆ្នេរភាគខាងត្បូងនៃខេត្ត Hainan របស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ដោយបង្ខំឱ្យទីក្រុង Sanya បិទអាជីវកម្ម និងការដឹកជញ្ជូនសាធារណៈ។ ទន្ទឹមនឹងនេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ រាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្តចំនួន ៨ ក្នុងប្រទេសថៃ ដែលប៉ះពាល់ដល់គ្រួសារជាង ១៨០ ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content