ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

ជីវភាពពលរដ្ឋអង់គ្លេសធ្លាក់ចុះខ្លាំងជាងគេ បើធៀបទៅនឹងបណ្តាប្រទេសដែលជាសមាជិក G7

កំណើនផលិតផលក្នុងស្រុករបស់អង់គ្លេសកំពុងដើរយឺតយ៉ាវខ្លាំងបើប្រៀបធៀបទៅនឹងបណ្តាប្រទេសដែលជាសមាជិករបស់ G7 ដែលជាក្រុមប្រទេសមានភាពរីកចម្រើន និងអភិវឌ្ឍន៍ខ្លាំង

អង់គ្លេស គ្រោងសាងសង់ផែតម្លៃ៥០០លានផោន ត្រៀមស្វាគមន៍ការហូរចូលយ៉ាងគំហុកនៃរថយន្តអគ្គិសនីរបស់ចិន

អង់គ្លេស គ្រោងសាងសង់ផែសមុទ្រតម្លៃ៥០០លានផោន ដើម្បីត្រៀមស្វាគមន៍ការហូរចូលយ៉ាងគំហុកនៃចំនួនរថយន្តអគ្គិសនីរបស់ចិនមកក្នុងប្រទេសរាប់ម៉ឺនគ្រឿងក្នុងមួយឆ្នាំៗ

សមាជិកអឺរ៉ុប៦ប្រទេស គ្រោងបញ្ជាទិញរថពាសដែកម៉ូដេល CV90 ជិត២ពាន់គ្រឿងពីក្រុមហ៊ុនអ្នកផលិតរបស់អង់គ្លេស

ក្រុមហ៊ុនជំនាញផលិតសព្វាវុធដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស (BAE Systems) បានប្រកាសថា នឹងទទួលបានការបញ្ជាទិញរថពាសដែកប្រភេទ CV90 សរុបប្រមាណជាជិត២០០០គ្រឿងពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៦

អង់គ្លេស និងឥណ្ឌា ព្រមព្រៀងពាណិជ្ជកម្មរួម ដែលនឹងកាត់បន្ថយពន្ធលើការនាំចូលទៅវិញទៅមក

ចក្រភពអង់គ្លេស និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនឹងកាត់បន្ថយពន្ធលើទំនិញនាំចូលចាប់ពីវាយនភណ្ឌរហូតដល់ស្រាវីស្គី រថយន្ត និងគ្រឿងទេស ហើយថែមទាំងអនុញ្ញាតឱ្យមានទីផ្សារកាន់តែច្រើនសម្រាប់អាជីវកម្មទាំងនេះផងដែរ

បារាំង ប្រកាសបន្ថែមថវិកា ៦,៥ពាន់លានអឺរ៉ូ លើផែនការវិស័យការពារជាតិរយៈពេល២ឆ្នាំ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនប្រាក់ចំណាយថ្មីបន្ថែមប្រមាណជា ៦,៥ពាន់លានអឺរ៉ូ ឬត្រូវជា ៧,៦ពាន់លានដុល្លារអាម៉េរិកពីលើខ្ទង់ចំណាយដែលមាននៅក្នុងផែនការស្រាប់

Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស

នៅក្រោមកិច្ចព្រមព្រៀងអាមេរិក-ចក្រភពអង់គ្លេសនេះ  Trump យល់ព្រមកាត់បន្ថយពន្ធ ២៧,៥% មកត្រឹម ១០%  សម្រាប់រថយន្ត ១ ម៉ឺនគ្រឿងដំបូងដែលបាននាំចូលពីអង់គ្លេសជារៀងរាល់ឆ្នាំ

អាម៉េរិកបង្ហាញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអង់គ្លេសជាលើកដំបូង

ប្រធានាធិបតីអាម៉េរិក Donald Trump បានបង្ហាញពីគម្រោងទូលំទូលាយនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ហើយនេះគឺជាកិច្ចព្រមព្រៀងលើកដំបូងគិតចាប់តាំងពី​ Trump ដាក់ពន្ធលើការនាំចូលពីប្រទេសផ្សេងៗកាលពីខែមេសា

អត្រាអ្នកបាត់បង់ជីវិតដោយសារគ្រឿងស្រវឹងនៅអង់គ្លេសកើនឡើងខ្លាំងដល់កំណត់ត្រា

ឆ្នាំ២០២៣ ពលរដ្ឋអង់គ្លេសដែលបានបាត់បង់ជិវិតដោយសារគ្រឿងស្រវឹងមានចំនួនដល់ទៅជាង ៨ ២០០នាក់ពោលគឺស្ថិតនៅក្នុងអត្រាកើនឡើង៤២ភាគរយធៀបទៅនឹងឆ្នាំ២០១៩

អង់គ្លេស បន្តជាប់ពាក្យបណ្តឹងជាសំណងពាក់ព័ន្ធនឹងហេតុការណ៍ពីអតីតកាលក្នុងទំហំដល់ទៅជាង២៤ទ្រីលានដុល្លារ

ក្រុមប្រទេសការ៉ាប៊ីន នឹងធ្វើការទាមទារសំណងយ៉ាងហោចណាស់២០០ពាន់លានផោន ឬត្រូវជា២៦១ពាន់លានដុល្លារពីរដ្ឋាភិបាលអង់គ្លេសនៅក្នុងកិច្ចប្រជុំកំពូលមួយ.